រដ្ឋមន្រ្តីអប់រំ ៖ ប្រធានបទមហោស្របគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៦ ក្រើនរំលឹកយុវជនគ្រប់រូបឱ្យ​បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ ៖ ប្រធានបទមហោស្របគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៦ ក្រើនរំលឹកយុវជនគ្រប់រូបឱ្យ​បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ

រដ្ឋមន្រ្តីអប់រំ ៖ ប្រធានបទមហោស្របគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៦ ក្រើនរំលឹកយុវជនគ្រប់រូបឱ្យ​បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៦ អបពរសាទរចំណងមិត្តភាពរវាងប្រទេស​ទាំងពីរ កំពុងតែប្រព្រឹត្តទៅ​នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ក្រោម​ប្រធានបទ «Exploring a New Gateway: The Beginning of a New Journey Connecting Japan and Cambodia»។

Advertisement

ក្នុងពិធីបើក​កាលពីល្ងាចថ្ងៃទី៥ កុម្ភៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​យុវជន និងកីឡា លើកឡើងថា មហោស្រពនេះ បានបង្កប់នូវ​អត្ថន័យពិសេស​ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងវប្បធម៌​ ដ៏​ស៊ីជម្រៅរវាង​ប្រជាជន​កម្ពុជា និង​ជប៉ុន។ ហើយ​អត្ថន័យ​ប្រធានបទ នៃមហោស្រព គីហ្សូណា ឆ្នាំនេះ បានក្រើន​រំលឹក​ឱ្យ​យុវជនគ្រប់គ្នា​ត្រូវ​បន្ត​ស្វែង​យល់ និង​អភិវឌ្ឍ​សមត្ថភាព​ជាប្រចាំ។

បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានបទ «Exploring a New Gateway: The Beginning of a New Journey Connecting Japan and Cambodia» ឬ « រិះរកច្រកផ្លូវថ្មី៖ ការចាប់ផ្តើមនៃដំណើរថ្មីដែលតភ្ជាប់កម្ពុជា និងជប៉ុន» បង្កប់នូវអត្ថន័យ​យ៉ាងជ្រាលជ្រៅ​សម្រាប់យុវជន​កម្ពុជាលើ​ច្រើន​ទិដ្ឋភាព ដោយមហោស្រពនេះ​នឹងបញ្ជ្រាបចំណេះដឹងតាមរយៈសិល្បៈនិងការកម្សាន្ត ផ្តល់ឱកាសដល់​យុវជនខ្មែរបាន​ស្វែងយល់ពី​ពិភពលោកខាងក្រៅ ជាពិសេសវិន័យ ការរស់នៅ និងសិល្បៈរបស់ជនជាតិជប៉ុន។ ការយល់ដឹងពីភាព​ខុសគ្នានៃវប្បធម៌ នឹងជួយឱ្យយុវជនកម្ពុជាពង្រឹងភាពជាពលរដ្ឋសកល និងមានសមត្ថភាពធ្វើការក្នុង​បរិបទអន្តរជាតិ​បានកាន់​តែប្រសើរ។​

ទន្ទឹមនឹងនេះ ពាក្យថា «New Journey – ដំណើរថ្មី» បង្ហាញពីការបោះជំហានចេញពីទំនាក់ទំនងបែបប្រពៃណី ទៅជាទំនាក់ទំនងបែបទំនើប ការកសាងមិត្តភាព ចាប់យកឱកាសសម្រាប់ការអភិវឌ្ឍខ្លួន ហ្វឹកហាត់អភិវឌ្ឍជំនាញទន់ ហើយការទស្សនាការសម្ដែងសិល្បៈ ការដាក់តាំងពិព័រណ៍នានា នឹងជួយបំផុសគំនិតច្នៃប្រឌិត​ដល់យុវជន​ក្នុងការបង្កើត​អ្វីដែលថ្មីសម្រាប់សង្គមជាតិខ្លួនឯង។

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២មក ក្នុងគោលបំណង(១) រឹតចំណងមិត្តភាព៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងជប៉ុន (២) ផ្លាស់ប្តូរវប្បធម៌៖ បង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ជប៉ុន និងកម្ពុជា តាមរយៈសិល្បៈប្រពៃណី និងទំនើប (៣) ការអប់រំ និងឱកាស៖ ផ្តល់ឱកាសដល់យុវជនក្នុងការស្វែងយល់ពីអាហារូបករណ៍ ការងារ និងបច្ចេកវិទ្យារបស់ជប៉ុន៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា