កញ្ញា ទ្រី គីមស័ង ៖ និស្សិតកម្ពុជានៅបរទេសម្នាក់ ជាយុវទូតផ្សព្វផ្សាយអំពីកម្ពុជាម្នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កញ្ញា ទ្រី គីមស័ង ៖ និស្សិតកម្ពុជានៅបរទេសម្នាក់ ជាយុវទូតផ្សព្វផ្សាយអំពីកម្ពុជាម្នាក់

កញ្ញា ទ្រី គីមស័ង ៖ និស្សិតកម្ពុជានៅបរទេសម្នាក់ ជាយុវទូតផ្សព្វផ្សាយអំពីកម្ពុជាម្នាក់

កញ្ញា ទ្រី គីមស័ង ជានិស្សិតកម្ពុជាមួយរូបដែលកំពុងសិក្សាថ្នាក់ឯកទេសវេជ្ជសាស្រ្តទូទៅ នៅសាកលវិទ្យាល័យរដ្ឋទូឡា នៃសហព័ន្ធរុស្ស៊ី បានសាងមោទនភាពជូនជាតិកម្ពុជា ដោយបាននាំយកវប្បធម៌ និងសម្លៀកបំពាក់ប្រពៃណីខ្មែរទៅបង្ហាញលើឆាកអន្តរជាតិ រហូតបានជាប់ទៅដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញា ក្នុងកម្មវិធី «វិស្វករនៃអនាគត ២០២៦ (Engineers of the Future 2026)» កាលពីពេលថ្មីៗនេះ។

Advertisement

នៅក្នុងកម្មវិធីនោះ កញ្ញា ទ្រី គីមស័ង បានបង្ហាញពីសមត្ថភាព ភាពជឿជាក់ និងភាពស្រស់ស្អាតប្រកបដោយបញ្ញារបស់យុវនារីកម្ពុជា ដោយ​ទទួលបានការគាំទ្រ និងកោតសរសើរពីគណៈកម្មការ និងអ្នកចូលរួម ចំពោះការសម្តែងបទចម្រៀងខ្មែរ និងបង្ហាញពីសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរផងដែរ។

តាមរយៈការចូលរួមក្នុងកម្មវិធីនេះ កញ្ញា ទ្រី គីមស័ង បានលើកឡើងថា និស្សិតកម្ពុជាកំពុងសិក្សានៅបរទេសម្នាក់ ជាយុវទូតផ្សព្វផ្សាយអំពីកម្ពុជាម្នាក់។ កញ្ញាសង្កត់ធ្ងន់ថា ក្រៅពីការប្រកួត យើងក៏អាចឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ និងសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់មិត្តភក្តិអន្តរជាតិ ដែលបានចូលរួមក្នុងកម្មវិធី ដោយបង្ហាញពីភាពរួសរាយរាក់ទាក់ ភាពថ្លៃថ្នូរ និងមោទនភាពជាតិកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

សូមជម្រាបថា កម្មវិធី «វិស្វករនៃអនាគត ២០២៦» គឺជាវេទិកាអន្តរជាតិមួយដែលប្រមូលផ្តុំយុវជន វិស្វករ និស្សិត និងអ្នកជំនាញពីប្រទេសជាច្រើន ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបង្ហាញសមត្ថភាពក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា។

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានអបអរសាទរ កញ្ញា ទ្រី គីមស័ង ដែល​ទទួលបានជោគជ័យ និងលទ្ធផលដ៏ប្រសើរក្នុងវគ្គផ្តាច់ព្រ័ត្រ ព្រមទាំងបន្តធ្វើជាយុវទូតដ៏ឆ្នើម ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក។ សមាគមក៏បានបង្ហាញមោទនភាពក្នុងការធ្វើជាស្ពានតភ្ជាប់រវាងអតីតនិស្សិត និស្សិត និងសិក្ខាកាមកម្ពុជាកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី និងសិស្សនិស្សិតជំនាន់ក្រោយ ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ព្រមទាំងគាំទ្រយុវជនកម្ពុជាឱ្យក្លាយជាយុវទូតដ៏មានសក្តានុពល ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា