ព្រះមហាក្សត្រ ៖ ទិវាវប្បធម៌ជាតិ ជាឱកាសជំរុញតួនាទីយុវជនបន្តវេន ក្នុងការ​អភិរ្ស ការពារ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រ ៖ ទិវាវប្បធម៌ជាតិ ជាឱកាសជំរុញតួនាទីយុវជនបន្តវេន ក្នុងការ​អភិរ្ស ការពារ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី

ព្រះមហាក្សត្រ ៖ ទិវាវប្បធម៌ជាតិ ជាឱកាសជំរុញតួនាទីយុវជនបន្តវេន ក្នុងការ​អភិរ្ស ការពារ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី

តាមរយៈព្រះរាជសារ ប្រទាន​ជូនជនរួមជាតិ ក្នុង​ឱកាស​ នៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ បានបំផុស​ឱ្យ​ប្រជាពលរដ្ឋ​ស្គាល់​ច្បាស់ ស្រឡាញ់ ថែរក្សា ព្រមទាំងអភិរក្សវប្បធម៌ជាតិ ជាពិសេស​ជា​ឱកាស​ជំរុញតួនាទី​ស្នូល​ដ៏​សំខាន់​របស់យុវជនបន្តវេន ក្នុងការ​អភិរក្ស ថែរក្សា ការពារ លើក​ស្ទួយ និង​អភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជា​អត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់​សហគមន៍​ជនជាតិ​ដើមភាគតិច ឱ្យ​បានស្ថិតស្ថេរគង់វង្ស​ជារៀងរហូត។

Advertisement

ទិវាវប្បធម៌ជាតិត្រូវ​បានរាជរដ្ឋាភិបាល​រៀបចំប្រារព្ធឡើងជា​រៀងរាលឆ្នាំ​នៅ​ថ្ងៃទី៣ ខែមីនា ចាប់តាំងពីឆ្នាំ២០០៦មក ដើម្បីបំផុស​នូវ​មនសិការស្នេហាជាតិ ការចូលរួមការពារ ថែរក្សា និង​លើក​ស្ទួយមរតកវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី និង​កេរដំណែល​ដូនតាជាច្រើនទ់ៀត ដែលជា​អត្តសញ្ញាណជាតិរបស់ប្រជាជនខ្មែរគ្រប់រូប និង​ជាប្រភព​មិន​ចេះរីងស្ងួតក្នុងការរួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម។

ក្នុងព្រះរាជសារដដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឧទ្ទិសទិវាវប្បធម៌ជាតិ ឱ្យ​ស្ថិត​នៅក្នុង​ស្មារតីចងចាំ​របស់​ប្រជារាស្រ្តកម្ពុជាគ្រប់រូប ស្របតាមទិសស្លោក «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។

សូមជំរាបជូនថា ក្នុង​ស្មារតី​យកចិត្តទុកដាក់ខ្ពស់​ដល់​ការ​ការពារ ថែរក្សា និងលើក​តម្កើង​ចំពោះវប្បធម៌ អារ្យធម៌ជាតិ ជាពិសេសស្ថិត​ក្នុង​គ្រាដ៏លំបាក​ដែល​ប្រទេស​ជាតិទទួលរងនូវសង្រ្គាមឈ្លនពានមក​លើអធិបតេយ្យភាព និង​បូរណភាពទឹកដី ហើយ​សម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួន​នៅ​តាម​បណ្តោយ​ព្រំដែនកម្ពុជា ថៃ ត្រូវរងការខូចខាត​យ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាល បានសម្រេចរៀបចំទិវាវប្បធម៌ជាតិ ឆ្នាំ២០២៦នេះ ​ដោយបន្តរក្សាប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការការពារ អភិវក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយបរិយាបន្ន៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា