ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ​ទៅលើ​ជំនាញ​ចំនួន​ ​៩​ ​ដែល​ទីផ្សារ​ការងារ​មាន​តម្រូវការ​។​

Advertisement

​ជំនាញ​ទាំង​៩​នោះ​រួមមាន​ ​៖ ​ការ​ថែទាំ​ និង​ជួសជុល​ទោ​ចក្រ​យានយន្ត​, ​សេវាកម្ម​កាត់​សក់​បុរស​, ​ការ​រចនាសម្ផស្ស​និង​សក់​, ​វារី​វប្បកម្ម​, ​ការងារ​កំបោរ​, ​ការ​ថែទាំ​ និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​, ​ការ​ដាំ​ ​ថែទាំ​ ​និង​ប្រមូល​ផល​ដំណាំ​ស្វាយចន្ទី​, ​ការ​កែច្នៃ​បន្លែ​ ​និង​ផ្លែ​ឈើ​, ​ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​។​

​លក្ខខណ្ឌ​ ​នៃ​ការ​ជ្រើសរើស​ ​៖ ​មាន​អាយុ​ចាប់ពី​១៥​ ​ដល់​ ​៤៥​ឆ្នាំ​, ​មាន​អត្តសញ្ញាណ​បណ្ណ​ខ្មែរ​ ​ឬ​សំបុត្រ​កំណើត​, ​មាន​ប័ណ្ណ​ក្រីក្រ​១​ ​ក្រីក្រ​២​ ​និង​ប័ណ្ណ​ងាយ​រង​ហានិភ័យ​។​

​សាធារណជន​ទូទៅ​ដែល​មិន​មាន​ប័ណ្ណ​ក្រីក្រ​១​ ​ក្រីក្រ​២​ ​និង​ប័ណ្ណ​ងាយ​រង​ហានិភ័យ​ ​ក៏​អាច​ចូលរៀន​បាន​ដែរ​ ​ដោយ​មិន​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​។ ​សិក្ខាកាម​ដែល​មកពី​ឆ្ងាយ​ ​មាន​កន្លែង​ស្នាក់​នៅ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ការ​ចុះឈ្មោះ​ ​សូម​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង​ ស្ថិត​នៅ​ភូមិ​ស្រែ​ពោធិ៍ ​សង្កាត់​ស្រះ​ឫស្សី​ ​ក្រុង​ស្ទឹងត្រែង ​ខាងកើត​ស្ពាន​សេកុង ​៥០០​ម៉ែត្រ ​ឬ​ទំនាក់ទំនង​តាម​ ​Telegram​ ​:​ ​https​:​/​/​t​.​me​/​ptcsttvet​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា