អតីត​និស្សិត​រៀន​នៅ​អូស្ត្រាលី​ជាង​ ​៣៥,០០០​ ​នាក់​ ​កំពុង​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ ​ខណៈ​អូស្ត្រាលី​បន្ត​ជា​គោលដៅ​សិក្សា​ឈាន​មុខ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីត​និស្សិត​រៀន​នៅ​អូស្ត្រាលី​ជាង​ ​៣៥,០០០​ ​នាក់​ ​កំពុង​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ ​ខណៈ​អូស្ត្រាលី​បន្ត​ជា​គោលដៅ​សិក្សា​ឈាន​មុខ​

អតីត​និស្សិត​រៀន​នៅ​អូស្ត្រាលី​ជាង​ ​៣៥,០០០​ ​នាក់​ ​កំពុង​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ ​ខណៈ​អូស្ត្រាលី​បន្ត​ជា​គោលដៅ​សិក្សា​ឈាន​មុខ​

​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​អូស្ត្រាលី​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​កម្ពុជា​។​ រហូតមកដល់​បច្ចុប្បន្ន​ ​ប្រជាជន​កម្ពុជា​ជាង​ ​៣៥,០០០​ ​នាក់​ ​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ ​ហើយ​មនុស្ស​ជាច្រើន​បាន​វិលត្រឡប់មក​ប្រទេស​វិញ​ ​ដើម្បី​បំពេញ​តួនាទី​ជា​អ្នកដឹកនាំ​ក្នុង​ស្ថាប័ន​រដ្ឋ​ វិស័យ​ឯកជន ​វិទ្យាស្ថាន​ស្រាវជ្រាវ​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​និង​វិស័យ​អប់រំ​។

Advertisement

​យោង​តាម​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ​អតីត​និស្សិត​អូស្ត្រាលី​ជាច្រើន​បាន​ក្លាយជា​កម្លាំង​ស្នូល​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់ប្តូរ​កំណើន​ ​និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។ ​ដើម្បី​ទទួលស្គាល់​ការ​រួមចំណែក​របស់​ពួកគេ​ ​កាលពី​សប្តាហ៍​មុន​ ស្ថានទូត​បាន​រៀបចំ​ពិធី​អបអរសាទរ​អតីត​និស្សិត​អូស្ត្រាលី​ ​និង​បង្ហាញ​ពី​ឧត្តមភាព​នៃ​ការ​អប់រំ​របស់​អូស្ត្រាលី​ ​ព្រមទាំង​ឱកាស​នានា​ដែល​ការ​សិក្សា​នៅ​ប្រទេស​នេះ​អាច​ផ្តល់​ជូន​។​

​កម្មវិធី​នោះ​ក៏​បាន​ផ្តល់​ឱកាស​ដល់​អតីត​និស្សិត​ក្នុង​ការ​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ ​និង​ចែករំលែក​បទពិសោធន៍​អំពី​របៀប​ដែល​ការ​សិក្សា​នៅ​អូស្ត្រាលី​បាន​ជួយ​ពង្រឹង​សមត្ថភាព​ ​និង​ការ​អភិវឌ្ឍ​របស់​ពួកគេ​ ​ទាំង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​ និង​អាជីព​ការងារ​។​

​ឯក​អគ្គ​រាជ​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ​លោក​ ​Derek​ ​Yip​ ​បាន​មានប្រសាសន៍​ក្នុង​បណ្តាញ​ ​LinkedIn​ ​ថា​ ​អូស្ត្រាលី​នៅតែ​ជា​គោលដៅ​អប់រំ​ឈាន​មុខ​សម្រាប់​និស្សិត​កម្ពុជា​ដែល​ជ្រើសរើស​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​។​

​លោក​បាន​លើកឡើង​ថា​ ​អតីត​និស្សិត​អូស្ត្រាលី​ជាច្រើន​បាន​វិលត្រឡប់មក​កម្ពុជា​ ​និង​កំពុង​បំពេញ​តួនាទី​សំខាន់​ៗ​ក្នុង​នាម​ជា​សមាជិក​រាជ​រដ្ឋាភិបាល​ ​ថ្នាក់ដឹកនាំ​ស្ថាប័ន​រដ្ឋ​ ​មន្ត្រី​ជាន់​ខ្ពស់​ សហគ្រិន​ ​ប្រធាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​អ្នកការ​ទូត​ ​អ្នកសេដ្ឋកិច្ច​ ​និង​អ្នកជំនាញ​ក្នុង​វិស័យ​ផ្សេង​ៗ​ ​ដែល​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​។​

​លោក​បន្ថែម​ថា​ ​និស្សិត​កម្ពុជា​រាប់​ម៉ឺន​នាក់​បាន​ជ្រើសរើស​អូស្ត្រាលី​ជា​គោលដៅ​សិក្សា​ ​ដោយសារ​គុណភាព​អប់រំ​ខ្ពស់​ ​សាកលវិទ្យាល័យ​លំដាប់​ពិភពលោក​ ​ឱកាស​ការងារ​ល្អ​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​ ​ទីតាំង​ភូមិសាស្ត្រ​ដែល​នៅជិត​កម្ពុជា​ ​ទីក្រុង​ដែល​មាន​គុណភាព​ជីវិត​ល្អ​ និង​សហគមន៍​ពហុ​វប្បធម៌​។​

​លោក​ក៏​បាន​ចូលរួម​ក្នុង​ពិព័រណ៍​ ​Study​ ​in​ ​Australia​ ​Fair​ ​ដែល​រៀបចំ​ដោយ​ ​IDP​ ​ជាមួយនិស្សិត​ ​មាតាបិតា​ ​និង​តំណាង​គ្រឹះស្ថាន​អប់រំ​អូស្ត្រាលី​ជាច្រើន​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដើម្បី​បង្ហាញ​ពី​ឱកាស​សិក្សា​ ​និង​ផ្តល់​ការ​ប្រឹក្សា​ដល់​សិស្សានុសិស្ស ​និង​ក្រុមគ្រួសារ​ ក្នុង​ការ​សម្រេចចិត្ត​អំពី​អនាគត​ការ​សិក្សា​របស់​ពួកគេ​។​

​លោក​ ម៉ៅ​ ស្រេង​ នាយក​ប្រចាំ​ប្រទេស​ នៃ​ស្ថាប័ន​ ​IDP​ ​Education​ ​បាន​ឱ្យដឹង​ថា​ ​តាមរយៈ​ ​Study​ ​in​ ​Australia​ ​Fair​ ​កម្មវិធី​បាន​ប្រមូលផ្តុំ​គ្រឹះស្ថាន​អប់រំ​លំដាប់​ពិភពលោក​ ​ឱកាស​អាហារូបករណ៍​ បទពិសោធន៍​ពី​អតីត​និស្សិត​ ​និង​ការ​ប្រឹក្សា​ពី​អ្នកជំនាញ ​ដើម្បី​ជួយ​ឱ្យ​និស្សិត​ ​និង​ក្រុមគ្រួសារ​ស្វែងរក​ផ្លូវ​សិក្សា​ដែល​សមស្រប​ ​និង​រៀបចំ​ផែនការ​អនាគត​ប្រកបដោយ​ទំនុកចិត្ត​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា