ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​ចំនួន៥រូប និងជំនាញព័ត៌មានវិទ្យាចំនួន ៣រូប។

Advertisement

លក្ខខណ្ឌតម្រូវសម្រាប់ជំនាញនីតិសាស្រ្ត ៖ និស្សិតទាំងពីរភេទ​កំពុងសិក្សា​ឆ្នាំទី៣ ឬទី៤ លើជំនាញនីតិសាស្រ្ត, ចេះប្រើប្រាស់​កុំព្យូទ័រ (Word, Excel, Power point), មានចំណេះដឹង​ផ្នែកនីតិសាស្រ្ត, មានចំណេះដឹង​ភាសាអង់គ្លេស (សរសេរ និងនិយាយបាន), មានសីលធម៌ ទំនាក់ទំនងល្អ ភាពអត់ធ្មត់ និងទំនួលខុសត្រូវខ្ពស់។

សម្រាប់ជំនាញព័ត៌មានវិទ្យា ៖ និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ឆ្នាំទី៣ ឬទី៤ លើជំនាញព័ត៌មានវិទ្យា, មានសមត្ថភាព​អភិវឌ្ឍ និងថែទាំ​លើកម្មវិធី​ផ្នែកខាងមុខ ឬខាងក្រោយ (Front end/Back end), មានមូលដ្ឋាន​ក្នុងការ​ប្រើប្រាស់ភាសាកម្មវិធី និងបច្ចេកទេស​អភិវឌ្ឍកម្មវិធី, យល់ដឹងពី MVC, Design Patterns, មានសមត្ថភាព​អនុវត្ត​ការងារជាក្រុម ដើម្បីអភិវឌ្ឍ​កម្មវិធី, មានចំណេះដឹង​ភាសាអង់គ្លេស (សរសេរ និងនិយាយបាន), មានសីលធម៌ ទំនាក់ទំនងល្អ ភាពអត់ធ្មត់ និង​ទំនួលខុសត្រូវ​ខ្ពស់។

អត្ថប្រយោជន៍ដែលទទួលបាន ៖ បទពិសោធន៍​ការងារ​ក្នុងវិស័យ​សាធារណៈ និង​ស្របតាមជំនាញ, អភិវឌ្ឍសមត្ថភាព​ក្នុង​ការ​សម្របសម្រួល និង​ទំនាក់ទំនង, ផ្តល់ជូន​លិខិត​បញ្ជាក់បទពិសោធន៍​ការងារពីក្រសួងអប់រំ យុវជន និងកីឡា, ឱកាស​ក្នុងការ​បណ្តុះបណ្តាល​ជំនាញបន្ថែម និង​អត្ថប្រយោជន៍​ជាច្រើនផ្សេង​ទៀត។

និស្សិតទាំងពីរភេទ​ដែលមាន​ចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) ជាភាសាខ្មែរ ឬភាសាអង់គ្លេស ទៅ​កាន់លេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានដោយផ្ទាល់ ឬតាមរយៈតេឡេក្រាម 071 233 8871។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ​ត្រឹមថ​្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៥ និង៣០នាទីរសៀល៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា