NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​) ​ដោយ​ឥត​គិត​ថ្លៃ​ ​សម្រាប់​វគ្គ​សិក្សា​ថ្មី​ដែល​នឹង​ចាប់ផ្តើម​ចូលរៀន​នៅក្នុង​ខែសីហា ​ឆ្នាំ​២០២៦​ ​ខាងមុខ​នេះ​។​

Advertisement

​កម្មវិធី​នេះ​ផ្តោត​គោលដៅ​ចម្បង​លើ​ ​យុវជន​មកពី​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ កម្មករ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្នុង​ ​និង​ក្រៅ​ប្រព័ន្ធ​ ​ព្រមទាំង​សាធារណជន​ទូទៅ​ដែល​មាន​បំណង​ចង់​មាន​ជំនាញ​ច្បាស់លាស់​មួយ​សម្រាប់​អនាគត​។​

​មុខជំនាញ​ដែល​ត្រូវ​បើក​បង្រៀន​

​សម្រាប់​វគ្គ​សិក្សា​ថ្មី​នេះ​ ​NIEI​ ​បាន​ជ្រើសរើស​មុខជំនាញ​ចំនួន​ ​៤​ ​ដែល​ជា​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន ​រួមមាន​៖​
​1. ​ធុរកិច្ច​ភេសជ្ជៈ​ ​(​ជំនាញ​ឆុង​កាហ្វេ​ ​និង​ការ​រៀបចំ​ភេសជ្ជៈ​)
​2. ​ការ​ផលិត​នំ ​(​គ្រប់​ប្រភេទ​)
​3. ​ការ​ធ្វើ​ម្ហូប​ខ្មែរ​ (​រចនាបថ​ដើម​ ​និង​ទំនើប​)
​4. ​សេវាកម្ម​សម្អាង​កាយ​

​អត្ថប្រយោជន៍​ទទួលបាន​ពី​ការ​សិក្សា​

​-​ ទទួលបាន​ជំនាញ​ច្បាស់លាស់​ ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ជាក់ស្តែង​។
​-​ ​បង្កើន​ឱកាស​ទទួលបាន​ការងារ​ធ្វើ​សមរម្យ​ ​ឬ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​ជាមួយ​ចំណូល​ទៀងទាត់​។
​-​ ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ ​សម្រាប់​សិស្ស​ដែល​មាន​ ប័ណ្ណ​សមធម៌​ ​ឬ​ ប័ណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ ​នឹង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ​២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ​រហូត​បញ្ចប់​វគ្គ​។​

​បេក្ខជន​ដែល​មាន​បំណង​ចង់​ចូលរៀន​ ​អាច​ដាក់ពាក្យ​ស្នើសុំ​បាន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ តាមរយៈ​ [​តំណ​ភ្ជាប់​] ​ឬ​ចុះឈ្មោះ​ដោយ​ផ្ទាល់​ ​នៅ​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ​ភូមិ​ចុង​ថ្នល់​ខាងលិច​ ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ​ ​(​ផ្លូវ​ចូល​ខាងកើត​វត្ត​ទឹក​ថ្លា ​ចម្ងាយ​ប្រហែល​ ​២០០​ម៉ែត្រ​)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា