នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

វិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland របស់ប្រទេសនូវែលសេឡង់ បាន​ប្រកាស​ជ្រើសរើស​មន្ត្រី​រាជការ​ផ្នែក​សុខភាព​សាធារណៈ​កម្ពុជា​ចំនួន ៤ រូប ​ដើម្បី​ឱ្យ​សិក្សា​វគ្គបណ្តុះបណ្តាល​រយៈ​ពេល​ខ្លី ក្រោម​ប្រធាន​បទ “Public Health Management ASEAN Online 2026” នៅ​នូវែលសេឡង់។

Advertisement

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា វគ្គបណ្តុះបណ្តាលនេះ​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមប្រព័ន្ធអនឡាញ។

សម្រាប់​មន្ត្រីរាជការផ្នែកសុខភាពសាធារណៈ ដែល​អាច​ចូលរួម​វគ្គបណ្តុះបណ្តាលនេះ​បាន ត្រូវមាន​តួនាទី​កម្រិតមធ្យម (អនុប្រធាន/ប្រធាននាយកដ្ឋាន) ដែលមានបទពិសោធការងារយ៉ាងតិច ៥ឆ្នាំ, មានចំណេះ​ដឹង​ភាសា​អង់គ្លេស​កម្រិតមធ្យម (IELTS 5.5) និងកុំព្យូទ័រ កម្រិតមូលដ្ឋាន។

ដូច្នេះ ចំពោះ​មន្ត្រីរាជការ ដែលមានលក្ខណសម្បត្តិដូចខាងលើ និងមានចំណាប់អារម្មណ៍​ចំពោះកម្មវិធី​បណ្តុះបណ្តាល​នេះ សូមដាក់ពាក្យតាមរយៈគេហទំព័រ https://manaaki-tstts.nz/programmes/ ឱ្យបានមុនថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការបំពេញសំណុំបែបបទចូលរួម សូមទាក់ទងតាមរយៈអ៊ីមែល [email protected]

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា