ចប់​បាក់ឌុប​ហើយ​ ​ទៅ​ណា​បន្ត​?​ បំណង​ ​(​Bamnang​)​ ​រៀបចំ​កម្មវិធី​ ​Meet ​&​ ​Greet with ​Mony ​2026 ​ក្រោម​ប្រធានបទ ​"​គន្លឹះ​អាហារូបករណ៍​ ​និង​ការ​សិក្សា​" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចប់​បាក់ឌុប​ហើយ​ ​ទៅ​ណា​បន្ត​?​ បំណង​ ​(​Bamnang​)​ ​រៀបចំ​កម្មវិធី​ ​Meet ​&​ ​Greet with ​Mony ​2026 ​ក្រោម​ប្រធានបទ ​"​គន្លឹះ​អាហារូបករណ៍​ ​និង​ការ​សិក្សា​"

ចប់​បាក់ឌុប​ហើយ​ ​ទៅ​ណា​បន្ត​?​ បំណង​ ​(​Bamnang​)​ ​រៀបចំ​កម្មវិធី​ ​Meet ​&​ ​Greet with ​Mony ​2026 ​ក្រោម​ប្រធានបទ ​"​គន្លឹះ​អាហារូបករណ៍​ ​និង​ការ​សិក្សា​"

​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​Harvard ​សម្រាប់​អនុបណ្ឌិត​ទី​២​លើ​ជំនាញ​វិភាគ​គោល​នយោបាយ​អប់រំ​ កញ្ញា​ ​សេង​ ​រ័ត្ន​សេដ្ឋា​មុនី​បាន​ជ្រើសរើស​ត្រឡប់​មក​កម្ពុជា ​ដើម្បី​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​រួមចំណែក​ ​ក្នុង​វិស័យ​អប់រំ​។ ​ក្នុង​ឆ្នាំ​២០២៦ ​នេះ​ កញ្ញា​ ​សេង​ ​រ័ត្ន​សេដ្ឋា​មុនី ​ដែល​ជា​អគ្គ​នាយិកា ​និង​សហស្ថាបនិក ​បំណង ​(​Bamnang​)​ ​នឹង​បន្ត​រៀបចំ​កម្មវិធី​ ​Meet ​&​ ​Greet with ​Mony ​ជា​លើក​ទី​៦ ​ដើម្បី​ចែក​រំលែក​បទពិសោធន៍​ ​ចំណេះដឹង​ ​និង​បើក​ឱកាស​ថ្មី​ៗ​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ ​ក្នុង​ការ​រៀបចំ​អនាគតសិក្សា​របស់​ពួកគេ​។

​ក្រោយពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​(​បាក់ឌុប​)​ ​ត្រូវ​បាន​បញ្ចប់​ បំណង​ ​(​Bamnang​)​ ​រៀបចំ​កម្មវិធី​ ​“​Meet ​&​ ​Greet with ​Mony ​2026​” ​ដើម្បី​ផ្តល់​ការ​ណែនាំ ​និង​ពង្រឹង​សមត្ថភាព​សិស្ស​វិទ្យាល័យ​កម្ពុជា​តាមរយៈ​ឱកាស​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល ​និង​ជម្រើស​កន្លែង​ស្នាក់នៅ​សម្រាប់​និស្សិត​។​

​កម្មវិធី​ ​Meet ​&​ ​Greet ​with ​Mony ​ត្រូវ​បាន​បង្កើតឡើង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ​២០២១ ​ហើយ​បាន​រីកចម្រើន​ក្លាយជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ក្នុង​ការ​គាំទ្រ​ ​និង​ពង្រឹង​សមត្ថភាព​យុវជន​កម្ពុជា​ ​ដោយ​បាន​ផ្សារភ្ជាប់ ​និង​ជួយ​តម្រង់​ទិស​សិស្សា​នុសិស្ស​ជាង​ ​១០​,​០០០​ ​នាក់​ ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ ៥​ឆ្នាំ​កន្លងមក​នេះ​។ ​ឈានចូល​ដល់​ឆ្នាំ​ទី​៦ ​កម្មវិធី​នេះ​នៅតែ​បន្ត​បេសកកម្ម​ក្នុង​ការ​ផ្តល់​ការ​ប្រឹក្សា​ផ្ទាល់ ការ​តម្រង់​ទិស​ផ្នែក​សិក្សា​ ​អាហារូបករណ៍​សម្រាប់​កន្លែង​ស្នាក់នៅ​ ​និង​ដំណោះស្រាយ​ការ​រស់នៅ​ជាក់ស្តែង​ ​ដល់​សិស្សា​នុសិស្ស​ដែល​កំពុង​ត្រៀមខ្លួន​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ក្នុង​រាជធានី​ភ្នំពេញ​។

​ការ​សម្រេចចិត្ត​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​យុវជន​កម្ពុជា ​ចាប់​តាំងពី​ការ​ជ្រើសរើស​សាកលវិទ្យាល័យ​ ​និង​មុខ​ជំនាញ​ដែល​សមស្រប​ ​ការ​ដាក់​ពាក្យ​យក​អាហារូបករណ៍​អន្តរជាតិ​ ​រហូតដល់​ការ​ស្វែងរក​កន្លែង​ស្នាក់នៅ​ដែល​មាន​សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​នៅ​ភ្នំពេញ​។ ​ដោយ​ហេតុ​នេះ​ហើយ​ ​ទើប​កម្មវិធី​ ​Meet ​&​ ​Greet with ​Mony ​2026 ​បាន​ប្រមូលផ្តុំ​នូវ​វា​គ្មិន​ល្បី​ៗ​ ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រដ្ឋ ​តំណាង​សាកលវិទ្យាល័យ ​និង​តំណាង​ស្ថានទូត​ ​ដើម្បី​ផ្តល់​ព័ត៌មាន​ ​និង​ចូលរួម​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ទាំងនេះ​។

​កម្មវិធី​នេះ​នឹង​ផ្តោត​សំខាន់​លើ​ចំណុច​ធំ​ៗ​ចំនួន​ ៤ ​ដូចជា​៖​
១​.​ ​ព័ត៌មាន​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល ​និង​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថលតេជោ​ ​៖ ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថលតេជោ​ ​(​Techo Digital ​Talent Scholarship​)​ ​និង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល​ថ្នាក់​ជាតិ​។
២​.​ ​ការ​រៀបចំ​ដាក់​ពាក្យ​ទៅ​សាកលវិទ្យាល័យ​ ​Ivy ​League ​និង​គន្លឹះ​ក្នុង​ការ​សិក្សា​ ​៖​ ​ចែក​រំលែក​ ​យុទ្ធសាស្ត្រ​ក្នុង​ការ​រៀបចំ​ប្រវត្តិ​រូប​ដាក់​ពាក្យ​ទៅ​សាកលវិទ្យាល័យ​កំពូល​ៗ ព្រមទាំង​គន្លឹះ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​។
៣​.​ ​ការ​រស់នៅ​ទីក្រុង​ ​និង​ដំណោះស្រាយ​កន្លែង​ស្នាក់នៅ​៖ ផ្តល់​ការ​ណែនាំ​អំពី​ការ​សម្រប​ខ្លួន​ទៅ​នឹង​ជីវិត​សាកលវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​ ​និង​ការ​បង្ហាញ​ពី​ជម្រើស​កន្លែង​ស្នាក់នៅ​ប្រកប​ដោយ​សុវត្ថិ​ភាព​និង​ផាសុកភាព​ពី​ ​Bamnang ​Housing រួម​ជាមួយ​ឱកាស​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​សម្រាប់​សិស្ស​ដែល​ចូលរួម​កម្មវិធី​។
៤​.​ ​យល់​ដឹង​ពី​ឱកាស​អាហារូបករណ៍​នៅ​សហរដ្ឋ​អាមេរិក​ ​និង​អន្តរជាតិ​ ​៖ ផ្តល់​ការ​ណែនាំ​អំពី​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ ​និង​ស្វែងយល់​ពី​ឱកាស​សិក្សា​នៅ​ស្ថាប័ន​អប់រំ​ជុំវិញ​ពិភពលោក​។

​«​ចាប់​តាំងពី​យើង​ចាប់ផ្តើម​កម្មវិធី​នេះ​នៅ​ឆ្នាំ​២០២១ ​ពួក​យើង​ពិតជា​រំភើប​ក្រោយ​បាន​ឃើញ​សិស្ស​រាប់​ពាន់​នាក់​ទទួល​បាន​ភាព​ជឿជាក់ ​និង​ទិសដៅ​ច្បាស់លាស់​សម្រាប់​អនាគត​របស់​ពួកគាត់​… ​ពួកយើង​សង្ឃឹម​ថា​ ​កម្មវិធី​ឆ្នាំ​២០២៦ ​នេះ ​នឹង​បន្ត​ផ្តល់​នូវ​បទពិសោធន៍​ ​និង​ទស្សនៈ​ថ្មី​ៗ​ដ៏​មាន​តម្លៃ​សម្រាប់​ប្អូន​ៗ​។​ ​សូម​ប្អូន​ៗ​ទាំងអស់​បន្ត​ក្តី​ស្រមៃ ​និង​ភាព​ប្ដេជ្ញាចិត្ត​ ​ដោយ​ជឿជាក់​ថា​ ​អនាគត​ដ៏​ភ្លឺស្វាង​ចាប់ផ្តើម​ពី​ជំហាន​តូច​ៗ​នៅ​ថ្ងៃ​នេះ​។​»​

កញ្ញា​ ​សេង​ រ័ត្ន​សេដ្ឋា​មុនី

​កម្មវិធី​ ​Meet ​&​ ​Greet with ​Mony 2026 ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​(​Mo​EYS​)​ ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ​(​MPT​C​)​ គាំទ្រ​ដោយ​ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​(​U​.​S​.​ ​Embassy​)​,​ ​Exchange ​Alumni​,​ ​Education​USA,​ ​និង​ American ​Corner ​ដោយ​មាន​ ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​ ​ជា​ដៃគូ​សាកលវិទ្យាល័យ​ផ្លូវការ​។ ​ដៃ​គូ​ផ្សព្វផ្សាយ ​(​Media ​Partners​) ​រួម​មាន​ BizK​hmer ​Media​,​ B2B ​Cambodia​,​ Apsara ​Media Services ​(​AMS​)​,​ Kiripost​,​ ​Cambodia ​Investment Review ​(​C​IR​)​,​ ​អាឡាដាំង​ ​(​Ahladang​)​,​ ​និង​ ដើម​អម្ពិល ​(​DA​P ​News​)​។

​ព័ត៌មាន​លម្អិត ​និង​ការ​ចុះ​ឈ្មោះ​ចូលរួម​៖

  • ​ឈ្មោះ​កម្មវិធី​៖​ Meet ​&​ ​Greet with ​Mony 2026 ​(​”​Scholarship ​&​ Study Tips​”​)
  • តម្លៃ​សំបុត្រ​៖ ចូលរួម​ដោយ​ឥត​គិត​ថ្លៃ​ ​(​តម្រូវ​ឱ្យ​ចុះ​ឈ្មោះ​ទុក​ជា​មុន​ ព្រោះ​កន្លែង​មាន​កំណត់​)​
  • ​តំណភ្ជាប់​ចុះ​ឈ្មោះ​ https​:​/​/​app​.​bamnang​.​com​/​event​/​meet​-​and​-​greet​-​with​-​mony​-​abc-​2026
  • ​តំណ​ភ្ជាប់​ Telegram ​Group ​(​បន្ទាប់ពី​ចុះ​ឈ្មោះ​រួច​)​៖​ https​:​/​/​t.​me​/​+​MhI​5R4eDD3​Y5​OTdl
  • ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​មកកាន់​ Telegram @​bamnangbott ​ឬ​ +​855​ 92 232 ​523
លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា