អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program) ទៅកាន់ស្ថាប័នអប់រំនៅប្រទេសស៊ុយអែត សម្រាប់ឆ្នាំ២០២៦។

Advertisement

កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរនិស្សិតរវាងប្រទេសអាស៊ី និងប្រទេសស៊ុយអែត តាមរយៈប្រព័ន្ធ “DUO” ដែលតម្រូវឱ្យមាននិស្សិតជាគូ (១ នាក់ពីអាស៊ី និង ១ នាក់ពីស៊ុយអែត) ដើម្បីធ្វើការផ្លាស់ប្តូរគ្នា និងបង្កើនបទពិសោធន៍សិក្សា និងវប្បធម៌អន្តរជាតិ។

រយៈពេលកម្មវិធី

  • រយៈពេល៖ ១ ឆមាស (ប្រហែល ៤ ខែ)
  • សិក្សាពេញម៉ោងនៅសាកលវិទ្យាល័យដៃគូ

អត្ថប្រយោជន៍

  • និស្សិតកម្ពុជាអាចទទួលបានអាហារូបករណ៍ប្រហែល 4,000 អឺរ៉ូ
  • គាំទ្រចំណាយលើការសិក្សា ការរស់នៅ និងការធ្វើដំណើរ

លក្ខខណ្ឌដាក់ពាក្យ

  • ជានិស្សិតកំពុងសិក្សា (បរិញ្ញាបត្រ ឬ អនុបណ្ឌិត)
  • សាកលវិទ្យាល័យមានកិច្ចព្រមព្រៀងសហការជាមួយស្ថាប័ននៅប្រទេសស៊ុយអែត
  • ត្រូវមានការជ្រើសរើសជាគូ (DUO) ជាមួយនិស្សិតស៊ុយអែត
  • មានសមត្ថភាពភាសាអង់គ្លេសល្អ

ដំណើរការដាក់ពាក្យ

  • ការដាក់ពាក្យត្រូវធ្វើតាមរយៈសាកលវិទ្យាល័យដៃគូនៅប្រទេសស៊ុយអែត
  • និស្សិតត្រូវទាក់ទងការិយាល័យទំនាក់ទំនងអន្តរជាតិរបស់សាកលវិទ្យាល័យខ្លួន

កាលបរិច្ឆេទដាក់ពាក្យ (Application Period)

ការទទួលពាក្យចាប់ផ្តើមពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ (តាមម៉ោងប្រទេសស៊ុយអែត)។ សម្រាប់ការដាក់ពាក្យ សូមចូលទៅកាន់ ៖ https://www.asemduo.org/03_forms/forms_04.php

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា