រដ្ឋមន្រ្តី​អប់រំ​ជំរុញ​គ្រូបង្រៀន​ ​ICT​ ​ពង្រឹង​ភាសា​បរទេស​ ​និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តី​អប់រំ​ជំរុញ​គ្រូបង្រៀន​ ​ICT​ ​ពង្រឹង​ភាសា​បរទេស​ ​និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​

រដ្ឋមន្រ្តី​អប់រំ​ជំរុញ​គ្រូបង្រៀន​ ​ICT​ ​ពង្រឹង​ភាសា​បរទេស​ ​និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​បាន​ជំរុញ​ដល់​គ្រូបង្រៀន​ឯកទេស​ បច្ចេកវិទ្យា​ព័ត៌មាន​ ​ICT​ ​ទាំងអស់​ ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​ភាសា​បរទេស​ ​និង​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ឱ្យ​អស់​លទ្ធភាព​ ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ ព្រមទាំង​ធានា​បាន​នូវ​ការ​បង្រៀន​ដែល​ផ្សារភ្ជាប់​បច្ចេកវិទ្យា​ឌីជីថល ​ទៅនឹង​វិធីសាស្រ្ត​បង្រៀន​ថ្មី​ៗ​ ​ដើម្បី​ផ្តល់​ជំនាញ​សតវត្ស​ទី​២១​ ​ដល់​សិស្សានុសិស្ស​។​

Advertisement

​ការ​ជំរុញ​របស់​រដ្ឋមន្រ្តី​អប់រំ​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ឱកាស​សិក្ខាសាលា​ស្តីពី​ «​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ​ ​(​CPD​) ​ជូន​គ្រូ​ឧទ្ទេស ​និង​គ្រូបង្រៀន​ ​ICT​» ​ក្រោម​គម្រោង​កសាង​សមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​អប់រំ​នៅ​មធ្យមសិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​។​

​ប្រព័ន្ធ​អភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ​នេះ​ ​ផ្ដល់​ឱកាស​ឱ្យ​គ្រូបង្រៀន​ នាយក​សាលា​ ​និង​បុគ្គលិក​អប់រំ​ចូលរួម​សកម្មភាព​អភិវឌ្ឍ​សមត្ថភាព​ដោយ​ផ្អែក​លើ​តម្រូវការ​ជាក់ស្ដែង​ និង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល​។ ​សិក្ខាកាម​ដែល​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ ​នឹង​ទទួលបាន​ក្រេឌីត​ពី​ ​CPD​ ​ដើម្បី​សន្សំ​ពិន្ទុ​សម្រាប់​ការ​ដំឡើង​ឋានៈ​វិជ្ជាជីវៈ​ និង​គុណ​វុឌ្ឍិស្រប​តាម​ប្រព័ន្ធ​លើកកម្ពស់​គុណ​វុឌ្ឍិបុគ្គលិក​អប់រំ​ជាតិ​។​

​ក្នុង​ឱកាស​នេះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ឧប​នាយក​រដ្ឋមន្ត្រី​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​គម្រោង​រយៈពេល​ ​៥​ឆ្នាំ​កន្លងមក​ ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ ​ICT​ ​ដល់​គ្រូបង្រៀន​។ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​បាន​ផ្ដល់​អនុសាសន៍​គន្លឹះ​ ​៤​ចំណុច​ ​ដើម្បី​ពង្រឹង​គុណភាព​ការ​បណ្ដុះបណ្ដាល ​រួមមាន​៖​ ​១​) ​ការ​ពង្រឹង​គុណភាព​អប់រំ​ឈាន​ទៅរក​ស្តង់ដា​វិជ្ជាជីវៈ​គ្រូបង្រៀន​, ​២​) ​ការ​អនុវត្ត​ផែនការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាប្រចាំ​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​, ​៣​) ​ការ​ពង្រឹង​គន្លង​អាជីព​តាមរយៈ​ការ​បណ្ដុះបណ្ដាល​ឯកទេស ​និង​ការ​គ្រប់គ្រង​, ​និង​ ​៤​) ​ការ​រៀបចំ​យន្តការ​វាយតម្លៃ​លទ្ធផល​ការងារ​ជាក់ស្ដែង​ និង​លទ្ធផល​សិក្សា​របស់​សិស្ស​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា