ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ក្រសួងអប់រំ យុវជន និង​កីឡា នៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ នឹង​ជ្រើសរើស​និស្សិត​បរិញ្ញាបត្រ​ជាន់ ផ្នែក​វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង ​ចំនួន ៣០ នាក់ តាមប្រព័ន្ធបណ្តុះបណ្តាលរយៈពេល ០២ឆ្នាំ នៅ​វិទ្យាស្ថានជាតិ​អប់រំ ។

Advertisement

ការជ្រើសរើស និងបណ្តុះបណ្តាល និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អប់រំ ឯកទេស​វិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី៨ ទាំង ៣០ នាក់នេះ គឺសម្រាប់ថ្នាក់អាហារូបករណ៍ ចំនួន ១០ នាក់ និង​ថ្នាក់បង់ថ្លៃសេវាសិក្សាចំនួន ២០ នាក់ តាមប្រព័ន្ធបណ្តុះបណ្តាលរយៈពេល ០២ឆ្នាំ សិក្សា​រៀង​រាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅវិទ្យាស្ថានជាតិអប់រំ។

លក្ខខណ្ឌនៃការប្រឡងជ្រើសរើស​ក្នុងចំណោមបេក្ខជនទាំងពីរភេទ៖

* សម្រាប់ថ្នាក់អាហារូបករណ៍

-ជាបុគ្គលិកអប់រំក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា

-មានបទពិសោធការងារចាប់ពីតាំងស៊ប់ក្នុងក្របខ័ណ្ឌរដ្ឋ

-មានវិញ្ញាបនបត្ររដ្ឋបាលចេញដោយប្រធានអង្គភាព

-បរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រសមមូល ឬបរិញ្ញាបត្រមុខជំនាញផ្សេងទៀត តែមាន សញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B2 (៣) ជាគ្រូបង្រៀនភាសាបារាំង ឬគ្រូទទួលបន្ទុកបង្រៀន ភាសាបារាំងដែលមានបរិញ្ញាបត្រផ្សេងទៀតហើយមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B1។

* សម្រាប់ថ្នាក់បង់ថ្លៃសេវាសិក្សា៖

-ជាបេក្ខជនទូទៅ

-មានបរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្របណ្តោះអាសន្នថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ឬបរិញ្ញាបត្​រមុខ​ជំនាញផ្សេងទៀតតែមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B2 (៣) ជាគ្រូ បង្រៀនភាសាបារាំង ឬគ្រូទទួលបន្ទុកបង្រៀនភាសាបារាំងដែលមានបរិញ្ញាបត្រផ្សេងទៀតហើយ មានសញ្ញាបត្រ​ភាសាបារាំង​ចាប់ពីកម្រិតDELF B1។

សិស្ស​​ និស្សិត​ដែល​ចង់​ដាក់​ពាក្យ ត្រូវទាញយក(Download) ពាក្យ​សុំប្រឡង​ជ្រើសរើស​តាម​តំណ​ភ្ជាប់​នេះ៖ [ ://shorturl.at/1261A ] រួចព្រីនចេញជាពណ៌ក៏បានជាសខ្មៅក៏បាន ហើយ​ធ្វើ​ការ​ដាក់​ពាក្យ​ចាប់ពីថ្ងៃប្រកាស​ផ្សាយដំណឹង​នេះ រហូត​ដល់​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្រសួង​នឹង​រៀប​ចំ​ការ​ប្រឡង​ជ្រើស​រើស​នៅ​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ លើ​វិញ្ញាសា ដូច​ជា៖ វិញ្ញាសា ភាសា​បារាំង និង​វិធីសាស្ត្រ​បង្រៀន រយៈ​ពេល ៣ ម៉ោង ០០នាទី មេគុណ២ និង​ វិញ្ញាសា វប្បធម៌ទូទៅ​រយៈពេល ១ ម៉ោង ៣០នាទី មេគុណ១ នៅ​មណ្ឌល​ប្រឡង​វិទ្យាស្ថានជាតិអប់រំ។

ជា​មួយ​គ្នា​នេះ​សំណុំលិខិតរបស់បេក្ខជន បេក្ខជនត្រូវ​បំពេញ​សំណុំ​លិខិត​សុំចុះ​ឈ្មោះ​ប្រឡង​ដោយ​ផ្ទាល់ដៃរួមមាន៖

-ពាក្យសុំចុះឈ្មោះប្រឡង (គំរូភ្ជាប់)ចំនួន០១ច្បាប់

-សញ្ញាបត្របរិញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្នថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល (ថតចម្លងបញ្ជាក់ពីអាជ្ញាធរដែនដី) និងសញ្ញាបត្រ DELF B1-B2 (ថតចម្លង)ចំនួន០១ច្បាប់

-ប្រវត្តិរូបសង្ខេបមានបិទរូបថតថ្មីទំហំ ៤x៦ (គំរូភ្ជាប់) ចំនួន០១ច្បាប់

-សលាកបត្រឯកត្តជនមានបិទរូបថតថ្មីទំហំ ៤x៦ (គំរូភ្ជាប់)ចំនួន០២ច្បាប់

-លិខិតតាំងស៊ប់ក្នុងក្របខ័ណ្ឌរដ្ឋ (សម្រាប់ថ្នាក់អាហារូបករណ៍)ចំនួន០១ច្បាប់

-វិញ្ញាបនបត្ររដ្ឋបាលចេញដោយប្រធានអង្គភាព (សម្រាប់ថ្នាក់អាហារូបករណ៍)ចំនួន០១ច្បាប់

-រូបថតថ្មីថតពីមុខ គ្មានពាក់មួក គ្មានពាក់វ៉ែនតា ទំហំ ៤x៦ ចំនួន០២សន្លឹក។

សម្គាល់៖

បេក្ខជនណាដែលជាប់អាហារូបករណ៍ក្នុងកម្មវិធីណាមួយនៅវិទ្យាស្ថានជាតិអប់រំ មិនអនុញ្ញា​ឱ្យដាក់​ពាក្យ ប្រឡងជ្រើសរើសយកអាហារូបករណ៍ក្នុងកម្មវិធីផ្សេងទៀតទេ តែអាចដាក់ពាក្យប្រឡងជ្រើសរើសយក ថ្នាក់បង់ថ្លៃសិក្សាបាន

-ក្រសួងនឹងលប់ឈ្មោះបេក្ខជនចេញពីបញ្ជីនិស្សិតដោយស្វ័យប្រវត្តិ ក្នុងករណីដែល​ក្រសួង​ស្រាវជ្រាវ ឃើញមានការក្លែងបន្លំសញ្ញាបត្រ ឬសំណុំលិខិតនៃការប្រឡង

-បេក្ខជន​ដែល​បានដាក់ពាក្យប្រឡងថ្នាក់អាហារូបករណ៍ មានចំណាត់ថ្នាក់មធ្យមពិន្ទុចាប់ពីលេខ១ ដល់ លេខ ១០ នឹងទទួលបានអាហារូបករណ៍១០០% ។ បេក្ខជនដែលមានចំណាត់ ថ្នាក់មធ្យមពិន្ទុចាប់ ពីលេខ ១១ ឡើង ទៅ អាចស្ម័គ្រចិត្តដាក់ពាក្យចូលរៀនថ្នាក់បង់ថ្លៃសិក្សា

-ឯកសារចម្លងផ្សេងៗ គ្រូបបញ្ជាក់ និងប្រថាប់ត្រាពីអាជ្ញាធរដែនដី ឬប្រធានអង្គភាព

-អាហារូបករណ៍ផ្តល់ជូនសម្រាប់តែបុគ្គលិកអប់រំដែលកំពុងបម្រើការងារនៅក្នុងក្រសួងអប់រំ យុវជន និង កីឡាប៉ុណ្ណោះ

ចំពោះព័ត៌មានលម្អិត បេក្ខជនអាចមកទំនាក់ទំនងផ្ទាល់នៅការិយាល័យសិក្សានៃវិទ្យាស្ថានជាតិអប់រំ រៀងរាល់ម៉ោងធ្វើការ ឬគេហទំព័រវិទ្យាស្ថានជាតិអប់រំ៖ [ http://www.nie.edu.kh ]៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា