ក្រសួងអប់រំ រៀបចំថ្នាក់រៀនបណ្ដោះអាសន្ន ដើម្បីជួយគាំទ្រសាលារៀនដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ រៀបចំថ្នាក់រៀនបណ្ដោះអាសន្ន ដើម្បីជួយគាំទ្រសាលារៀនដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ

ក្រសួងអប់រំ រៀបចំថ្នាក់រៀនបណ្ដោះអាសន្ន ដើម្បីជួយគាំទ្រសាលារៀនដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេច​ដាក់ចេញនូវវិធានការជាបន្ទាន់ដោយ​ការរៀបចំថ្នាក់រៀនបណ្ដោះអាសន្ន ដើម្បីផ្ដល់ការគាំទ្រចាំបាច់ដល់សាលារៀន សិស្សានុសិស្ស និងសហគមន៍ដែលកំពុងរងផលប៉ះពាល់ដោយសារភាពតានតឹងនិងការប៉ះទង្គិចប្រដាប់អាវុធនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

Advertisement

វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបច្ចុប្បន្នភាពស្ថានភាពនៅតាមខេត្តជាប់ព្រំដែន ដែល​រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នកំពុងបន្តកើនកម្ដៅ និងតានតឹងពីការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការដើម្បីជួយគាំទ្រសាលារៀនដែលរងផលប៉ះពាល់ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ក្រុមការងារឱ្យបន្តតាមដានយ៉ាងដិតដល់នូវបច្ចុប្បន្នភាព និងការវិវឌ្ឍថ្មីៗនៅតាមតំបន់ព្រំដែន ដើម្បីផ្ដល់ការគាំទ្រទាន់ពេលវេលា និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្ដល់អនុសាសន៍ឱ្យកំណត់អាទិភាពនៃតម្រូវការបន្ទាន់ រួមមាន គ្រឿងឧបភោគបរិភោគចាំបាច់ និង សម្ភារៈសិក្សា តង់ជាដើម ដើម្បីប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ន នៅទីតាំងសុវត្ថិភាពសម្រាប់ជនភៀសសឹក។ លើសពីនេះ ក្រុមការងារជំនាញពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធដើម្បីរៀនពីចម្ងាយ។

យោង​តាម​របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន​ចេញផ្សាយ​កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនសរុបចំនួន ៥១៤កន្លែង ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន៦ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង និង​បាត់ដំបង ត្រូវ​បានបិទទ្វារ ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់សិស្ស​ប្រមាណ ១៣ម៉ឺននាក់ និង​ការ​បំពេញ​ការងារ​របស់គ្រូបង្រៀន​ចំនួន ៤៦៥០នាក់៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា