សាលារៀន​ ណត្សឡាញន៍​ ​កើន​មួយ​សាខា​ទៀត​លើ​ទឹកដី​ចោម​ចៅ​ ​រំពឹង​នាំ​ជោគជ័យ​មិន​ចាញ់​សាខា​ចាស់ៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលារៀន​ ណត្សឡាញន៍​ ​កើន​មួយ​សាខា​ទៀត​លើ​ទឹកដី​ចោម​ចៅ​ ​រំពឹង​នាំ​ជោគជ័យ​មិន​ចាញ់​សាខា​ចាស់ៗ

សាលារៀន​ ណត្សឡាញន៍​ ​កើន​មួយ​សាខា​ទៀត​លើ​ទឹកដី​ចោម​ចៅ​ ​រំពឹង​នាំ​ជោគជ័យ​មិន​ចាញ់​សាខា​ចាស់ៗ

​បន្ថែម​ពីលើ​សាខា​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​ចំការ​ដូង​ ​និង​តំបន់​ស្ទឹងមានជ័យ​ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ​ ​សាលារៀន​ ណត្សឡាញន៍​ ​នឹង​ពង្រីក​ខ្លួន​ថែម​មួយ​សាខា​ទៀត​ ​ស្ថិត​នៅក្នុង​សង្កាត់​ចោម​ចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

Advertisement

​សម្រាប់​សាលារៀន​ណត្សឡាញន៍​ ការ​ពង្រីក​ខ្លួន​នេះ​ ​គឺ​ ស​បញ្ជាក់​អំពី​ការ​ទទួលស្គាល់​គុណភាព​ ​សេវាកម្ម​អប់រំ ​និង​តម្លៃ​សមរម្យ​ពីសំណាក់​មាតាបិតា​អាណាព្យាបាល​។ ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​មាតា​បិតា​អាណាព្យាបាល​ ​ដែល​មាន​កម្រិត​ជីវភាព​ថ្នាក់​កណ្ដាល​ ​និង​ក្រោម​ កណ្ដាល​បន្តិច​ តំបន់​ចោម​ចៅ​នេះ​គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ការ ​ចាប់​បើក​សាខា​ថ្មី​។​

​សម្រាប់​ប្រព័ន្ធ​អប់រំ​វិញ​ ​សាលារៀន​ណត្សឡាញន៍​ប្រើប្រាស់​កម្មវិធី​សិស្សា​ជាតិ​ស្រប​តាម​ស្តង់ដារ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​រីឯ​ឧបករណ៍​ ​និង​សម្ភារៈ​ ​ប្រើប្រាស់​នៅក្នុង​សាលារៀន​ ​ក៏​មាន​លក្ខណៈ​ទំនើប​សមស្រប​ទៅនឹង​តម្លៃ​សិក្សា​ផងដែរ​។​

​សាលា​នឹង​ផ្ដល់​ជូន​នូវ​កម្មវិធី​សិក្សា​៣​ភាសា​ប្រកបដោយ​គុណភាព​ខ្ពស់​រួមមាន​ ​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ កម្មវិធី​ភាសា​អង់គ្លេស​ និង​កម្មវិធី​ភាសា​ចិន ​ដោយ​ទទួល​សិស្ស​ចាប់ពី​អាយុ​២​ឆ្នាំ​កន្លះ​ឡើង​ទៅ​។ ​មិន​ត្រឹមតែ​ផ្ដល់​កម្មវិធី​ស្តង់ដារ​ប៉ុណ្ណោះ​ទេ ​សាលា​ក៏​មាន​នូវ​សេវាកម្ម​បន្ថែម​ដូចជា​ ​៖ ​សេវា​អាហារ​ថ្ងៃត្រង់​ ​សេវា​ស្នាក់​នៅ​ ​និង​សេវា​ដឹកជញ្ជូន​។​

​យ៉ាងណាមិញ​ ក្នុង​ឱកាស​បើក​ដំណើរការ​សាខា​ថ្មី​នេះ​ ​សាលា​មាន​ការ​ផ្តល់​ជូន​ពិសេស​៖​
​-​ ​ចុះឈ្មោះ​ ​១​ ​វគ្គ ​សិក្សា​បាន​ ​២​ ​វគ្គ​
​-​ ​ចុះឈ្មោះ​ ​១​ ​ឆមាស​ សិក្សា​បាន​ ​២​ ឆ​មាស​
​-​ ​ចុះឈ្មោះ​ ​១​ ​ឆ្នាំ​ សិក្សា​បាន​ ​២​ ​ឆ្នាំ​

​កាន់តែ​ពិសេស​នោះ​គឺ​ ​មាន​ឱកាស​ឈ្នះ​ឡាន​អគ្គិសនី ​២​ ​គ្រឿង​ ​ព្រមទាំង​រង្វាន់​ជាច្រើន​ទៀត​!​

​គួរ​បញ្ជាក់​ថា​ ​សាលារៀន​ណត្សឡាញន៍​ ​គឺជា​សាលារៀន​របស់​បណ្ដាញ​គ្រឺះ​ស្ថាន​អប់រំ ​និង​បណ្ដុះបណ្ដាល ​វេសឡាញ ​អេឌ្យូ​ខេ​សិន ​គ្រុប ​ដែល​មាន​សាខា​សាលារៀន​៣៣​សាខា​ ​បុគ្គលិក​ជាង​១៥០០​នាក់​ សិស្ស​សរុប​ជាង​១៧០០០​នាក់​ និង​បាន​បង្កើត​ឡើង​ដំបូង​បំផុត​នៅក្នុង​ឆ្នាំ​២០០៨​ ​ក្នុង​គោលបំណង​ផ្ដល់​ការ​អប់រំ​ស្តង់ដារ ​ទៅ​តាម​កម្រិត​ជីវភាព​របស់​ប្រជាជន​នៅ​តំបន់​ជាយ​ក្រុង​ ​ពោល​គឺ​ធ្វើ​យ៉ាងណា​ធានា​ថា​ ​កុមារ​នៅតែ​អាច​ទទួល​បាន​ការ​សិក្សា​ដែល​គ្រប់​ជ្រុងជ្រោយ​ ​គ្រប់​ទីកន្លែង​ និង​គ្រប់​កម្រិត​ជីវភាព​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា