ក្រសួងអប់រំផ្តើម​ឱ្យ​គ្រូបង្រៀនប្រើប្រាស់ AI ជាជំនួយ​នៅក្នុង​ការ​បង្រៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំផ្តើម​ឱ្យ​គ្រូបង្រៀនប្រើប្រាស់ AI ជាជំនួយ​នៅក្នុង​ការ​បង្រៀន

ក្រសួងអប់រំផ្តើម​ឱ្យ​គ្រូបង្រៀនប្រើប្រាស់ AI ជាជំនួយ​នៅក្នុង​ការ​បង្រៀន

ឯកសារ​ណែនាំ​ស្តីពី​ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI) សម្រាប់គ្រូបង្រៀន ត្រូវ​បានក្រសួងអប់រំ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ស​ប្តាហ៍នេះ ដើម្បីជួយបង្កើនសមត្ថភាពឌីជីថល និងជួយ​គ្រូបង្រៀន​អាចទាញប្រយោជន៍ពីបច្ចេកវិទ្យា AI ក្នុងការ​ប្រើប្រាស់ជាជំនួយ​ក្នុង​ការ​បង្រៀន និង​រៀន​។

Advertisement

ឯកសារណែនាំនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់គ្រូបង្រៀន មានខ្លឹមសារសំខាន់ៗដូចជា ៖ មូលដ្ឋានគ្រឹះនៃ AI ដែលគ្រូបង្រៀនអាចស្វែងយល់ពីនិយមន័យ ការវិវត្ត និងរបៀបចុះឈ្មោះប្រើប្រាស់ឧបករណ៍ AI ល្បីៗ។ បច្ចេកទេសសរសេរ Prompt (Prompt Engineering) ដែលណែនាំអំពីរបៀបទំនាក់ទំនងជាមួយ AI ដើម្បីទទួលបានលទ្ធផលច្បាស់លាស់។ ការអនុវត្តជាក់ស្តែងក្នុងវិជ្ជាជីវៈ ដោយ​មាន គំរូពាក្យបញ្ជាសម្រាប់ជួយគ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀន បង្កើតសំណួរតេស្ត (PISA, SEA-PLM) រចនាស្លាយបទបង្ហាញ និងការវិភាគទិន្នន័យសិស្ស។

ជាមួយ​គ្នា​ឯកសារនោះ ក៏​មានប្រាប់ពីក្រមសីលធម៌ និងសុវត្ថិភាព នៃការ​ប្រើប្រាស់ AI ដោយផ្ដោតលើការការពារឯកជនភាព ការជៀសវាងការចម្លងស្នាដៃ (Plagiarism) និងការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានមិនពិតជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងយុគសម័យបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) មិនមែនជាបញ្ហាប្រឈមទៀតឡើយ ប៉ុន្តែវាគឺជា “ជំនួយការឆ្លាតវៃ” ដែលមិនអាចខ្វះបានសម្រាប់គ្រូបង្រៀនសម័យថ្មី។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវឯកសារ​ជំនួយការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ គ្រូបង្រៀន គឺដើម្បីជួយឱ្យការអប់រំនៅកម្ពុជាដើរទាន់និន្នាការសកល និងជំរុញការអប់រំ STEM ឱ្យកាន់តែប្រសើរឡើង។

តាមឯកឧត្តមរដ្ឋមន្រ្តី អ្វីដែលលោកគ្រូអ្នកគ្រូទទួលបាន​ពីឯកសារនេះ គឺ បច្ចេកទេសប្រើប្រាស់ AI ដោយ​ពួកគាត់នឹងចេះប្រើ Google Gemini និង NotebookLM សម្រាប់ការងារប្រចាំថ្ងៃ, រៀនពីរបៀបបញ្ជា AI ឱ្យជួយរៀបចំកិច្ចតែងការបង្រៀន, បង្កើតវិញ្ញាសាប្រឡង, និងបង្កើតវីដេអូអប់រំខ្លីៗ ជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា AI មិនមែនមកជំនួសតួនាទីគ្រូបង្រៀនឡើយ ប៉ុន្តែគ្រូដែលចេះប្រើ AI នឹងក្លាយជាគ្រូដែលដឹកនាំការផ្លាស់ប្តូរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា