ឱកាសបន្ត​ការ​សិក្សា​នៅចក្រភពអង់គ្លេស, Loughborough University ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតពីបណ្តាប្រទេសអាស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសបន្ត​ការ​សិក្សា​នៅចក្រភពអង់គ្លេស, Loughborough University ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតពីបណ្តាប្រទេសអាស៊ី

ឱកាសបន្ត​ការ​សិក្សា​នៅចក្រភពអង់គ្លេស, Loughborough University ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតពីបណ្តាប្រទេសអាស៊ី

សម្រាប់សិស្ស-និស្សិត ដែលមានបំណងចង់បន្តការសិក្សានៅចក្រភពអង់គ្លេស! សាកលវិទ្យាល័យ Loughborough (Loughborough University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយ បានប្រកាសផ្តល់អាហារូបករណ៍ “International Excellence Scholarships” ដែល​មានតម្លៃ ៣,០០០ ផោន (£3,000) ក្នុងមួយឆ្នាំ ដោយគ្របដណ្តប់លើរាល់ឆ្នាំសិក្សាថ្នាក់បរិញ្ញាបត្រ (លើកលែងតែឆ្នាំចុះកម្មសិក្សា ឬឆ្នាំសិក្សានៅបរទេស បើមាន)។

Advertisement

ជំនាញដែលទទួលបានឱកាស

រាល់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រទាំងអស់នៅសាកលវិទ្យាល័យ Loughborough សុទ្ធតែទទួលបានអាហារូបករណ៍នេះ លើកលែងតែកម្មវិធីត្រៀមចូលរៀន (Foundation programmes) តែប៉ុណ្ណោះ។ បេក្ខជនអាចស្វែងរក និងជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ដោយសេរីនៅលើ គេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យ

លក្ខខណ្ឌវិនិច្ឆ័យ និងដំណើរការនៃការដាក់ពាក្យ

លក្ខណៈពិសេសនៃអាហារូបករណ៍នេះ គឺ បេក្ខជនមិនចាំបាច់ដាក់ពាក្យស្នើសុំដាច់ដោយឡែកនោះទេ។ គណៈកម្មការនឹងធ្វើការពិចារណាដោយស្វ័យប្រវត្តិតាមរយៈពាក្យសុំចូលរៀនដែលបានដាក់មកកាន់ប្រព័ន្ធ UCAS។

លក្ខខណ្ឌចម្បងៗដើម្បីទទួលបានអាហារូបករណ៍

លក្ខខណ្ឌសិក្សា ៖ បេក្ខជនត្រូវមានលទ្ធផលសិក្សាកម្រិត A Level ទទួលបាន AAA (ឬលទ្ធផលសមមូលពីសាលារបស់ខ្លួន)។
ជំនាញពិសេសដែលតម្រូវការខ្ពស់ជាងនេះ (ត្រូវទទួលបាន A*AA) រួមមាន៖

  • បរិញ្ញាបត្រវិស្វកម្ម (MEng) ផ្នែក Aeronautical Engineering (វិស្វកម្មអាកាសចរណ៍)
  • បរិញ្ញាបត្រវិស្វកម្ម (MEng) ផ្នែក Automotive Engineering (វិស្វកម្មយានយន្ត)
  • បរិញ្ញាបត្រវិស្វកម្ម (MEng) ផ្នែក Mechanical Engineering (វិស្វកម្មមេកានិក)
  • បរិញ្ញាបត្រវិទ្យាសាស្ត្រ (MSci) ផ្នែក Natural Sciences (វិទ្យាសាស្ត្រធម្មជាតិ)
  • បរិញ្ញាបត្រវិទ្យាសាស្ត្រ (BSc) ផ្នែក Sport and Exercise Science (វិទ្យាសាស្ត្រកីឡា និងលំហាត់ប្រាណ)

លក្ខខណ្ឌផ្សេងៗ

  • ជាសិស្សអន្តរជាតិដែលបង់ថ្លៃសិក្សាដោយខ្លួនឯង (មិនទាន់មានការឧបត្ថម្ភពីស្ថាប័នខាងក្រៅ ឬរង្វាន់ផ្សេងពីសាកលវិទ្យាល័យ)។
  • ត្រូវជ្រើសរើសយកសាកលវិទ្យាល័យ Loughborough ជាជម្រើសដំបូងបង្អស់ (Firm Choice) តាមរយៈប្រព័ន្ធ UCAS។
  • លទ្ធផលសិក្សាត្រូវតែគ្រប់លក្ខខណ្ឌទាំងស្រុង និងឆ្លងកាត់ក្នុងការប្រឡងតែមួយដង (គ្មានការប្រឡងឡើយវិញ)។

ឯកសារត្រូវមាន

  • ពាក្យស្នើសុំចូលរៀននៅសាកលវិទ្យាល័យ។
  • ប្រតិចារិកពិន្ទុសិក្សា (Academic Transcripts) និងសញ្ញាបត្រ។
  • វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស។
  • លិខិតឆ្លងដែន (Passport)។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទៅកាន់ការិយាល័យ Admissions របស់សាកលវិទ្យាល័យដោយផ្ទាល់

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា