ការយល់ដឹងអំពីរបៀបធ្វើឱ្យអាយុវែង ធ្វើឱ្យប្រជាជនពិភពលោកកើនឡើងអាយុសង្ឃឹមរស់ ២០ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការយល់ដឹងអំពីរបៀបធ្វើឱ្យអាយុវែង ធ្វើឱ្យប្រជាជនពិភពលោកកើនឡើងអាយុសង្ឃឹមរស់ ២០ឆ្នាំ

ការយល់ដឹងអំពីរបៀបធ្វើឱ្យអាយុវែង ធ្វើឱ្យប្រជាជនពិភពលោកកើនឡើងអាយុសង្ឃឹមរស់ ២០ឆ្នាំ

យោងតាម WE Forum បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ មានបញ្ហាសកលជាច្រើនដែលនៅតែមិនប្រាកប្រជា ដែលបញ្ហាទាំងនោះមានដូចជា បម្រែបម្រួលអាកាសធាតុ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលមិនអាចទាយទុកមុនបាន។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយដែលកំពុងបន្តកើតឡើងជាមួយនឹងស្ថិតិ ដែលមានភាពប្រាកដប្រជា ហើយមនុស្សភាគច្រើនមិនបានត្រៀមខ្លួនសម្រាប់រឿងនេះនោះទេ។ រឿងនោះគឺ ការរស់នៅបានយូររបស់ប្រជាជនពិភពលោក។

Advertisement

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា អាយុសង្ឃឹមរស់សកលបានកើនពី ៣៤ ឆ្នាំ ក្នុងឆ្នាំ១៩១៣ ដល់ ៧២ ឆ្នាំ ក្នុងឆ្នាំ២០២២ ហើយក៏ត្រូវបានរំពឹងថា បន្តកើនឡើងថែមទៀត នៅឆ្នាំបន្តបន្ទាប់។ ជាមធ្យម មនុស្សកើនអាយុសង្ឃឹមរស់ ២០ឆ្នាំបន្ថែមទៀត ចាប់តាំងពីឆ្នាំ១៩៦០ ឬអាចនិយាយមួយបែបទៀតថា មនុស្សសឹងតែទទួលបានថ្ងៃបន្ថែមក្នុងការរស់នៅ ជារៀងរាល់សប្ដាហ៍។

ការរស់នៅបានយូរ មិនត្រឹមតែជាសមិទ្ធិផល ដែលគួរអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយ ដើម្បីពង្រឹង និងបង្កើតសង្គមកម្រិតខ្ពស់មួយ សម្រាប់ការសិក្សា ធ្វើការ និងរស់នៅ។ យ៉ាងណាក៏ដោយ ក៏មានមតិមួយចំនួន បង្ហាញការយល់ឃើញអវិជ្ជមានចំពោះព្រឹត្តិការណ៍នេះដែរ។

គំនិតផ្តួចផ្ដើមសកម្មភាពសេដ្ឋកិច្ចសម្រាប់មនុស្សអាយុលើស ៥០ឆ្នាំ (Longevity Economy) ដើម្បីជំរុញការគិតថ្មីលើការរស់នៅបានយូរ

វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) សហការជាមួយក្រុមហ៊ុន Mercer បាននឹងកំពុងគៀងគរភាគីពាក់ព័ន្ធសំខាន់ៗរួមគ្នា ដើម្បីជំរុញការគិតថ្មីនៅក្នុងប្រព័ន្ធអេកូឡូស៊ីចូលនិវត្តន៍ និងអាយុវែង តាមរយៈគំនិតផ្តួចផ្តើមហៅថា សកម្មភាពសេដ្ឋកិច្ចសម្រាប់មនុស្សមានអាយុលើស ៥០ឆ្នាំ (Longevity Economy)។ គំនិតផ្តួចផ្ដើមនេះ ផ្ដោតលើការជួយបុគ្គលទាំងអស់ឱ្យមានឱកាសបង្កើនអាយុសង្ឃឹមរស់របស់ខ្លួន តាមរយៈបញ្ញាតិ្តនៃគំនិតជំរុញការយល់ដឹងអំពី វិធីធ្វើឱ្យអាយុវែង (Longevity Literacy)។

ការយល់ដឹងអំពីវិធីធ្វើឱ្យអាយុវែង (Longevity Literacy) ផ្ដល់ឱកាសឱ្យមនុស្សម្នាក់ៗរស់នៅដោយមានសុខភាពល្អ ជីវិតដែលមាននិរន្តភាពជាមួយនឹងសេចក្ដីថ្លៃថ្នូរ និងគោលបំណងច្បាស់លាស់ ខណៈពេលដែលកំពុងកសាងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃពិភពលោក ដែលកំពុងមានវិបត្តិ។

ដើម្បីពង្រឹងគុណភាពជីវិត និងមានអាយុវែងបុគ្គលម្នាក់ៗត្រូវផ្ដោតលើគោលការណ៍ស្នូលចំនួន បីដូចជា របៀបរស់នៅដែលនាំឱ្យមានសុខភាពល្អ ភាពធន់ផ្នែកហិរញ្ញវត្ថុ និងរស់នៅជាមួយនឹងគោលបំណង។

. រក្សារបៀបរស់នៅដែលនាំឱ្យមានសុខភាពល្អ ៖ នេះគឺជាសសរស្ដម្ភដ៏សំខាន់បំផុត នៃការរស់នៅយូរអង្វែង ព្រោះមនុស្សដែលមានមនុស្សអាយុវែង តែងតែផ្ដល់អាទិភាពដល់សុខភាព និងគុណភាពជីវិតរបស់ពួកគេ។ ម្យ៉ាងទៀត គ្មានអ្នកណាចង់មានអាយុវែងជាងមុន ២០ឆ្នាំ ប៉ុន្តែមានសុខភាពខ្សោយនោះទេ។

២. ភាពធន់ផ្នែកហិរញ្ញវត្ថុ៖ មិនមានពាក្យថាយឺតពេលនោះទេ ក្នុងការចាប់ផ្ដើមសន្សំ សម្រាប់ជីវិតក្រោយចូលនិវត្តន៍ ឬការសង្គ្រោះបន្ទាន់ផ្សេងៗដែលកើតឡើងដោយចៃដន្យ។ លើសពីនេះ នៅពេលដែលអ្នកមានភាពធន់ផ្នែកហិរញ្ញវត្ថុ សុខុមាលភាពទូទៅ និងសុខភាពផ្លូវចិត្តរបស់អ្នកក៏ប្រសើរឡើងច្រើនផងដែរ។

៣. មានគោលបំណងជីវិត ៖ ការរស់នៅដោយមានគោលបំណងច្បាស់លាស់ នឹងធ្វើឱ្យជីវិតអ្នកមានន័យ និងរស់នៅដោយរីករាយជាងមុន។ ដូច្នេះ ការរកឱ្យឃើញគោលបំណងជីវិតពិតជាមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ។ ជាមួយគ្នានេះ ការរក្សាទំនាក់ទំនងក្នុងសហគមន៍ និងចូលរួមក្នុងការសិក្សាពេញមួយជីវិត ត្រូវតែជាផ្នែកមួយនៃគោលបំណងជីវិតរបស់អ្នក ព្រោះសកម្មភាពនេះគឺជាសសរស្ដម្ភដ៏សំខាន់ ដែលជួយឱ្យអ្នកមានអាយុវែង៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា