រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ៖ ស្ត្រីដើរតួនាទីសំខាន់ក្នុងការដឹកនាំ ចូលរួមក្នុងវិស័យបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត (AI) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ៖ ស្ត្រីដើរតួនាទីសំខាន់ក្នុងការដឹកនាំ ចូលរួមក្នុងវិស័យបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត (AI)

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ៖ ស្ត្រីដើរតួនាទីសំខាន់ក្នុងការដឹកនាំ ចូលរួមក្នុងវិស័យបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត (AI)

ថ្លែងក្នុងវេទិកាពិភាក្សាកម្រិតខ្ពស់ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត» កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍អម ហ្រ្វង់កូតិច, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ស្ត្រីដើរតួនាទីសំខាន់ក្នុងការដឹកនាំ ចូលរួមក្នុងវិស័យបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត (AI)។

ជាមួយគ្នា លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ពីសារៈសំខាន់មិនអាចខ្វះបាននៃតួនាទីរបស់ស្ត្រីក្នុងការដឹកនាំ និងការចូលរួមក្នុងវិស័យបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាថា ការផ្លាស់ប្តូរឌីជីថលនៅក្នុងសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន។

សូមជម្រាបថា ក្នុងវេទិកា «ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត» ក៏មានការចូលរួមបង្ហាញទស្សនៈ និងបទពិសោធពីសំណាក់វាគ្មិនកិត្តិយស និងអ្នកសម្របសម្រួលដែលជាថ្នាក់ដឹកនាំក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងវិស័យធុរកិច្ច មកពីប្រទេសសមាជិកហ្វ្រង់កូហ្វូនី ដោយ​មានការជជែកដេញដោល ផ្លាស់ប្តូរមតិយោបល់ និងការផ្តល់អនុសាសន៍ល្អៗពីអ្នកចូលរួម។

តាមរយៈវេទិកាពិភាក្សានេះ គេមើលឃើញថា គឺជាជំហានគន្លឹះមួយក្នុងការជំរុញ និងលើកកម្ពស់សមត្ថភាពស្ត្រី និងក្មេងស្រីកម្ពុជាឱ្យកាន់តែដើរតួនាទីសំខាន់ក្នុងយុគសម័យឌីជីថល៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា