និស្សិតកម្ពុជាជាង ១០០ នាក់ទទួលបានអាហារូបករណ៍ទៅក្រៅប្រទេសក្នុងត្រីមាសទី១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិតកម្ពុជាជាង ១០០ នាក់ទទួលបានអាហារូបករណ៍ទៅក្រៅប្រទេសក្នុងត្រីមាសទី១

និស្សិតកម្ពុជាជាង ១០០ នាក់ទទួលបានអាហារូបករណ៍ទៅក្រៅប្រទេសក្នុងត្រីមាសទី១

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដំបូង នៃឆ្នាំ ២០២៦ និស្សិតកម្ពុជាចំនួន ១២៤ នាក់ត្រូវបានជ្រើសរើសជាផ្លូវការដើម្បីទៅបន្តការសិក្សានៅបណ្តាប្រទេសជាមិត្តនានា ក្រោមកម្មវិធីសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

Advertisement

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា លទ្ធផលនេះគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ក្នុងការបើកច្រកផ្លូវចំណេះដឹងសម្រាប់យុវជនកម្ពុជាទៅបន្តការសិក្សានៅក្រៅប្រទេស។ បើតាម​លោក កាន់ ពុទ្ធី ក្នុង​ចំណោម​បេក្ខជន​ទាំង ១២៤នាក់នោះ ពួកគេ​​បានជាប់​ទៅ​សិក្សា​នៅ​​ប្រទេសនានា ដូចជាប្រទេសចិន ចំនួន ៧៥ នាក់, ប្រទេស​ជប៉ុន (កម្មវិធី Teacher Training Students​) ចំនួន ៣ នាក់, ប្រទេស​ហុងគ្រី​ចំនួន​ ៤៥ នាក់ និង​គុយបា ចំនួន ១ នាក់​ផង​ដែរ​។

ក្រៅពីតួលេខខាងលើ និស្សិតចំនួន ២៤នាក់ផ្សេងទៀតក៏បានទទួលលទ្ធផលជាស្ថាពរផងដែរ ក្រោមកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ដែលជាកម្មវិធីបណ្តុះបណ្តាលមន្ត្រី និងធនធានមនុស្សកម្រិតខ្ពស់។

បើយោងតាមទិន្នន័យកាលពីឆ្នាំសិក្សា ២០២៤-២០២៥ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​ការ​ប្រឡង​ជ្រើស​រើស​ និង​ជ្រើស​រើស​និស្សិត និង​មន្ត្រី​រាជការ​កម្ពុជា ក្រោម​គម្រោង​កម្ម​វិធី​អាហារូបករណ៍​ជា​លក្ខណៈ​ទ្វេភាគី នៃ​បណ្ដា​ប្រទេស​ជា​មិត្ត សរុប​ចំនួន ៥៥២នាក់ ដែល​ស្មើ​​នឹង ៣១.៧០% បាន​បញ្ជូន​ទៅ​សិក្សា​នៅ​ប្រទេស​ចំនួន ១៣។

ក្នុង​នោះ ការ​ប្រឡង​ជ្រើស​រើស​តាម​រយៈ​ក្រសួង​អប់រំ បាន​ចំនួន ៣៤៨ នាក់ ស្រី​ចំនួន ១៤៣ នាក់ ទៅ​សិក្សា​នៅ​ប្រទេស ថៃ, ចិន, វៀតណាម, ឡាវ, ជប៉ុន, ហុងគ្រី និង​គុយ​បា។ ដោយ​ឡែក​ការ​ជ្រើសរើស​ដោយ​ភាគី​ប្រទេស​ជា​មិត្ត​ផ្ទាល់​ បាន​ចំនួន ២០៤ នាក់ ស្រី​ ៣២ នាក់ ទៅ​សិក្សា​នៅ​ប្រទេស រុស្ស៊ី, តួកគីយ៉េ, ឆែក, បារាំង, ឥណ្ឌា និង​សិង្ហបុរី ជា​ដើម​៕

អត្ថបទ ៖ ឌិន ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា