ក្នុងថ្ងៃតែមួយមជ្ឈមណ្ឌលកម្សាន្តកុមារ Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន NTC Group និង Westline Education Group | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្នុងថ្ងៃតែមួយមជ្ឈមណ្ឌលកម្សាន្តកុមារ Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន NTC Group និង Westline Education Group

ក្នុងថ្ងៃតែមួយមជ្ឈមណ្ឌលកម្សាន្តកុមារ Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន NTC Group និង Westline Education Group

ភ្នំពេញ ៖  កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល និង មជ្ឈមណ្ឌលកម្សាន្ត Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន NTC Group និង Westline Education Group ដែលសុទ្ធសឹងតែជាស្ថាប័នអប់រំដែលមានគុណភាព និងប្រព័ន្ធអប់រំល្អនៅប្រទេសកម្ពុជា។

Advertisement


ពិធីចុះអនុស្សរណៈនៃការ​យោគយល់នេះធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្រោមវត្តមាន លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងមជ្ឈមណ្ឌលកម្សាន្ត Doozii,  លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងអគ្គនាយកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប, លោកឧកញ៉ា ប៉ិច បូឡែន ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Westline Education Group សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមអ្នកតំណាងក្រុមហ៊ុនទាំងបីជាច្រើនរូប។

លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា លោកជំទាវសូមឱ្យតម្លៃយ៉ាងខ្ពស់លើការភ្ជាប់ភាពជាដៃគូរជាមួយស្ថាប័នអប់រំតាមរយៈការផ្ដល់ជូនឱកាសកម្សាន្តពិសេសៗដល់ប្អូនៗសិស្សានុសិស្សតាមរយៈការបញ្ចុះតម្លៃលើថ្លៃសំបុត្រ ការចូលរួមរៀបចំកម្មវិធីអប់រំក្នុងបរិវេណ Doozii និងការផ្ដល់ជូនជាច្រើនទៀត។ ការចុះអនុស្សារណៈយោគយល់គ្នានេះដែរសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់គណៈគ្រប់គ្រងដែលអាចជួយជំរុញដល់ភាពក្លាហាន និងសមត្ថភាពនៃការគិតរបស់កូនៗសិស្សានុសិស្ស។ «ដោយភ្ជាប់នឹងចក្ខុវិស័យវែងឆ្ងាយ ចង់អភិវឌ្ឍន៍ធនធានមនុស្សឱ្យ​មានភាពឈ្លាសវៃ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការ​យោគយល់នេះ នឹងសំដៅជាធ្លុងមួយក្នុងការផ្ដល់ឱកាសកម្សាន្តអប់រំដល់ប្អូនៗសិស្សានុសិស្ស​បន្ថែមពីការអប់រំ ក្នុងថ្នាក់ដោយលោកគ្រូ អ្នកគ្រូ និង សាលារៀន»




គួរបញ្ជាក់ផងដែរថា មណ្ឌលកម្សាន្តកុមារ Doozii និង Super Doozii ត្រូវបានរៀបចំឡើងដោយមានចក្ខុវិស័យដើម្បីជំរុញដល់ភាពច្នៃប្រឌិត ការអប់រំស្របតាមបច្ចេកវិទ្យាទំនើប ដែលគិតគូរជាចំបងលើសុវត្ថិភាពកុមារ។ ដោយហេតុនេះហើយ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានវិនិយោគដើមទុនជាច្រើនដើម្បីឱ្យ​ Doozii ក្លាយជាមណ្ឌលកម្សាន្តកុមារធំជាងគេ ដំបូងបង្អស់ ដើម្បីផ្តល់ជូនកុមារកម្ពុជានូវបទពិសោធន៍កម្សាន្ត និងការអប់រំយ៉ាងសម្បូរបែបតាមរយៈឧបករណ៍កម្សាន្តទំនើបៗនៅតាមតំបន់នានាដូចជា Creativity Zone, Passion Zone and Courage Zone ដែលមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណេះដឹង បណ្តុះបញ្ញាស្មារតី ភាពច្នៃប្រឌិត និងភាពក្លាហាន ជាពិសេសពង្រឹងលំហាត់ប្រាណដល់កុមារ ។ តាមរយះការជឿទុកចិត្ត និងគាំទ្ររបស់មាតា បិតា កុមារ កន្លងមក មជ្ឈមណ្ឌលកម្សាន្តកុមារនេះ បានអភិវឌ្ឍន៍ខ្លួនជា ២ ទីតាំង គឺ Doozii នៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល និង Super Doozii នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

ការពង្រីកខ្លួនរបស់ មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii ទៅកាន់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺឆ្លើយតបទៅនឹងការគាំទ្ររបស់មាតា បិតា និងដើម្បីផ្គត់ផ្គង់ទៅលើតម្រូវការកំសាន្តបែបទំនើប ទាន់សម័យ និងមានសុវត្ថិភាពដល់កុមារ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា