ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំ២០២៦ ។

Advertisement

ក្នុង​នោះ កម្រិត​បរិញ្ញាបត្រ សាលា​នឹង​ផ្តល់​ជូន​ការ​សិក្សា​ឥត​គិតថ្លៃ​ចំនួន ៨ ឆមាស និង​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់ សាលា​នឹង​មាន​ការ​បញ្ចុះ​តម្លៃ​សិក្សា ៥០% ចំនួន ៣ ឆមាស។
 
កាល​បរិច្ឆេទ​ផុត​កំណត់​ទទួល​ពាក្យសម្រាប់អាហារូបករណ៍នេះ គឺនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

ដូច្នេះ​បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចស្នើសុំចូលរួមវគ្គបណ្តុះបណ្តាលដោយ បំពេញ​ទម្រង់​បែបបទ ចុះ​ឈ្មោះ​អនឡាញតាមរយៈ [ តំណភ្ជាប់ ] ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនង​តាម​រយៈ​ Email: [email protected]

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា