ចលនា "យើងរួមគ្នាដើម្បីជាតិ!" ៖ ស្រ្តីទីមួយកម្ពុជា បំផុសឱ្យកាយឫទ្ធិនារីកម្ពុជាដាំបន្លែជួយដល់វីរកងទ័ព និងជនភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចលនា "យើងរួមគ្នាដើម្បីជាតិ!" ៖ ស្រ្តីទីមួយកម្ពុជា បំផុសឱ្យកាយឫទ្ធិនារីកម្ពុជាដាំបន្លែជួយដល់វីរកងទ័ព និងជនភៀសសឹក

ចលនា "យើងរួមគ្នាដើម្បីជាតិ!" ៖ ស្រ្តីទីមួយកម្ពុជា បំផុសឱ្យកាយឫទ្ធិនារីកម្ពុជាដាំបន្លែជួយដល់វីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ — ក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានប្រកាសដាក់ចេញនូវគំនិតផ្ដួចផ្ដើម ក្រោមចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយអំពាវនាវដល់សមាជិកកាយឫទ្ធិនារី រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមគ្នាដាំបន្លែបង្ការ ដើម្បីប្រមូលផលទុកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋដែលកំពុងភៀសសឹក ដោយសារសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងទ័ពថៃ។

Advertisement

ក្នុង​ឱកាស​អញ្ជើញចូលរួមដាំបន្លែ ចលនា «យើងរួមគ្នាដើម្បីជាតិ» នាសាលាបឋមសិក្សាភ្នំពេញថ្មី នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដែលវីរកងទ័ពកម្ពុជាកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ការចូលរួមពីកម្លាំងមហាជនជួរក្រោយគឺជាកម្លាំងចិត្តមិនអាចខ្វះបាន។ ក្នុងន័យនេះ លោកជំទាវបានរៀបចំឱ្យសាខាសមាគមកាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសសមាជិកាឱ្យចាប់ផ្ដើមសកម្មភាពដាំបន្លែនៅតាមសាលារៀន និងដីរបស់សហគមន៍ ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកដែលកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពាន។

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតក៏​បានណែនាំឱ្យជ្រើសរើសប្រភេទបន្លែណាដែលងាយស្រួលដាំ និងឆាប់ផ្ដល់ទិន្នផល ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្ដែង។ អ្វីដែលសំខាន់ជាងផលដាំដុះ គឺលោកជំទាវចង់ឃើញសិស្សានុសិស្ស និងយុវជនមានការចូលរួមចំណែកក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរកងទ័ពជួរមុខ។

លោកជំទាវបានបញ្ជាក់ថា យើងទាំងអស់គ្នាដែលជាកងទ័ពជួរក្រោយ ត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានាតាមគេហដ្ឋាន សាលារៀន វត្តអារាម សហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើនអនេក ដើម្បីបន្តរំលែកជូនសមរភូមិជួរមុខ។

យោង​តាម​របាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជា គិតមក​ត្រឹម​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ជនភៀសសឹក​កម្ពុជា​បាន​កើន​ដល់ ១៣០ ០៧៩គ្រួសារ ដែលស្មើ​នឹង ៤៣២ ៦៨៦នាក់ ក្នុងនោះស្រ្តី​មាន​ប្រមាណ ២២ម៉ឺន២ពាន់នាក់ និងកុមារមាន ១៣ម៉ឺន៤ពាន់នាក់។ ជនភៀសសឹក​ទាំងអស់នោះ មក​ពី​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង​ខេត្តសៀមរាប៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា