រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​ ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​ពេលនេះ​ឱកាស​បាន​មកដល់​ហើយ​, ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​ ​កំពុងតែ​ជ្រើសរើស​សិក្ខាកាម​ឱ្យ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ​ ក្រោម​គម្រោង​ ​TVET​ ​1.5​M​។​

Advertisement

​ជំនាញ​ដែល​ត្រូវ​បណ្តុះបណ្តាល​រួមមាន​ ​៖ ​ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​, ​សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​, ​ការ​ដំឡើង​ និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព​, ​ការ​ដំឡើង​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​អគ្គិសនី​, ​ការ​ដំឡើង​ និង​ជួសជុល​បរិក្ខារ​អេឡិចត្រូនិក​, ​ការ​ដំឡើង​ និង​ថែទាំ​បណ្តាញ​កុំព្យូទ័រ​, ​ការ​ថែទាំ​ និង​ជួសជុល​រថយន្ត​, ​ការ​ផ្សារ​អគ្គិសនី​ ​និង​ការ​បន្សី​លោហៈ​។

​ក្រុម​គោលដៅ​ ​នៃ​ការ​បណ្តុះបណ្តាល​
​-​យុវជន​មកពី​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ទូទាំង​ប្រទេស​ (​ចូលរៀន​ដោយ​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ក្នុង​អំឡុង​ពេល​បណ្តុះបណ្តាល​)​។
​-​បុគ្គល​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​និង​ក្នុង​ប្រព័ន្ធ​ ​(​អាច​ចូលរៀន​ដោយ​មិន​បង់​ថ្លៃ​)​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ការ​ចុះឈ្មោះ​ ​សូម​ទំនាក់ទំនង​ទៅកាន់​វិទ្យាស្ថាន​ផ្ទាល់​ ​ដែល​មាន​អាស័យដ្ឋាន​នៅ​ភូមិ​អេ​ភ្លើង​ ​សង្កាត់​ស្វាយរៀង​ ​ក្រុង​ស្វាយរៀង​ (​ខាងលិច​ឈៀង​ខាងត្បូង​ស្រះ​វង់​ចម្ងាយ​ ​២០​ម៉ែត្រ​) ​ឬ​តាមរយៈ​ទូរស័ព្ទ​លេខ​ ​០១២​ ​២៦​ ​៧៨​ ​៧៩​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា