ស្រ្តីជិត២ពាន់នាក់ ចូលរួមព្រឹត្តិការណ៍ "ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រ្តីជិត២ពាន់នាក់ ចូលរួមព្រឹត្តិការណ៍ "ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា"

ស្រ្តីជិត២ពាន់នាក់ ចូលរួមព្រឹត្តិការណ៍ "ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា"

ភ្នំពេញ — ស្រ្តីប្រមាណ១៧០០នាក់ នៅព្រឹកថ្ងៃទី១២ ខែមីនា បានចូលរួមដើរដោយថ្មើជើង ពីមុខវត្តបទុមវតី រាជធានីភ្នំពេញ ឆ្ពោះ​ទៅកាន់រមនីយដ្ឋានវត្តភ្នំ ក្នុងព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ដែល​ក៏​ជា​យុទ្ធនាការ​អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនាផងដែរ។

Advertisement

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទីមួយកម្ពុជា ដែលចូលរួមជា​អធិបតីក្នុងព្រឹត្តិការណ៍នោះ មានប្រសាសន៍ថា ការដើររួមគ្នារបស់យើង មិន​មែនជាការដើរធម្មតានោះទេ, រាល់ជំហានរបស់យើង គឺជាសារដ៏មានអត្ថន័យ, ជាជំហាន​ដែលនិយាយថា យើងជ្រើសរើសសន្តិភាព​ជំនួសអំពើហិង្សា, ជាជំហានដែលនិយាយថា យើងជ្រើសរើស​សាមគ្គីភាព​ជំនួសការបែកបាក់, ជាជំហាន​ដែលនិយាយថា យើងជ្រើសរើសក្តីសង្ឃឹម ជំនួសការភ័យខ្លាច ហើយជា​ជំហានដែលនិយាយថា យើងមិនទុក​ឱ្យស្រ្តី កុមារ និង​គ្រួសារណាម្នាក់ឈរតែម្នាក់ឯង នៅក្នុងពេលលំបាកឡើយ។

លោកជំទាវបណ្ឌិត មានប្រសាសន៍ទៀតថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែល​ម្តាយឱបកូន​ដោយគ្មាន​ការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថា មានតែលំនៅឋាន​នេះហើយដែល​ជាទីសុខសាន្ត​សម្រាប់យើងទាំងអស់គ្នា។ សម្រាប់ក្មេងស្រីម្នាក់វិញ សន្តិភាពគឺជាការជឿជាក់ក្នុងការអភិវឌ្ឍខ្លួន ការចូលរួម​ដោយគ្មានការរើសអើង ហើយជាការទទួលបាននូវការផ្តល់កតិ្តយសប្រកបដោយក្តីសង្ឃឹម។ សម្រាប់គ្រួសារ សន្តិសុខគឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ការជួយគាំទ្រគ្នាទៅវិញទៅមក និងជា​ស្ថេរភាព​ដែលអនុញ្ញាតឱ្យកូនៗរីកលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏​បានអំពាវនាវដល់ជនរួមជាតិ ជាពិសេសយុវជន យុវនារី បន្តរួមគ្នាលើក​កម្ពស់វប្បធម៌សន្តិភាព អហិង្សា ការគោរពឱ្យ​តម្លៃគ្នាទៅវិញទៅមក និងសេចក្តីថ្លៃថ្នូរបស់មនុស្សគ្រប់រូ​ប។

“សូមចាប់ផ្តើមពីគ្រួសាររបស់យើងនីមួយៗ ដោយ​ការ​និយាយនូវពាក្យពេចន៍ទន់ភ្លន់ មិនប្រើហិង្សា ចូលរួមគាំទ្រដល់ស្រ្តី និងកុមារ ជាពិសេស​ស្រ្តីមេម៉ាយ អប់រំកូនចៅ​ឱ្យ​ស្គាល់​តម្លៃនៃសន្តិភាព និងការរួបរួមគ្នាកសាងសហគម​ន៍ ដែលពោរពេញដោយក្តីស្រឡាញ់ និងការយោគយល់គ្នា”

លោកជំទាវលើកឡើងថា សន្តិភាព និងសន្តិសុខ គឺមិនអាចកើតឡើងដោយឯកឯងនោះទេ វាត្រូវការចាំបាច់នូវការសាមគ្គីភាព និង​ការ​ចូលរួម​ការពារថែរក្សា និង​ការទទួលខុសត្រូវពីយើងម្នាក់ៗ, លោកជំទាវសង្កត់ធ្ងន់ថា ប្រសិនបើយើងទាំងអស់គ្នា​រួបរួមគ្នាថែរក្សា​សន្តិភាព ដូចដែលយើង​ថែរក្សា​គ្រួសាររបស់យើងផ្ទាល់ នោះកម្ពុជានឹងបន្តដើរទៅមុខសោយភាពរឹងមាំ ថ្លៃថ្នូរ​ និងក្តីសង្ឃឹម កាន់តែធំធេងឡើង សន្តិភាពគឺចាប់ផ្តើមពីយើង​ម្នាក់ៗ សន្តិភាព គឺដើម្បីយើងទាំងអស់គ្នា៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា