វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃ។

Advertisement

ជំនាញដែលផ្តល់ជូន​ មានចំនួន៨ ​រួមមាន ការដំឡើងនិងថែទំាបណ្តាញអគ្គិសនី, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ការដំឡើងខ្សែកាបទូរគមនាគមន៍ (ឌីធីវី អ៊ីនធឺណេត ខ្សែទូរសព្ទ), ការថែទាំនិងជួសជុលឧបករណ៍​អេឡិចត្រូនិក, ការថែទាំនិងជួសជុលឧបកណ៍មេកាត្រូនិក, ការថែទាំនិងជួសជុលឧបករណ៍ស្វ័យប្រវត្តិកម្ម, ការជួសជុល និងថែទាំឧបករណ៍ថាមពលកកើតឡើងវិញ។

វេនសិក្សាអាចជ្រើសរើសបាន ដោយ​រួមមាន វេនចន្ទ-សុក្រ/ព្រឹក (7:30-11:30), ចន្ទ-សុក្រ/រសៀល (1:00-5:00), ចន្ទ-សុក្រ/យប់ (5:30-8:30), សៅរ៍-អាទិត្យ/ព្រឹក-រសៀល (7:30-11:30 & 1:00-5:00)។

អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល ៖ ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ, ឱកាសការងារសមរម្យ និងចំណូលទៀងទាត់, ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ។

សម្រាប់យុវជន ក៏​ដូចជាសាធារណៈជនដែលចាប់អារម្មណ៍ អាចចុះឈ្មោះ តាមរយៈលីង https://forms.gle/PCgQy4hpQVYy36tT6

វគ្គសិក្សានឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅទៅកាន់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ) ឬទំនាក់ទំនងទូរស័ព្ទលេខ 016609196 ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា