សីលធម៌ និងសុជីវធម៌ជាមូលដ្ឋានអប់រំចំណេះជីវិតសំខាន់សម្រាប់យុវជនកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សីលធម៌ និងសុជីវធម៌ជាមូលដ្ឋានអប់រំចំណេះជីវិតសំខាន់សម្រាប់យុវជនកម្ពុជា

សីលធម៌ និងសុជីវធម៌ជាមូលដ្ឋានអប់រំចំណេះជីវិតសំខាន់សម្រាប់យុវជនកម្ពុជា

រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ខុសផ្លូវ កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ កុំសូវមើលងាយ ។ បន្ទន់អាត្មា ខ្លាចមេខ្លាចបា ខ្លាចតាខ្លាចយាយ បម្រើមហាក្សត្រ ប្រយ័ត្នស្ដេចទាយ ពាក្យពិតទំនាយ រលាយកេរ្ដិ៍ឈ្មោះ ។

សំនួនកាព្យពីរល្បះនេះជាពាក្យពេចន៍អប់រំទូន្មានកិរិយាយុវជនខ្មែរនៅក្នុង “ច្បាប់ប្រុស” របស់បណ្ឌិត ម៉ឺន មៃ ។ ខ្លឹមសារនៃកាព្យបង្រៀនឱ្យមនុស្សប្រកាន់យកសីលធម៌ សុជីវធម៌ និងគុណធម៌ ជាគោលប្រតិបត្តិដ៏ចាំបាច់ប្រចាំគ្រួសារ និងសង្គម ដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសេចក្តីថ្លៃថ្នូរ និងស័ក្តិសមជាមូលធនមនុស្ស ។

សីលធម៌ សុជីវធម៌ និងគុណធម៌របស់មនុស្សប្រៀបបានដូចជាគ្រឿងអលង្កាលម្អជីវិតបុគ្គលគ្រប់រូប ។ កាលបើមនុស្សរស់នៅ មានសីលធម៌ សុជីវធម៌ និងគុណធម៌ខ្ពស់ រមែងទទួលបានតម្លៃដោយការគោរពស្រឡាញ់ពីអ្នកដទៃ និងមនុស្សនៅជុំវិញខ្លួន ។ តម្លៃរបស់មនុស្សកើតឡើងដោយសារចំណេះដឹង សីលធម៌ សុជីវធម៌ គុណធម៌ ព្រមទាំងក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ។

តើសីលធម៌ និងសុជីវធម៌ពិតជាមូលដ្ឋានអប់រំចំណេះជីវិត (well-being) ដ៏សំខាន់មែនដែរឬទេ? យុវតី មួន សុមាវតី សិស្សថ្នាក់ទី១២ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បាននិយាយថា សីលធម៌ និងសុជីវធម៌ពិតជាមូលដ្ឋានអប់រំចំណេះជីវិតដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ។ ទម្លាប់ប្រតិបត្តិសីលធម៌ផ្ទាល់ខ្លួនជាប្រចាំ គឺបានបង្ហាញពីគុណភាពនៃការអប់រំរបស់គ្រួសារ កម្រិតចំណេះដឹងរបស់មនុស្ស ព្រមទាំងបានបង្រៀនឱ្យកូនចៅនៅក្នុងគ្រួសារមានទម្លាប់លើដៃសំពះរាល់ពេលជួបចាស់ទុំ ឬជួបនរណាម្នាក់ ។

យុវតី មួន សុមាវតី បាននិយាយថា “ខ្ញុំយល់ថា ម្តាយឪពុកលោកបានបង្រៀនខ្ញុំតាំងពីតូចឱ្យចេះគោរព និងចេះសំពះចាស់ទុំ ! ទម្លាប់នេះហើយបានជះឥទ្ធិពលក្នុងដំណើរជីវិតរបស់ខ្ញុំរាល់ថ្ងៃ ។ វាមិនលំបាកទេនៅពេលដែលយើងមានទម្លាប់លើកដៃសំពះ ព្រោះវាបានបង្ហាញពីការគោរពដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាយុវជនខ្មែរ” ។

បន្ថែមលើនេះ សុមាវតី បានបញ្ជាក់បន្តថា ចំណេះដឹងសីលធម៌ទទួលបានការអប់រំពីគ្រួសារបានជួយឱ្យរូបគេយកទៅអនុវត្តន៍នៅក្នុងសង្គមដោយងាយ ។ ជាមួយគ្នានេះ សុមាវតី យល់ថាតាមរយៈបទពិសោធន៍អប់រំសីលធម៌ផ្ទាល់ខ្លួន ងាយនឹងទទួលយកការអប់រំពីសាលារៀន ។ ជាយុវជនមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ មានវ័យ ១៨ឆ្នាំ ស៊ាប សុខឃាង បាននិយាយថា សីលធម៌ និងសុជីវធម៌សំខាន់សម្រាប់មនុស្សគ្រប់រូប ។ ប្រសិនបើបុគ្គលមិនមានសីលធម៌ និងសុជីវធម៌ នោះនឹងពិបាករស់នៅចុះសម្រុងជីវិតក្នុងសង្គម ។ បុគ្គលមានសីលធម៌ និងសុជីវធម៌ល្អអាចកាត់បន្ថយអំពើហឹង្សា នៅក្នុងសង្គម ព្រមទាំងដោះស្រាយបញ្ហាដោយសន្តិវិធី ។

យុវជន ស៊ាប សុខឃាង រៀបរាប់បន្ថែមថា “សីលធម៌ និងសុជីវធម៌សំខាន់ណាស់សម្រាប់ខ្ញុំ បើរស់នៅខ្វះសីលធម៌ គ្មានសុជីវធម៌ នោះមនុស្សនឹងបាត់ទំនាក់ទំនងជាពុំខាន” ។ ទោះបីការអនុវត្តសីលធម៌ និងសុជីវធម៌សំខាន់យ៉ាងណាក្តី បើមនុស្សមិនបានបង្ហាញសីលធម៌ និងសុជីវធម៌របស់ខ្លួនដោយសេចក្តីថ្នៃថ្នូរទេ នោះបញ្ញត្តិសីលធម៌ និងសុជីវធម៌ គឺមានតែសម្បកប៉ុណ្ណោះ ។ ការប្រព្រឹត្តិទង្វើអ្វីមួយដោយកាយ វាចា និងចិត្ត គឺជាពេលវេលាដ៏ល្អបំផុតដែលអាចដឹងថា បុគ្គលមានឬគ្មានសីលធម៌ ។

នេះជាការបញ្ជាក់របស់កញ្ញា ស៊ាងហៃ សុវណ្ណបញ្ញា សិស្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។ កញ្ញា ស៊ាងហៃ សុវណ្ណបញ្ញា យល់ឃើញថា “ដើម្បីដឹងថានរណាម្នាក់មាន ឬគ្មានសីលធម៌ និងសុជីវធម៌ ចាំបាច់ត្រូវមើលពីឥរិយាបថរស់នៅ និងការនិយាយស្តីរបស់បុគ្គល ។ បើមនុស្សមានសីលធម៌រស់នៅល្អ និយាយមានហេតុនិងផលច្បាស់លាស់ និងមានកាយវិការគោរពផ្តល់តម្លៃដល់អ្នកដទៃ”។

បន្ថែមលើការយល់ឃើញរបស់កញ្ញា ស៊ាងហៃ សុវណ្ណបញ្ញា យុវជន ឆាយ រតនៈ បានកំណត់និយមរបស់សីលធម៌ និងសុជីវធម៌សម្រាប់ខ្លួនថា សីលធម៌ និងសុជីវធម៌ជាចំណេះដឹងស្តីពីការប្រព្រឹត្តិប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ។ កាលបើមនុស្សរស់នៅមានចំណេះដឹងហើយ តែគ្មានសីលធម៌ និងសុជីវធម៌រស់នៅល្អ នោះគ្រប់គ្នាអាចវាយតម្លៃបុគ្គលនោះថាជាមនុស្សរស់នៅគ្មានសីលធម៌ និងសុជីវធម៌ ។

សិស្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិរូបនេះ បានបន្តពន្យល់ចំណុចសំខាន់នៃការអប់រំសីលធម៌របស់មនុស្សថា មនុស្សមានចំណេះដឹងតែមួយ មិនទាន់គ្រប់នោះទេ ចាំបាច់ត្រូវមានឥរិយាបថប្រព្រឹត្តិត្រឹមត្រូវ រាប់ទាំងសកម្មភាពដេក ដើរ ឈរ និងអង្គុយ ព្រមទាំងការប្រើប្រាស់ពាក្យសម្តី ។ ស្របគ្នានេះ សង្គមខ្មែរមានសុភាសិតមួយឃ្លាថា

ដែលឃ្លានេះ បានបង្ហាញយ៉ាងពេញលេញពីសារៈសំខាន់នៃសីលធម៌ និងសុជីវធម៌របស់មនុស្ស ។ ការអប់រំសីលធម៌ និងសុជីវធម៌ ស្ថិតនៅក្នុងចង្កោមគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត គឺការអប់រំចរិយាសម្បទានៃធនធានមនុស្ស ។ គោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត មានចក្ខុវិស័យអភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូប ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្ដល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ។

ជុំវិញគុណតម្លៃសីលធម៌ និងសុជីវធម៌សម្រាប់យុវជន លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី មានប្រសាសន៍បញ្ជាក់ថា ការអប់រំយុវជនឱ្យមានសីលធម៌ និងសុជីវធម៌ ជាភារកិច្ចរួមរបស់សមាជិកសង្គម ។ សាលារៀនចំណេះដឹងទូទៅ បានដើរសំខាន់ដល់ការអប់រំចំណេះដឹង កិរិយា មារយាទ និងឥរិយាបថរស់នៅរបស់កូនប្រុសស្រី បន្ទាប់ពីការអប់រំនៅក្នុងគ្រួសារ ។ ជាមួយគ្នានេះ គ្រប់ទិដ្ឋភាពជីវិតរស់នៅប្រចាំថ្ងៃ សង្គមខ្មែរបានឱ្យតម្លៃខ្ពស់ទៅលើបុគ្គលដែលរស់នៅមានវិន័យ មានការអប់រំសីលធម៌ និងមានសុជីវធម៌ ។

លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី ថ្មី “យើងចេះដឹងប៉ុណ្ណាក៏ដោយ បើមិនមានសីលធម៌សុជីវធម៌ជាប់ខ្លួនទេ វាពិបាកចូលចំណោមគេណាស់ ! ខ្ញុំឧទាហរណ៍គ្រាន់តែបុគ្គលម្នាក់ចេះប្រើប្រាស់ពាក្យសម្តីសមរម្យនិយាយទៅកាន់នរណាម្នាក់ គឺបានបង្ហាញពីតម្លៃសីលធម៌ផ្ទាល់ខ្លួនទៅហើយ ហើយការងារក៏អ៊ីចឹងដែរ គេត្រូវការមនុស្សមានទាំងចំណេះដឹង មានទាំងសមត្ថភាព មានទាំងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។”

នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី បានបង្ហាញពីការអប់រំចំណេះដឹងសីលធម៌របស់សាលារៀនជំនាន់ថ្មីថា គណៈគ្រប់គ្រងសាលារៀនជំនាន់ថ្មី បានចាត់ទុកការអប់រំសីលធម៌ សុជីវធម៌ និងសុភាវធម៌របស់បុគ្គលគ្រប់រូប ជាផ្នែកសំខាន់សម្រាប់ការអប់រំ និងដំណើរការសកម្មភាពការងារផ្សេងៗរបស់សាលារៀនទាំងមូល ។ ទន្ទឹមគ្នានេះ វិធីសាស្រ្តអប់រំ និងការដោះស្រាយបញ្ហាដោយភាពឆ្លាតវៃ ជាអាទិភាពពិសេសដែលសាលារៀនជួយគាំទ្រសិស្សឱ្យមានការគិតវិជ្ជមាន និងបានបង្ហាញពីសីលធម៌ និងសុជីវធម៌ល្អរបស់សិស្ស ។

ស្របនឹងការលើកឡើងនេះ អ្នកស្រី ហុក ធីតា គ្រូបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក៏យល់ឃើញដែរថា ស្របតាមការរីកចម្រើនសង្គម និងសេដ្ឋកិច្ច

ព្រមទាំងអនុវត្តការអប់រំតាមទំនៀមទម្លាប់ប្រពៃណី ម្តាយឪពុកនិងអាណាព្យាបាលគ្រប់រូបមានតួនាទីអប់រំកូនឱ្យមានសីលធម៌ និងសុជីវធម៌រស់នៅប្រសើរ ។ ការអប់រំយុវជនឱ្យមានសីលធម៌ និងសុជីវធម៌ ជាភារកិច្ចរួមរបស់សមាជិកសង្គមគ្រប់រូប ។

អ្នកស្រី ហុក ធីតា អ្នកជំនាញអប់រំសីលធម៌យុវជន បានបញ្ជាក់ថា រាល់ទង្វើរបស់ម្តាយឪពុកនៅក្នុងគ្រួសារសុទ្ធសឹងជាគំរូភាពសម្រាប់កូន ។ ប្រសិនបើម្តាយឪពុកប្រើប្រាស់ពាក្យពេចន៍សន្ទនាដាក់គ្នាទៅវិញទៅមកដោយសមរម្យ នោះកូននៅក្នុងគ្រួសារនឹងរៀនសូត្រពីគំរូភាពទាំងនេះ ។ ផ្ទុយទៅវិញ ប្រសិនប្រើម្តាយឪពុកពុំបានបង្ហាញពីទង្វើអប់រំប្រកបដោយសីលធម៌ណាមួយ នោះកុមារ ឬយុវជននៅក្នុងគ្រួសារ ងាយនឹងប្រព្រឹត្តខ្លួនតាមគន្លងម្តាយឪពុក ។ អ្នកស្រីបានចាត់ទុកម្តាយឪពុកជាគ្រូបង្រៀនសីលធម៌ និងសុជីវធម៌សង្គមដ៏មានប្រសិទ្ធភាពបំផុត ។

ថ្វីត្បិតយុវជនអាចរៀនសូត្រពីសីលធម៌ និងសុជីវធម៌ផ្ទាល់ខ្លួនបានគ្រប់ទីកន្លែងក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកស្រី ហុក ធីតា គ្រូបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ យល់ឃើញថា “វិន័យ សីលធម៌ សុជីវធម៌ ចាំបាច់ត្រូវតែបង្រៀន និងជំរុញឱ្យសិស្សានុសិស្សរៀនអនុវត្តជាប្រចាំ ដើម្បីឱ្យពួកគេប្រែក្លាយខ្លួនជាធនធានមនុស្សមានចំណេះដឹង សមត្ថភាព និងមានសីលធម៌រស់នៅល្អប្រពៃ ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...



លោក ម៉ៅ សំណាង | Mr. Mao Samnang

លោក ម៉ៅ សំណាង | Mr. Mao Samnang

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា