កញ្ញា សេង រដ្ឋសេដ្ឋាមុន្នី ចែករំលែកគន្លឹះ៥ចំណុច ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កញ្ញា សេង រដ្ឋសេដ្ឋាមុន្នី ចែករំលែកគន្លឹះ៥ចំណុច ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard

កញ្ញា សេង រដ្ឋសេដ្ឋាមុន្នី ចែករំលែកគន្លឹះ៥ចំណុច ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard

មានមនុស្សច្រើនណាស់ដែលមានក្ដីស្រមៃចង់ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard ប៉ុន្តែពួកគេ​បែរជា​បង្អាក់ទៅវិញ ដោយថា នេះជាក្ដីស្រមៃធំពេក និងមិនអាចទៅរួចនោះទេ។ យ៉ាងណា សូម​ផ្លាស់ប្ដូរផ្នត់គំនិតនេះចេញ ប្រសិនបើសិស្ស និស្សិតទាំងអស់ ចង់សម្រេចក្ដីស្រមៃ ព្រោះការទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard មិនពិបាកដូចការគិតនោះឡើយ។

Advertisement

កញ្ញា សេង រ័ត្នសេដ្ឋាមុនី បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអប់រំ នៅសាកលវិទ្យាល័យ Harvard ។ នាង​នឹង​ចែករំលែកគន្លឹះចំនួន ៥ សម្រាប់សិស្សនិស្សិតខ្មែរដែលចង់បន្តការសិក្សានៅ​សាកលវិទ្យាល័យ Harvard ៖

ទី១. ជឿជាក់លើកខ្លួនឯង ៖ ប្រសិនសិស្ស និស្សិត មានចំណងចង់ទៅបន្តការសិក្សាជំនាញអប់រំ នៅសាកលវិទ្យាល័យ Harvard គឺពិតជាអាចទៅរួច។ ដូច្នេះ សិស្ស និស្សិតត្រូវជឿជាក់លើខ្លួនឯងថា អាចធ្វើបាន។ ប្រសិនបើខ្ញុំធ្វើបាន សិស្សច្បងដទៃទៀតធ្វើបាន អ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នា។

ទី២. ចាប់ផ្ដើមដាក់ពាក្យ ៖ សូមកុំខ្លាច កុំគិតថាសាកលវិទ្យាល័យ Harvard ជាសាកលវិទ្យាល័យមួយដែលពិបាកក្នុងការចូលរៀន។ សិស្ស និស្សិត ត្រូវតែមានផ្នត់គំនិតវិជ្ជមានក្នុងខ្លួន ប្រាប់ខ្លួនឯងថា ខ្ញុំនឹងសាកល្បងដាក់ពាក្យ ហើយខ្ញុំនឹងជាប់។

ទី៣.​ ឱកាសក្លាយជាអ្នកដឹកនាំ ៖ នៅក្នុងការដាក់ពាក្យទៅរៀននៅសាកលវិទ្យាល័យ Harvard តម្រូវឱ្យយើងមានគោលដៅច្បាស់លាស់ នៅពេលរៀបចប់ត្រឡប់មកកាន់ប្រទេសកំណើតវិញ តើយើងនឹងធ្វើអ្វី?​ នោះគឺជាចំណុចខ្លាំងមួយដែលយើងអាចប្រៀបធៀបខ្លួនឯងជាមួយអ្នកដែលដាក់ពាក្យដទៃទៀត។

ទី៤. ព្យាយាមអភិវឌ្ឍខ្លួនទៅក្នុងវិស័យផ្សេងៗ ៖ ក្នុងអំឡុងពេលសិក្សា សិស្សានុសិស្សអាចសាកលល្បងចូលធ្វើការងារស្ម័គ្រចិត្តដែលត្រឹមត្រូវ ជួយដល់សង្គមជាតិ ទៅផ្លាស់ប្ដូរការសិក្សាក្រៅប្រទេស ឬចុះកម្មសិក្សាផ្សេងៗ ដើម្បីឱ្យយើងអភិវឌ្ឍខ្លួន ព្រមទាំងទទួលបានបទពិសោធន៍ជាក់ស្ដែងសម្រាប់សរសេរនៅក្នុងការដាក់ពាក្យ។

ទី៥. ភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯង និងអ្នកដទៃ ៖ ភាពជាអ្នកដឹកនាំ គឺមានច្រើនប្រភេទ ក៏ប៉ុន្តែសាកលវិទ្យាល័យ Harvard ស្វែងរកអ្នកដឹកនាំ ដែលគ្រាន់តែនិយាយនោះទេ ប៉ុន្តែពិតជាអ្នកធ្វើមែន។ ដូច្នេះ ប្រសិនបើសិស្ស និស្សិត មានបទពិសោធន៍ក្នុងការបង្កើតអ្វីមួយ មិនបាច់ធំពេករហូតដល់បង្កើតក្រុមហ៊ុនមួយដឹកនាំមនុស្សរាប់ពាន់អ្នកនោះទេ គឺសូម្បីតែយើងទៅដឹកនាំសិស្សនៅក្នុងសាលា ក្នុងក្លិបសិក្សាផ្សេងៗនៅសាលាក៏ជាចំណុចសំខាន់របស់យើងផងដែរ។ នៅខាងក្រៅសាលា ប្រសិនបើសិស្ស និស្សិត បង្កើតជាគម្រោងអ្វីមួយចុះទៅកាន់សហគមន៍នោះ ដើម្បីជួយបង្រៀនប្អូនៗពាក់ព័ន្ធជាមួយបញ្ហាបរិស្ថាន ឬបញ្ហាផ្សេងៗទៀត ក៏ជាចំណុចមួយដែលធ្វើឱ្យអ្នកទាំងអស់គ្នាលេចធ្លោ ដើម្បីបង្ហាញទៅដល់សាកលវិទ្យាល័យ Harvard អំពីអ្វីដែលអ្នកទាំងអស់គ្នាបានធ្វើនៅក្នុងការដឹកនាំខ្លួនឯង ក៏ដូចជាដឹកនាំក្រុមការងារតូចប៉ុណ្ណាក៏ដោយ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា