កុមារកម្ពុជាជាង៤៦ម៉ឺននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុមារកម្ពុជាជាង៤៦ម៉ឺននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង

កុមារកម្ពុជាជាង៤៦ម៉ឺននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង

ទារក និងកុមារជាង៤៦ម៉ឺន២ពាន់នាក់ ចាប់ពីអាយុ ០ខែ ដល់ក្រោម ៥ឆ្នាំ បានមកទទួលវ៉ាក់សាំងបង្ការការឆ្លងនៃជំងឺគ្រុនស្វិតដៃជើង ក្នុងរយៈពេល ១០ថ្ងៃនៃយុទ្ធនាការចាក់ថ្នាំបង្ការ។ យុទ្ធនាការដែលមានរយៈពេល១២ថ្ងៃ នឹងត្រូវបញ្ចប់នៅថ្ងៃទី១០ ខែមេសា។

Advertisement

លោកស្រី វេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក បានប្រាប់បណ្តាញព័ត៌មាន AMSថា យុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងនេះ រៀបចំឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺគ្រុនស្វិតដៃជើងដល់កុមារ ខណៈជំងឺនេះបានកើតឡើងសាជាថ្មីនៅប្រទេសឡាវ។

“ប្រទេសយើងបានលុបបំបាត់ហើយ ប៉ុន្តែយើងបារម្ភពីការឆ្លងចូលពីប្រទេសជិតខាង ដូច្នេះដើម្បីឱ្យមានភាពស៊ាំ ដើម្បីការការពារសូមឱ្យអាណាព្យាបាល និងឪពុកម្តាយអញ្ជើញនាំកូនមកទទួលវ៉ាក់សាំងបន្តក់ឱ្យបានគ្រប់ៗគ្នាជាពិសេសខេត្តដែលជាប់ប្រទេសឡាវ និងវៀតណាម”

បើតាមលោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ជំងឺស្វិតដៃជើងគឺជាជំងឺដ៏កាចសាហាវដែលមិនមានថ្នាំព្យាបាលនោះទេ។ កុមារដែលកើតជំងឺនេះត្រូវពិការអស់មួយជីវិត។

កម្ពុជាបានលុបបំបាត់ជំងឺមួយនេះអស់រយៈពេល២៥ឆ្នាំមកហើយ។ កាលពីឆ្នាំ២០០៥ កុមារកម្ពុជាមានករណីជំងឺគ្រុនស្វិតដៃជើងចំនួន៣ករណីប៉ុណ្ណោះ។

បន្ទាប់ពីការផ្តល់វ៉ាក់សាំងលើកទី១ ដែលនឹងបញ្ចប់នៅថ្ងៃទី១០ ខែមេសា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដល់កុមារដោយឥតគិតថ្លៃនេះ នឹងចាប់ផ្តើមជាលើកទី២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ការផ្តល់វ៉ាក់សាំងនេះ ធ្វើឡើងនៅតាមមណ្ឌលសុខភាព ទារកដ្ឋាន មត្តេយ្យសាលា សាលារៀនរដ្ឋឯកជន ក្នុងភូមិ និងនៅទីតាំងដែលមានបដាសម្គាល់ផ្សព្វផ្សាយអំពីការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើង ក្នុងរាជធានីខេត្តចំនួន៨ រួមាន ភ្នំពេញ ខេត្តកណ្តាល ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៕

អត្ថបទ ៖ សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា