ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network – OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក (U.S. Department of State) និងគ្រប់គ្រងប្រតិបត្តិការដោយអង្គការ FHI 360 បានប្រកាសបើកទទួលការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសអនឡាញខ្នាតធំ (Massive Open Online Courses – MOOCs) ដោយឥតគិតថ្លៃ ១០០%។ វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ជំនាញភាសាអង់គ្លេសសម្រាប់ការអភិវឌ្ឍអាជីពការងារ ធុរកិច្ច និងវិស័យទេសចរណ៍។

វគ្គសិក្សានេះបើកទូលាយសម្រាប់អ្នកសិក្សាទូទៅ និស្សិត និងអ្នកជំនាញមកពីគ្រប់ទិសទីជុំវិញពិភពលោក ដោយមិនតម្រូវឱ្យឆ្លងកាត់ការប្រឡងប្រជែង ឬដាក់ពាក្យជ្រើសរើសស្មុគស្មាញ និងគ្មានការកំណត់ចំនួនអ្នកចូលរួមឡើយ។ ពិសេសជាងនេះទៅទៀត សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា (Certificate) ផ្លូវការ។

ព័ត៌មានលម្អិតអំពីមុខវិជ្ជាស្នូលទាំង ៣ សម្រាប់អ្នកសិក្សាទូទៅ

វគ្គបណ្តុះបណ្តាលសម្រាប់អ្នកសិក្សាទូទៅ និងអ្នកអាជីព (Courses for English Learners & Professionals) ជាប្រភេទវគ្គសិក្សាស្វ័យសិក្សា (Self-Paced) ដែលមានរយៈពេល ១២ សប្តាហ៍ ក្នុងមួយវគ្គ៖

  1. ភាសាអង់គ្លេសសម្រាប់អ្នកជំនាញផ្នែកទេសចរណ៍ (English for Tourism Professionals):
    គោលបំណង៖ បង្កើតឡើងជាពិសេសសម្រាប់អ្នកជំនាញ និងនិស្សិតក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលមិនមែនជាអ្នកនិយាយភាសាអង់គ្លេសពីកំណើត។
    ទម្រង់មេរៀន៖ មានចំនួន ៥ ម៉ូឌុល (Module) ដោយម៉ូឌុលនីមួយៗចំណាយពេលសិក្សាប្រហែល ៣ ទៅ ៥ ម៉ោង។
  2. ភាសាអង់គ្លេសសម្រាប់ធុរកិច្ច និងសហគ្រិនភាព (English for Business and Entrepreneurship):
    គោលបំណង៖ ជួយពង្រឹងសមត្ថភាពភាសាអង់គ្លេស ព្រមទាំងការយល់ដឹងអំពីគោលគំនិតអាជីវកម្ម ផែនការធុរកិច្ច និងសហគ្រិនភាពក្នុងបរិបទសកល។
    ទម្រង់មេរៀន៖ មានចំនួន ៥ ម៉ូឌុល ដោយម៉ូឌុលនីមួយៗចំណាយពេលសិក្សាប្រហែល ៣ ទៅ ៥ ម៉ោង។
  3. ភាសាអង់គ្លេសសម្រាប់ការអភិវឌ្ឍអាជីព (English for Career Development):
    គោលបំណង៖ បណ្តុះបណ្តាលលើជំនាញទំនាក់ទំនង ការរៀបចំប្រវត្តិរូបសង្ខេប (Resume) ការសម្ភាសន៍ការងារ និងការកសាងបណ្តាញទំនាក់ទំនង ដើម្បីឈានឆ្ពោះទៅកាន់ទីផ្សារការងារអន្តរជាតិ។
    ទម្រង់មេរៀន៖ មានចំនួន ៥ ម៉ូឌុល ដោយម៉ូឌុលនីមួយៗចំណាយពេលសិក្សាប្រហែល ៣ ទៅ ៥ ម៉ោង។

(ចំណាំ៖ កម្មវិធី OPEN ក៏មានបើកវគ្គបណ្តុះបណ្តាលគរុកោសល្យ និងវិធីសាស្ត្របង្រៀនភាសាអង់គ្លេសសម្រាប់លោកគ្រូ-អ្នកគ្រូផងដែរ រួមមានវគ្គ English Language Teaching Methods និង Teaching English to Large Classes ដែលមានរយៈពេល ៥ សប្តាហ៍)។

កាលបរិច្ឆេទសំខាន់ៗនៃការចុះឈ្មោះ និងការសិក្សា

កាលបរិច្ឆេទបើកទទួលចុះឈ្មោះ៖ ចាប់ពីថ្ងៃទី០៥ ខែតុលា រហូតដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៦
កាលបរិច្ឆេទនៃការសិក្សា៖ បន្តរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៦
ភាពបត់បែន៖ សិក្ខាកាមអាចសិក្សាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈប្រព័ន្ធ Canvas Network

អត្ថប្រយោជន៍ទទួលបាន

មិនគិតថ្លៃសិក្សា ឬកម្រៃចុះឈ្មោះណាមួយឡើយ (Free 100%)
កាលវិភាគបត់បែនខ្ពស់ សិក្សាដោយខ្លួនឯងតាមល្បឿននៃការយល់ដឹងផ្ទាល់ខ្លួន
ទទួលបានឯកសារមេរៀនស្ដង់ដារអន្តរជាតិ (Module packets)
ទទួលបានវិញ្ញាបនបត្រឌីជីថល (Digital Certificate) បន្ទាប់ពីបំពេញគ្រប់លក្ខខណ្ឌនៃវគ្គសិក្សា

របៀបចុះឈ្មោះចូលរៀន

សាធារណជន សិស្ស-និស្សិត និងអ្នកប្រកបវិជ្ជាជីវៈដែលមានចំណាប់អារម្មណ៍ អាចចូលទៅកាន់គេហទំព័រផ្លូវការ ដើម្បីជ្រើសរើសវគ្គសិក្សា និងចុះឈ្មោះដោយផ្ទាល់ដោយមិនបាច់រង់ចាំការវាយតម្លៃពាក្យ៖

គេហទំព័រចុះឈ្មោះ៖ https://openenglishcommunity.org/page/massive-open-online-courses-moocs#learners

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម អ៊ីមែល [email protected]៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា