ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី “ASEAN Young Green Communicators (AYGC)” ដែលជាកម្មវិធីពង្រឹងសមត្ថភាពលើការយល់ដឹងផ្នែកវិទ្យាសាស្ត្រ Storytelling និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ក្រោមប្រធានបទ “បរិស្ថាន និងការបំពុលដោយប្លាស្ទិកក្នុងតំបន់អាស៊ីអាគ្នេយ៍”។

Advertisement

កម្មវិធីនេះមានគោលបំណងបណ្តុះបណ្តាលអ្នកទំនាក់ទំនងវ័យក្មេងជំនាន់ក្រោយ ឱ្យមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការដោះស្រាយបញ្ហាបរិស្ថានតាមរយៈជំនាញទំនាក់ទំនងវិទ្យាសាស្ត្រ និងការបង្កើតមាតិកាដែលមានឥទ្ធិពល។

អត្ថប្រយោជន៍នៃកម្មវិធី ៖ សម្រាប់ការបណ្តុះបណ្តាលដោយផ្ទាល់រយៈពេល ២ ថ្ងៃពេញលើជំនាញទំនាក់ទំនងវិទ្យាសាស្ត្រ បរិស្ថាន និងនិរន្តរភាព នៅទីក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី អ្នក​ចូលរួម​នឹងទទួលបានថ្លៃធ្វើដំណើរ និងការស្នាក់នៅអំឡុងពេលកម្មវិធី, ប្រាក់ឧបត្ថម្ភគាំទ្រអំឡុងពេលសិក្ខាសាលា, ឱកាសកសាងបណ្តាញទំនាក់ទំនងជាមួយយុវជនឆ្នើមទូទាំងតំបន់អាស៊ាន និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា (E-certificate)។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ាន, មានអាយុចន្លោះពី ២០ ដល់ ២៥ ឆ្នាំ គិតត្រឹមថ្ងៃបិទឈប់ទទួលពាក្យ, មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ, អាចចូលរួមកម្មវិធីសិក្ខាសាលាដោយផ្ទាល់នៅទីក្រុងហ្សាកាតាបានពេញលេញ។

កាលបរិច្ឆេទសំខាន់ៗ
ឈប់ទទួលពាក្យ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ (វេលាម៉ោង ៦:០០ ល្ងាច ម៉ោងនៅកម្ពុជា)
ប្រកាសលទ្ធផល៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦
វគ្គបណ្តុះបណ្តាល៖ ថ្ងៃទី ០៧-០៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា
គម្រោងសហការ៖ ថ្ងៃទី ១០-២៩ ខែឧសភា ឆ្នាំ២០២៦។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ bit.ly/AYGC-2026

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល [email protected][email protected]

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា