កញ្ញា ពេជ្រ សុកញ្ញា ម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់សាមគ្គីភាពជាតិ ក្នុងការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កញ្ញា ពេជ្រ សុកញ្ញា ម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់សាមគ្គីភាពជាតិ ក្នុងការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦

កញ្ញា ពេជ្រ សុកញ្ញា ម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់សាមគ្គីភាពជាតិ ក្នុងការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦

តាមរយៈស្នាដៃសិល្បៈគំនូររបស់ខ្លួន ទីបំផុត កញ្ញា ពេជ្រ សុកញ្ញា ក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦ ពានរង្វាន់សាមគ្គីភាពជាតិ ហើយស្នាដៃគំនូរនេះ នឹងត្រូវបោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍។

ការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦ ធ្វើឡើងក្រោមប្រធានបទ “ចូររចនាតែមប្រិ៍ប្រៃសណីយ៍ដើម្បី រំលឹកដល់កម្លាំងសាមគ្គីភាពជាតិ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ”។ ស្នាដៃជ័យលាភីនឹងត្រូវផ្ដល់ពានរង្វាន់បោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍ និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ផ្សេងៗ។

ក្រោយការវាយតម្លៃដោយគណៈកម្មការ ដែលមានសមាសភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គភាពពាក់ព័ន្ធ គេជ្រើសរើសបានជ័យលាភីចំនួន ៣រូប រួមមាន៖ ជ័យលាភីលេខ១ ពានរង្វាន់សាមគ្គីភាពជាតិ បានទៅលើ កញ្ញា ពេជ្រ សុកញ្ញា សិស្សសាលាមធ្យមភូមិន្ទវិចិត្រសិល្បៈ ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល ហើយគំនូរនឹងត្រូវបោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍, ជ័យលាភីលេខ២ ពានរង្វាន់ទេពកោសល្យសិល្បៈ បានទៅលើ កញ្ញា ជូ ភុយម៉ីហៀង និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល និង ជ័យលាភីលេខ៣ ពានរង្វាន់ច្នៃប្រឌិត បានទៅលើ កញ្ញា គឹម ហុងអ៊ី សិស្សសាលារៀនសុវណ្ណភូមិ ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល។

ក្នុងពិធីប្រគល់ពានរង្វាន់ការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានប្រសាសន៍ថា ដើម្បីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៦ ក.ប.ទ. បានរៀបចំ និងដាក់ឱ្យប្រើប្រាស់សមិទ្ធិផលសំខាន់ៗ ចំនួន ៣ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះវិស័យប្រៃសណីយ៍ក្នុងការច្នៃប្រឌិត និងការចាប់យកបច្ចេកវិទ្យា រួមមាន (១) ការចេញផ្សាយតែមប្រិ៍ប្រៃសណីយ៍អបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ២០២៦ ដែលជានិមិត្តសញ្ញានៃការតភ្ជាប់ ការឯកភាព និងការគ្មានដែនកំណត់នៃបណ្តាញប្រៃសណីយ៍, (២) ការដាក់ឱ្យសម្ពោធគេហទំព័រស្វែងរកព័ត៌មានលេខកូដប្រៃសណីយ៍ ឬ Postal Code Searching Homepage គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាជីវកម្ម និងអ្នកនាំសំបុត្រអាចស្វែងរក ផ្ទៀងផ្ទាត់ និងប្រើប្រាស់កូដប្រៃសណីយ៍ជាផ្លូវការបានយ៉ាងងាយស្រួល និង (៣) ពានរង្វាន់ជ័យលាភីការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ ឆ្នាំ២០២៦ គឺជាលើកទី១ ដែលបានចាប់ផ្តើមទូទាំងប្រទេស ដោយមានការចូលរួមពីសិល្បករ និងសិស្សានុសិស្ស ដើម្បីបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួនក្នុងការបកស្រាយពីសាមគ្គីភាពជាតិក្នុងពេលឧបត្ថម្ភជូនវីរៈកងទ័ពជួរមុខ។

ឯកឧត្តម ឯក វណ្ណឌី បញ្ជាក់បន្ថែមថា ភាពរឹងមាំនៃបណ្តាញប្រៃសណីយ៍មិនស្ថិតនៅលើអគារ យានយន្ត ឬបច្ចេកវិទ្យាតែប៉ុណ្ណោះទេ តែវាស្ថិតនៅលើមនុស្ស ពោលគឺបុគ្គលិកប្រៃសណីយ៍ដែលជំនះរាល់ស្ថានភាពអាកាសធាតុ ដើម្បីចែកចាយសំបុត្រ, អ្នកតាក់តែងគោលនយោបាយបទដ្ឋានគតិយុត្ត ដែលតែងតែគិតដល់ការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់, ប្រតិបត្តិករដែលតែងមានភាពច្នៃប្រឌិត និងប្រជាពលរដ្ឋដែលផ្តល់ទំនុកចិត្តលើស្ថាប័នប្រៃសណីយ៍ជារៀងរាល់ថ្ងៃ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា