ក្រសួងអប់រំ រៀបចំការប្រឡងគណិតវិទ្យា GTSE សម្រាប់សិស្សានុសិស្សអាយុពី ៦ ដល់ ១៨ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ រៀបចំការប្រឡងគណិតវិទ្យា GTSE សម្រាប់សិស្សានុសិស្សអាយុពី ៦ ដល់ ១៨ឆ្នាំ

ក្រសួងអប់រំ រៀបចំការប្រឡងគណិតវិទ្យា GTSE សម្រាប់សិស្សានុសិស្សអាយុពី ៦ ដល់ ១៨ឆ្នាំ

ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាពការរៀន និងការស្រាវជ្រាវ ពិសេសគឺលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងគណិតវិទ្យាកម្មវិធី Global Talent Search Examination (GTSE) សម្រាប់សិស្សានុសិស្សដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ ១៨ឆ្នាំ។

ការប្រឡងនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយស្ថាប័ន Amity Education Group India និងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា។

យោងតាមសេចក្តីជូនដំណឹង ការប្រឡងនឹងប្រព្រឹត្តទៅជា ២ដំណាក់កាល រួមមាន៖
១. ការប្រឡងថ្នាក់ជាតិ៖ នឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
២. ការប្រឡងផ្ដាច់ព្រ័ត្រ (Global Final)៖ នឹងរៀបចំឡើងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្នុងខែឧសភា ឆ្នាំ២០២៧។

ចំពោះការចុះឈ្មោះចូលរួមប្រឡង សិស្សានុសិស្សអាចទៅចុះឈ្មោះដោយផ្ទាល់នៅអគារ «I» ដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឬ [តាមរយៈតំណរភ្ជាប់នេះ] គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០រសៀលជាកំហិត។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សិស្សានុសិស្ស និងអាណាព្យាបាលដែលមានចំណាប់អារម្មណ៍ អាចទាក់ទងដោយផ្ទាល់នៅដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ឬតាមរយៈលេខទូរស័ព្ទ៖ 096 943 9944៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា