កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ ក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) នៅប្រទេសអៀរឡង់។

Advertisement

កាលបរិច្ឆេទបើកទទួលពាក្យ៖ ចាប់ពីថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ដល់ ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦។

មុខជំនាញដែលត្រូវជ្រើសរើស

លោកអ្នកអាចជ្រើសរើសមុខជំនាញដែលស្របទៅនឹងប្រវត្តិសិក្សា និងការងាររបស់ខ្លួន ដែលមានចែងក្នុងបញ្ជីកម្មវិធីសិក្សា (Directory of Eligible Programmes) រួមមាន៖

  • កសិកម្ម (Agriculture)
  • សុខាភិបាល (Health)
  • អប់រំ (Education)
  • សិទ្ធិមនុស្ស (Human Rights)
  • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
  • វិស្វកម្ម (Engineering)
  • ធុរកិច្ច/អាជីវកម្ម (Business) និងមុខជំនាញជាច្រើនទៀត។

លក្ខខណ្ឌវិនិច្ឆ័យ និងសិទ្ធិស្នើសុំ

ដើម្បីមានសិទ្ធិដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចជា ៖ ជាប្រជាពលរដ្ឋដែលមានសញ្ជាតិ និងរស់នៅក្នុងប្រទេសកម្ពុជា វៀតណាម ឬឡាវ។ មានបទពិសោធន៍ការងារជាក់ស្តែងយ៉ាងតិច ៣ ឆ្នាំ ទាក់ទងផ្ទាល់ទៅនឹងមុខជំនាញដែលចង់បន្តការសិក្សា។ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីគ្រឹះស្ថានឧត្តមសិក្សាដែលទទួលស្គាល់ដោយរដ្ឋាភិបាល ដោយមាននិទ្ទេស GPA យ៉ាងតិច 3.0 (ទម្រង់ 4.0) ឬទទួលបានសញ្ញាបត្រកម្រិត First Class Honour ឬ Second Class Honour Grade 1 ។ សញ្ញាបត្រត្រូវតែទទួលបាននៅក្នុងឆ្នាំ២០១៥ ឬក្រោយ (ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ)។ អាចបង្ហាញពីសមត្ថភាព និងសេចក្តីប្រាថ្នាក្នុងការធ្វើជាអ្នកដឹកនាំ ប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅក្នុងប្រទេសរបស់ខ្លួន និងប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសអៀរឡង់។

សម្គាល់ ៖ អាហារូបករណ៍នេះរ៉ាប់រងការចំណាយសម្រាប់តែសាមីខ្លួន (ជ័យលាភី) តែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬទិដ្ឋាការ (Visa) សម្រាប់ប្តី/ប្រពន្ធ ឬអ្នកក្នុងបន្ទុកឡើយ។

តម្រូវការផ្នែកភាសាអង់គ្លេស

គ្រឹះស្ថានឧត្តមសិក្សានៅប្រទេសអៀរឡង់ទាមទារកម្រិតភាសាអង់គ្លេសខ្ពស់ និងត្រូវមានការបញ្ជាក់តាមរយៈការប្រឡងវាស់ស្ទង់សមត្ថភាព (គ្មានការលើកលែងឡើយ)។ លទ្ធផលតេស្តភាសាក៏ត្រូវការចាំបាច់សម្រាប់ការសុំទិដ្ឋាការ (Visa) ផងដែរ។ ដូច្នេះបេក្ខជនដែលជាប់ដកស្រង់ (Shortlisted) ក្នុងដំណាក់កាលទី១ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រភាសាអង់គ្លេស នឹងត្រូវតម្រូវឱ្យធ្វើតេស្ត Duolingo English Test (ដែលសាលាភាគច្រើននៅអៀរឡង់ទទួលស្គាល់)។ ក្នុងករណីដែលសាលា ឬមុខជំនាញដែលអ្នកជ្រើសរើសមិនទទួលស្គាល់ Duolingo អ្នកនឹងត្រូវតម្រូវឱ្យប្រឡង IELTS ជំនួសវិញ នៅក្នុងខែមករា ឆ្នាំ២០២៧។

សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សូមទាក់ទងទៅកាន់ ស្ថានទូតអៀរឡង់ (Embassy of Ireland) តាមរយៈ [email protected] ឬចូលទៅកាន់ [គេហទំព័រផ្លូវការរបស់កម្មវិធីអាហារូបករណ៍]

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា