ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technology, Shenzhen នៃប្រទេសចិន ​ក្រោមកម្មវិធីអាហារូបករណ៍ China-ASEAN Digital Academy ឆ្នាំ២០២៦។​

Advertisement

យោង​តាម​ក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍នេះ ភាគីចិន​នឹង​រ៉ាប់រង​ថ្លៃសិក្សា, ប្រាក់អាហារូបករណ៍ ១០០០យន់ ក្នុងមួយខែ សម្រាប់ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ និង​ប្រាក់​អាហារូបករណ៍ ៥០០០០យន់ ក្នុង​មួយ​ឆ្នាំ​សម្រាប់ថ្នាក់បណ្ឌិត។
 
បេក្ខជន បេក្ខនារី ដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបការណ៍ខាងលើ អាច​សាកសួរព័ត៌មាន និង បំពេញពាក្យសុំអាហារូបករណ៍ ដោយ​ទាក់ទងផ្ទាល់ជាមួយ China-ASEAN Digital Academy Admission Office ដែលមានអាសយដ្ឋាន Room 721, Building H, Harbin Institute of Technology, Shenzhen University Town, Shenzhen, P.R. China; Postal Code: 518055 ឬតាម Email: [email protected] ឬតាម WeChat Account “Digital Academy Applicant Consulting”។

បន្ទាប់​ពី​បេក្ខជន និង​បេក្ខនារី ​បំពេញពាក្យសុំអាហារូបករណ៍តាមអនឡាញរួចហើយ សាមី​ខ្លួនត្រូវបោះពុម្ព (Print) ពាក្យ​សុំនោះ ដោយ​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធផ្សេងៗ បញ្ជូន​មក​ការិយាល័យ​សហប្រតិបត្តិការទ្វេភាគី និងព​ហុភាគី នៃនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ដែល​មានអាសយដ្ឋានស្ថិតនៅ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឱ្យបានត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី។

ក្រោយកាលបរិច្ឆេទ នៃការឈប់ទទួលពាក្យសុំអាហារូបករណ៍ ក្រសួង​នឹង​ជ្រើសរើស​បេក្ខជនថ្នាក់​បរិញ្ញាបត្រ ចំនួន ២នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣នាក់ និងថ្នាក់បណ្ឌិត ចំនួន ៥នាក់ បញ្ជូនទៅឱ្យខាងស្ថានទូតចិន នៅរាជធានីភ្នំពេញ បន្តនីតិវិធី និងសម្រេចជាចុងក្រោយ៕

អត្ថបទ ៖ ឌិន ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា