សាកលវិទ្យាល័យ​ ​Moscow ​Polytechnic ​University ​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យ​ ​Moscow ​Polytechnic ​University ​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

សាកលវិទ្យាល័យ​ ​Moscow ​Polytechnic ​University ​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ឈាន​មុខ​គេ​របស់​រុស្ស៊ី ​Moscow ​Polytechnic ​University ​បាន​ប្រកាស​បើក​ទទួល​ពាក្យប្រឡង​អាហារូបករណ៍​រដ្ឋាភិបាល​រុស្ស៊ី ​សម្រាប់​និស្សិត​កម្ពុជា​លើ​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​បណ្ឌិត​ ​និង​ក្រោយ​បណ្ឌិត​ ​(​Postdocs​)​ ​ក្នុង​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​ខាង​មុខ​។

​អត្ថប្រយោជន៍​នៃ​អាហារូបករណ៍​

  • ​ឧបត្ថម្ភ​ការ​សិក្សា​ ​១០០​%​ ​ពី​រដ្ឋាភិបាល​នៃ​សហព័ន្ធ​រុស្ស៊ី
  • ​មិន​ទាមទារ​ភាសា​រុស្ស៊ី​ជា​មុន ​ដោយ​មាន​ការ​បំប៉ន​ភាសា​ ​ឬ​អាច​ជ្រើសរើស​សិក្សា​ជា​ភាសា​អង់គ្លេស​
  • ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ ​ពី​រដ្ឋាភិបាល​រុស្ស៊ី ​និង​កម្ពុជា​ ​ព្រមទាំង​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ផ្អែក​លើ​លទ្ធផល​សិក្សា​
  • ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ ​ក្នុង​អន្តេវាសិកដ្ឋាន​ ​(​Dormitory​)​ ​របស់​សាកលវិទ្យាល័យ​ដោយ​ផ្ទាល់
  • ​ឱ​កាស​ការងារ ​និង​ការ​ចុះ​កម្មសិក្សា​ ​តាមរយៈ​បណ្តាញ​ដៃគូ​ជាមួយ​សហគ្រាស​ឈាន​មុខ​ជាង​ ៧៥០ ​កន្លែង​ ​និង​សាកលវិទ្យាល័យ​អន្តរជាតិ​ជាង​ ៥០ ​នៅ​ទូទាំង​ពិភពលោក​

​នីតិវិធី​នៃ​ការ​ដាក់​ពាក្យ ​និង​ការ​ប្រឡង​៖​
១​.​ ​ចូល​ទៅ​ចុះ​ឈ្មោះ​លើ​គេហទំព័រ​ផ្លូវការ ៖​ od​.​globaluni​.​ru
​២​.​ ​ជ្រើសរើស​មុខ​ជំនាញ ​(​មាន​ ១៤ ​ជំនាញ រួម​មាន​ ​IT​, ​វិស្វកម្ម​,​ ​គ្រប់គ្រង​,​ ​ជីវវិទ្យា​,​ គណិតវិទ្យា ​និង​នគរូបនីយកម្ម ​ជាដើម​)​
៣​.​ ​បញ្ចូល​ឯកសារ​ពាក់ព័ន្ធ​ ​(​Upload​) ​ដូចជា​ ​លិខិត​បញ្ជាក់​គោលបំណង​ ​(​Motivation ​Letter​)​,​ ​សញ្ញាបត្រ​,​ ​ស្នា​ដៃ ​និង​វិញ្ញាបនបត្រ​ផ្សេង​ៗ​
៤​. ​ចូលរួម​ធ្វើតេស្ត​សមត្ថភាព​តាម​ប្រព័ន្ធ​អនឡាញ​

​កាល​បរិច្ឆេទ​សំខាន់​ៗ​

ការ​ចុះ​ឈ្មោះ ​និង​ដាក់​ពាក្យ​៖ ពី​ថ្ងៃ​ទី​ ​២០​ ​ខែ​សីហា ​ដល់​ថ្ងៃ​ទី​ ០១ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២៦
​ដំណើរការ​ប្រឡង​វគ្គ​ទី ​១​៖ ពី​ថ្ងៃ​ទី​ ​២០​ ​ខែ​សីហា ​ដល់​ថ្ងៃ​ទី​ ​១៣​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២៦
​ដំណើរការ​ប្រឡង​វគ្គ​ទី​ ​២​៖ ពី​ថ្ងៃ​ទី​ ​១៣​ ​ខែ​វិច្ឆិកា ​ដល់​ថ្ងៃ​ទី​ ​២១​ ​ខែ​ធ្នូ ​ឆ្នាំ​ ​២០២៦
​ដំណើរការ​ប្រឡង​វគ្គ​ទី ​៣ ​(​សម្រាប់​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ​ ​&​ Postdocs​)​៖ ពី​ថ្ងៃ​ទី​ ​២២​ ​ខែ​ធ្នូ ​ឆ្នាំ​ ​២០២៦ ​ដល់​ថ្ងៃ​ទី​ ​២៦​ ​ខែ​កុម្ភៈ ​ឆ្នាំ​ ​២០២៧​

​សិស្ស​-​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ ​អាច​ចាប់ផ្តើម​រៀបចំ​ឯកសារ​ ​និង​ដាក់​ពាក្យ​តាម​កាលបរិច្ឆេទ​កំណត់​ខាង​លើ​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា