ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ជាតិ ចំនួន ១០កន្លែង ដល់សិស្ស-និស្សិតទូទាំងប្រទេស ដើម្បីបន្តការសិក្សាលើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍កម្រិតបរិញ្ញាបត្ររងទាំង ១០កន្លែង រួមមានជំនាញដូចខាងក្រោម៖
ជំនាញ អគ្គិសនី ៖ ផ្តល់ជូនចំនួន ៤កន្លែង
ជំនាញ មេកាត្រូនិច ៖ ផ្តល់ជូនចំនួន ៤កន្លែង
ជំនាញ ព័ត៌មានវិទ្យា ៖ ផ្តល់ជូនចំនួន ២កន្លែង

ចំពោះកាលបរិច្ឆេទចូលរៀនសម្រាប់គ្រប់ជំនាញទាំងអស់ រួមមាន៖
លើកទី១ ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦
លើកទី២ ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦

លក្ខខណ្ឌជ្រើសរើស និងការផ្តល់អាទិភាព

-ផ្ដល់ជូនសិស្ស-និស្សិតទូទាំងប្រទេស ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬប្រឡងធ្លាក់បាក់ឌុប។
-សម្រាប់សិស្សដែលទើបប្រឡងបាក់ឌុបឆ្នាំ២០២៦ មិនថាជាប់ ឬមិនទាន់ដឹងលទ្ធផល អាចភ្ជាប់បញ្ជីលទ្ធផលប្រឡងដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ពាក្យ។
-ការផ្តល់អាទិភាពពិសេសជូនសិស្ស-និស្សិតដែលធ្លាប់ចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (ក្រីក្រ)។ បេក្ខជនអាចភ្ជាប់លិខិតសរសើរ/លិខិតថ្លែងអំណរគុណ ឬលិខិតបញ្ជាក់ភាពក្រីក្រដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

របៀបនៃការដាក់ពាក្យស្នើសុំ

បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញបែបបទ និងឯកសារតាមរយៈកម្មវិធីទូរសព្ទដៃ APP Sar Sokha Scholarship។ ការទទួលពាក្យ​ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងវិទ្យាស្ថាន NTTI មានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងក្រុមការងារអាហារូបករណ៍៖ 099 345 432 (Telegram)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា