ក្រសួងប្រៃសណីយ៍ លើកទឹកចិត្ត​សិស្សប្រឡងបាក់ឌុប ពិចារណាចាប់យក​ការ​សិក្សា​ជំនាញឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍ លើកទឹកចិត្ត​សិស្សប្រឡងបាក់ឌុប ពិចារណាចាប់យក​ការ​សិក្សា​ជំនាញឌីជីថល

ក្រសួងប្រៃសណីយ៍ លើកទឹកចិត្ត​សិស្សប្រឡងបាក់ឌុប ពិចារណាចាប់យក​ការ​សិក្សា​ជំនាញឌីជីថល

ខណៈ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នឹងចាប់ផ្តើម​នៅ​ចុងសប្តាហ៍នេះ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានផ្ញើសាជូនពរ​ដល់បេក្ខជន​ទាំងអស់ទទួលបាន​ជោគជ័យ និង​និទ្ទេស​ល្អ​ក្នុងការ​ប្រឡង ហើយ​ស្រប​គ្នា ក្រសួង​ក៏​បានលើកទឹកចិត្តដល់​សិស្សានុសិស្ស​ទាំងអស់ ពិចារណា​ចាប់យក​ការ​សិក្សា​ជំនាញ​ឌីជីថល (Digital Skills)។

Advertisement

បើតាម​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការចាប់យកការសិក្សា ជំនាញឌីជីថល (Digital Skills) គឺក្នុងគោលដៅមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្រោមការយកចិត្តទុកដាក់ជាប្រចាំ លើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ ក៏​បានដាក់ចេញ នូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាច ចូលរួមកសាងរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមាន ផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង ផ្នែកក្លោដ (Cloud) ជាដើម។

ជាមួយ​គ្នានេះ ដើម្បីផ្តល់ឱកាសដល់និស្សិតដែលចាប់យកជំនាញឌីជីថល ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ លើជំនាញឌីជីថលចំនួន ៥០០កន្លែង ក្រោមអាហារូបករណ៍ទេពកោសល្យ​ឌីជីថល​តេជោ និងកម្ចីសិក្សា លើជំនាញឌីជីថលដោយមិនគិតការប្រាក់ ក្រោមកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ផ្តល់ជូនក្នុងចំនួនច្រើនកន្លែង) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាកលវិទ្យាល័យដៃគូទាំង ៦ រួមមាន បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង, សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង, សាកលវិទ្យាល័យអន្តរជាតិជារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០ កន្លែង។

សូមជំរាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា