អ្នក​ជំនាញ​អប់រំ ​និង​និស្សិត​ជាង​ ​៧​ពាន់​នាក់​ ​គ្រោង​ជួបជុំ​ក្នុង​វេទិកា​ឧត្ដម​សិក្សា​កម្ពុជា​ ​និង​ការ​សិក្សា​នៅ​បរទេស ​ឆ្នាំ​២០២៦​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ជំនាញ​អប់រំ ​និង​និស្សិត​ជាង​ ​៧​ពាន់​នាក់​ ​គ្រោង​ជួបជុំ​ក្នុង​វេទិកា​ឧត្ដម​សិក្សា​កម្ពុជា​ ​និង​ការ​សិក្សា​នៅ​បរទេស ​ឆ្នាំ​២០២៦​

អ្នក​ជំនាញ​អប់រំ ​និង​និស្សិត​ជាង​ ​៧​ពាន់​នាក់​ ​គ្រោង​ជួបជុំ​ក្នុង​វេទិកា​ឧត្ដម​សិក្សា​កម្ពុជា​ ​និង​ការ​សិក្សា​នៅ​បរទេស ​ឆ្នាំ​២០២៦​

​អ្នក​ជំនាញ​អប់រំ ​និង​និស្សិត​ជាង​ ​៧​ពាន់​នាក់​ ​គ្រោង​នឹង​ជួបជុំគ្នា​នៅ​ថ្ងៃស្អែក​ ក្នុង​ “​វេទិកា​ឧត្ដម​សិក្សា​កម្ពុជា​ ​និង​ការ​សិក្សា​នៅ​បរទេស ​ឆ្នាំ​២០២៦​” ​ដែល​ជា​ព្រឹត្តិការណ៍​អប់រំ​ធំ​ប្រចាំ​ឆ្នាំ​ មាន​គោលបំណង​ជំរុញ​ឱ្យ​យុវជន​ទទួលបាន​ព័ត៌មាន​អប់រំ​ត្រឹមត្រូវ​ និង​ឱកាស​អាហារូបករណ៍​សម្រាប់​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​។​

Advertisement

​វេទិកា​ឆ្នាំ​នេះ​រៀបចំ​ក្រោម​ប្រធានបទ​ “​ការ​បណ្ដុះ​ជំនាញ​អាទិភាព​សម្រាប់​កម្ពុជា​នា​ថ្ងៃ​អនាគត​” ​ក្រោម​អធិបតីភាព​របស់​ ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ដោយ​គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ​២៣​–​២៤​ ​ខែឧសភា ​ឆ្នាំ​២០២៦​ ​នា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​តាម​ការ​បញ្ជាក់​របស់​លោក​ ​ទិត ​ប៉ារូស ​អគ្គ​លេខាធិការ​រង​ប្រចាំ​សហព័ន្ធ​និស្សិត​កម្ពុជា​នៅ​បរទេស​បាន​ប្រាប់​ ​AMS​ ​ថា​ ​វេទិកា​នេះ​គឺជា​ព្រឹត្តិការណ៍​អប់រំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ ​ដែល​ផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​អប់រំ​ច្បាស់លាស់​ ​និង​ស្វែងយល់​ពី​ខ្លួនឯង​ ​ដើម្បី​ជួយ​ក្នុង​ការ​ជ្រើសរើស​មុខជំនាញ​ ​និង​ទិសដៅ​អាជីព​នា​ពេល​អនាគត​។​

​លោក​បាន​បន្ថែម​ថា​ ​វេទិកា​នេះ​ក៏​ជា​ស្ពាន​នៃ​ឱកាស​អាហារូបករណ៍​ ​ដោយ​មាន​បទ​បង្ហាញ​ជា​យុទ្ធសាស្ត្រ​ ​និង​បច្ចេកទេស​ក្នុង​ការ​ដាក់ពាក្យ​អាហារូបករណ៍​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ដែល​អាច​ជួយ​ដល់​ការ​សម្រេចចិត្ត​របស់​យុវជន​ឱ្យ​កាន់តែ​ត្រឹមត្រូវ​។

​ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ជំរុញ​តម្រង់​ទិស​ដល់​យុវជន ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ ​ជា​មូលធន​មនុស្ស​ដ៏​មាន​សក្ដានុពល ​និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​ តាមរយៈ​ការ​ទទួល​បាន​ការ​អប់រំ​

លោក​ ​ទិត ​ប៉ារូស ​អគ្គ​លេខាធិការ​រង​ប្រចាំ​សហព័ន្ធ​និស្សិត​កម្ពុជា​នៅ​បរទេស

​លើស​ពី​នេះ​ លោក​ ​ជា ​ធី​រិទ្ឋ ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា​ ​ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏​បាន​ប្រាប់​ ​AMS​ ​ថា​ ​វេទិកា​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​ ​ដែល​ផ្តល់​ឱកាស​ឱ្យ​សិស្ស​និស្សិត​ទទួល​បាន​បទពិសោធន៍​ ​និង​ការ​យល់ដឹង​បន្ថែម​ ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយ​ជា​យុវជន​មាន​សក្ដានុពល​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​នា​ពេល​ខាងមុខ​។​

លោក​ ​ជា ​ធី​រិទ្ឋ

​សូម​ជម្រាប​ថា​ ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​កម្មវិធី​ ​វេទិកា​នេះ​នឹង​មាន​សកម្មភាព​សំខាន់​ៗ​ជាច្រើន​ ​រួមមាន​ សន្និសីទ​អប់រំ ​វេទិកា​ពិភាក្សា​ ​កិច្ច​សន្ទនា​ ​និង​ពិព័រណ៍​អប់រំ ​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ ​អតីត​និស្សិត​ សហគ្រិន​ យុវជន​ដឹកនាំ​ និង​វាគ្មិន​ជាតិ​ ​និង​អន្តរជាតិ​។​

​កម្មវិធី​នេះ​ក៏​នឹង​ប្រមូលផ្ដុំ​សិស្សានុសិស្ស​ មាតាបិតា​ ​លោកគ្រូ​អ្នកគ្រូ​ ​តំណាង​សាកលវិទ្យាល័យ​ ម្ចាស់​អាហារូបករណ៍​ ​ដៃគូ​អភិវឌ្ឍន៍​ និង​អ្នក​ជំនាញ​ពី​វិស័យ​ផ្សេង​ៗ​ផងដែរ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា