រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦ ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសកម្ពុជា-ចិន។

Advertisement

កម្មវិធីអាហារូបករណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងប្រទេសចិន និងប្រទេសកំពុងអភិវឌ្ឍន៍។ សម្រាប់ឆ្នាំ២០២៦ នេះ អាហារូបករណ៍ត្រូវបានផ្តល់ជូនលើពីរជម្រើស៖
១. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree): សិក្សារយៈពេល ១ ទៅ ២ ឆ្នាំ។
២. ថ្នាក់បណ្ឌិត (PhD Program): សិក្សារយៈពេល ៣ ឆ្នាំ។

អត្ថប្រយោជន៍ដែលទទួលបាន

បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបានការជួយឧបត្ថម្ភពេញលេញ រួមមាន៖

  • ការលើកលែងថ្លៃសិក្សាទាំងស្រុង
  • សំបុត្រយន្តហោះទៅ-មកអន្តរជាតិ (ចំនួន ១ លើក)
  • ការស្នាក់នៅឥតគិតថ្លៃក្នុងអន្តេវាសិកដ្ឋាន (Dormitory) នៅក្នុងបរិវេណសាកលវិទ្យាល័យ។

ដោយឡែក ចំពោះការចំណាយលើការធ្វើលិខិតឆ្លងដែន (Passport), ទិដ្ឋាការ (Visa), ការពិនិត្យសុខភាព, និងការចំណាយផ្ទាល់ខ្លួនផ្សេងៗទៀត គឺជាបន្ទុករបស់បេក្ខជនផ្ទាល់។

លក្ខខណ្ឌ និងរបៀបដាក់ពាក្យ

បេក្ខជនត្រូវជ្រើសរើសជំនាញសិក្សាពីបញ្ជីសាកលវិទ្យាល័យដែលកំណត់ដោយ MOFCOM សម្រាប់ឆ្នាំ២០២៦។ រាល់ឯកសារពាក់ព័ន្ធត្រូវដាក់ជូនទៅកាន់សាកលវិទ្យាល័យដោយផ្ទាល់ ហើយស្ថានទូតចិននឹងផ្តល់លិខិតបញ្ជាក់ (Recommendation Letter) បន្ថែម។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
ព័ត៌មានលម្អិតបន្ថែម បេក្ខជនអាចចូលទៅកាន់គេហទំព័រ https://www.china-aibo.cn/en/info/1005/1497.htm

ក្រោយពីទទួលបានការណែនាំពីក្រសួងពាក់ព័ន្ធរបស់កម្ពុជា ស្ថានទូតចិននឹងរៀបចំការសម្ភាសន៍បេក្ខជនក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីចម្រាញ់រកអ្នកដែលមានសមត្ថភាពពិតប្រាកដ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា