សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។ ​ការ​ប្រឡង​យក​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​នេះ​ ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សាកលវិទ្យាល័យ​ ក្នុង​ការ​បណ្តុះបណ្តាល​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ ​និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​។​

Advertisement

​ស្រប​ពេល​ដែល​តម្រូវការ​ធនធាន​មនុស្ស​បន្ត​កើនឡើង​ មាតាបិតា​ជាច្រើន​កំពុង​ស្វែងរក​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ដែល​អាច​រៀបចំ​កូន​ៗ​របស់​ពួកគាត់​ឱ្យ​ទទួលបាន​ជោគជ័យ​ទាំង​ក្នុង​កម្រិត​ជាតិ​ ​និង​អន្តរជាតិ​។ ​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​រួមចំណែក​លើ​ការ​ផ្តល់​ការ​អប់រំ​លំដាប់ថ្នាក់​អន្តរជាតិ​តាមរយៈ​កម្មវិធី​សិក្សា​ទំនើប ​គណៈ​សាស្ត្រាចារ្យ​អន្តរជាតិ​ ​កម្មវិធី​សិក្សា​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​ និង​បរិបទ​សិក្សា​ដ៏​រស់រវើក​ដែល​ជំរុញ​ការ​ច្នៃប្រឌិត​ ​និង​ភាព​ជា​អ្នកដឹកនាំ​។​

បន្ទាប់ពី​ការ​ប្រកាស​លទ្ធផល​ សិស្សានុសិស្ស ​និង​មាតាបិតា​ជាច្រើន​បាន​មក​ទទួលយក​អាហារូបករណ៍​ ​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន​។ ​ក្នុង​នោះ​ផងដែរ​ យុវតី ​គីម ​កែវ​សុគន្ធ​ពិដោរ ​ដែល​ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី​១២​ ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជំនាន់​ថ្មី​ ​ទទួលបាន​អាហារូបករណ៍​ ​១០០​% ​លើ​ជំនាញ​ស្ថាបត្យកម្ម​ខាងក្នុង​ ​(​Interior​ ​Architecture​) ​បាន​ចែករំលែក​អារម្មណ៍​រំភើប​របស់​នាង​ថា​៖​

​«​ខ្ញុំ​ពិតជា​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​នេះ​។ ​ការ​ប្រឡង​គឺ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ ​ដោយ​មាន​សំណួរ​ស្មុគស្មាញ​ជាច្រើន​ដែល​ទាមទារ​ការ​គិត​បែប​គណិតវិទ្យា​ ​និង​តក្កវិទ្យា​ខ្ពស់​ ​ប៉ុន្តែ​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ ​ហើយ​ពិតជា​រំភើបចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​ដែល​ទទួលបាន​នេះ​។​»


​ម្តាយ​របស់​ពិដោរ​ក៏​បាន​ចែករំលែក​នូវ​ក្តីរីករាយ​របស់​កូនស្រី​គាត់​ផងដែរ​ ​ដោយ​បាន​បញ្ជាក់​ថា​ ​សមិទ្ធផល​ដ៏​សំខាន់​នេះ​មាន​អត្ថន័យ​ធំ​ធេង​ណាស់​សម្រាប់​គ្រួសារ​ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ការ​ខិតខំប្រឹងប្រែង​របស់​កូនស្រី​។ ​ការ​ជាប់​បាន​អាហារូបករណ៍​នេះ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ ​ដែល​នឹង​ជួយ​សម្រាល​បន្ទុក​យ៉ាង​ច្រើន​ក្នុង​ការ​ឈានចូល​សិក្សា​កម្រិត​ឧត្តម​សិក្សា​របស់​គាត់​ ភ្លាម​ៗ​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​។ ​ខ្ញុំ​គ្មាន​អ្វី​ក្រៅពី​ការ​ជូនពរ​ឱ្យ​គាត់​ទទួលបាន​ជោគជ័យ​ជាបន្តបន្ទាប់​ក្នុង​ការ​សិក្សា​ ​ដើម្បី​អាច​លូតលាស់​ក្លាយជា​ធនធាន​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេសជាតិ​យើង​នា​ពេល​អនាគត​។​»

​បេក្ខជន​ជ័យលាភី​ម្នាក់​ទៀត​ឈ្មោះ​ វឌ្ឍនៈ​ ​ដែល​ជា​សិស្ស​ថ្នាក់​ទី​១២​ មកពី​វិទ្យាល័យ​ ប៊ុន​រ៉ានី ​ហ៊ុន​សែន​ រលាប្អៀរ ​ខេត្ត​កំពង់ឆ្នាំង ​បាន​ទទួល​អាហារូបករណ៍​ ​៧៥​% ​លើ​ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល ​(​Civil​ ​Engineering​)​។ ​សម្រាប់​រូប​គេ​ ​និង​ក្រុមគ្រួសារ​ ​ដំណឹង​នេះ​គឺជា​ការ​ភ្ញាក់ផ្អើល​ដ៏​រីករាយ​បំផុត​។​

​«​ខ្ញុំ​រំពឹង​ថា​ទទួលបាន​អាហារូបករណ៍​ត្រឹមតែ​ ​៥០​% ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​ឆ្លងកាត់​ការ​សម្ភាសន៍​ ​ហើយ​ខ្ញុំ​ពិតជា​មានអារម្មណ៍​ភ័យ​អន្ទះសារ​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ពេល​រង់ចាំ​លទ្ធផល​។ ​នៅពេល​លទ្ធផល​ចេញមក​ ​ខ្ញុំ​ពិតជា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ​ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល ​គឺជា​ជំនាញ​ក្នុង​ក្តីស្រមៃ​របស់​ខ្ញុំ​តាំងពី​ចាប់ផ្ដើម​កម្រិត​វិទ្យាល័យ​មក​ម្ល៉េះ​ ​ហើយ​ខ្ញុំ​ពិតជា​រីករាយ​ចំពោះ​ឱកាស​នេះ​។​»

​គំនិត​ផ្តួចផ្តើម​អាហារូបករណ៍​របស់​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​គឺ​ស្រប​គ្នា​ទៅនឹង​កិច្ចខិតខំប្រឹងប្រែង​របស់​យុទ្ធសាស្រ្ត​ថ្នាក់​ជាតិ​ ​ក្នុង​ការ​បង្រួបបង្រួម​មូលធន​មនុស្ស​ និង​បង្កើត​សមធម៌​អប់រំ​កាន់តែ​ប្រសើរឡើង​សម្រាប់​យុវជន​ យុវនារី​។ ​តាមរយៈ​ការ​គាំទ្រ​ដល់​សិស្សានុសិស្ស ​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បន្ត​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា