សិស្សកម្ពុជា ជិត១ពាន់នាក់ ឈ្នះមេដាយ និងវិញ្ញាបនបត្រ ពីការប្រឡងគណិតវិទ្យា និងការគិតតាមបែបកុំព្យូទ័រ អូឡាំព្យាដ អន្តរជាតិ-សិង្ហបុរី ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សកម្ពុជា ជិត១ពាន់នាក់ ឈ្នះមេដាយ និងវិញ្ញាបនបត្រ ពីការប្រឡងគណិតវិទ្យា និងការគិតតាមបែបកុំព្យូទ័រ អូឡាំព្យាដ អន្តរជាតិ-សិង្ហបុរី ២០២៦

សិស្សកម្ពុជា ជិត១ពាន់នាក់ ឈ្នះមេដាយ និងវិញ្ញាបនបត្រ ពីការប្រឡងគណិតវិទ្យា និងការគិតតាមបែបកុំព្យូទ័រ អូឡាំព្យាដ អន្តរជាតិ-សិង្ហបុរី ២០២៦

នៅដើមឆ្នាំ២០២៦នេះ មជ្ឈមណ្ឌលដឺ ប្រ៊េននីអេក ហ្វេកធើរី សហការជាមួយ​ SIMCC សិង្ហបុរី បានរៀបចំការប្រឡងកម្រិតអន្តរជាតិចំនួន ៣កម្មវិធី ដែលមានសិស្សចូលរួមរហូតដល់ ២៨៨០នាក់។ ក្នុងនោះ ការប្រកួត ការគិតតាមបែបកុំព្យូទ័រ (Bebras challenge) មានបេក្ខជន ២៥៤នាក់ ទទួលបានមេដាយមាស ១៣ មេដាយប្រាក់ ២៨ និងមេដាយសំរឹទ្ធ ៤៥។ ការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី (SMGF) មានបេក្ខជន ២៧២នាក់ ទទួលបានមេដាយមាស ១០ មេដាយប្រាក់២០ និងមេដាយសំរឹទ្ធ ៦៧ និងការប្រឡងគណិតវិទ្យាសិង្ហបុរី (SASMO) មានបេក្ខជន ២៣៥៤នាក់ ទទួលបានមេដាយមាស ១៦២ មេដាយប្រាក់ ៣១៦ និងមេដាយសំរឹទ្ធ ៤៧៧។

Advertisement

ក្នុងពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រ ក្នុងការប្រឡងគណិតវិទ្យា និងការគិតតាមបែបកុំព្យូទ័រ អូឡាំព្យាដ អន្តរជាតិ-សិង្ហបុរី ២០២៦ កាលពីថ្ងៃសៅរ៍ (២៣ ឧសភា) នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត សរ រិទ្ធី ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) មានប្រសាសន៍ថា លទ្ធផលទាំងនេះ មិនមែនជារូបមន្តលេខនៅលើក្រដាសនោះទេ ប៉ុន្តែវាគឺជាភស្តុតាងជាក់ស្តែងនៃកិច្ចសហការដែល​បង្ហាញថា «សមត្ថភាពកូនខ្មែរ អាចឈរជើង និងប្រកួតប្រជែងដោយស្មើភាព តម្លាភាព និងភាពថ្លៃថ្នូរ នៅលើឆាកអន្តរជាតិ»។

លោកបណ្ឌិត សរ រិទ្ធី បញ្ជាក់ថា សមិទ្ធផលថ្ងៃនេះ គឺកើតចេញពីការរួមផ្សំគ្នារវាង ទេពកោសល្យរបស់សិស្ស ភក្តីភាពរបស់គ្រូ ការលះបង់របស់មាតាបិតា និងគុណតម្លៃដ៏មហាសាល នៃសន្តិភាពជាតិដែលដឹកនាំដោយរាជរដ្ឋាភិបាល។

លោក ហែនរី អ៊ុង ស្ថាបនិកមជ្ឈមណ្ឌលរៀបចំការប្រកួត អូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC) មានប្រសាសន៍ថា លោកមានក្ដីរំភើបរីករាយជាខ្លាំង ដែលឃើញសិស្សកម្ពុជាជាច្រើនចូលរួមប្រកួតកម្មវិធីនេះ ហើយទទួលបានមេដាយមាស ដែលមិនត្រឹមតែបង្ហាញពីជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញសមត្ថភាពរបស់ពួកគេលើឆាកអន្តរជាតិ។

លោក ហែនរី អ៊ុង បញ្ជាក់ថា SMICC នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពសិស្សកម្ពុជា ពីអ្នកសិក្សាមធ្យមទៅជាអ្នកសម្រេចបានលទ្ធផលខ្ពស់ តាមរយៈការប្រកួតប្រជែងសិក្សាអន្តរជាតិ ឱកាសភាពជាអ្នកដឹកនាំសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ និងអាហារូបករណ៍សិក្សានៅប្រទេសសិង្ហបុរី។

គួរជំរាបជូនថា ក្នុង​ចំណោម​សិស្ស​កម្ពុជា​ទាំង ៩៧៤នាក់នេះ មានសិស្ស​ចំនួន១រយនាក់ នឹង​ទៅ​ចូលរួម​ការប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SIMOC) ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ខាងមុខ ដោយ​មាន ៤២ប្រទេសចូលរួម៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា