ទស្សនវិជ្ជាចំណេះដឹងស្នូលកសាងគុណតម្លៃជីវិតមនុស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទស្សនវិជ្ជាចំណេះដឹងស្នូលកសាងគុណតម្លៃជីវិតមនុស្ស

ទស្សនវិជ្ជាចំណេះដឹងស្នូលកសាងគុណតម្លៃជីវិតមនុស្ស

ទស្សនវិជ្ជាចំណេះដឹងស្នូលកសាងគុណតម្លៃជីវិតមនុស្ស
ភ្នែក (ចក្ខុវិញ្ញាណ) រាល់ពេលមនុស្សចាប់ផ្តើមគិតពិចារណាទៅលើទិដ្ឋភាពអ្វីមួយ មនុស្សតែងតែប្រើប្រាស់ការគិតពិចារណាជាមូលដ្ឋានក្នុងការសម្រេចចិត្ត ។ ការគិតពិចារណានោះ រមែងកើតឡើងតាមរយៈការប៉ះពាល់ដោយញាណរបស់មនុស្សទាំងប្រាំ រួមមាន ភ្នែក (ចក្ខុវិញ្ញាណ) ត្រចៀក (សោតវិញ្ញាណ) អណ្តាត (ជីវ្ហាវិញ្ញាណ) កាយ (កាយវិញ្ញាណ) និងច្រមុះ (ឃានវិញ្ញាណ) ។
ចំណែកការវិនិច្ឆ័យលើលទ្ធផលទទួលបានតាមញាណទាំងប្រាំរបស់មនុស្ស គឺអាស្រ័យលើចំណេះដឹង ពិសោធន៍ និងសមត្ថភាពនៃការគិតរបស់មនុស្ស ។ ដូច្នេះ លទ្ធផលនៃការសម្រេចចិត្តត្រូវផ្អែកទាំងស្រុងទៅលើទស្សនវិជ្ជា ឬទស្សនទានគំនិតដើមរបស់បុគ្គលណាម្នាក់ដែលទទួលស្គាល់ជាសកល ។
ច្រមុះ (ឃានវិញ្ញាណ) កាយ (កាយវិញ្ញាណ) អណ្តាត (ជីវ្ហាវិញ្ញាណ) ត្រចៀក (សោតវិញ្ញាណ)

ស្ថិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃមនុស្សម្នាក់ៗចាំបាច់ត្រូវមានការសម្រេចចិត្តផ្ទាល់ខ្លួន ដោយផ្អែកលើមូលដ្ឋានទស្សនវិជ្ជា ហើយចំណេះដឹងស្តីពីទស្សនវិជ្ជាស្នូលជួយកសាងគុណតម្លៃជីវិតមនុស្ស និងសង្គមមនុស្ស ។ តើអ្វីជាទស្សនវិជ្ជា ? តើទស្សនវិជ្ជាកើតឡើងនៅពេលណា ? តើអ្វីជាទស្សនវិជ្ជា ? តើទស្សនវិជ្ជាកើតឡើងនៅពេលណា ?

អំពីកំណើតនៃទស្សនវិជ្ជា គេអាចសន្និដ្ឋានបានថា ទស្សនវិជ្ជាមាននិយមន័យជាច្រើន ហើយមានអ្នកគិតអំពីទស្សនវិជ្ជាក៏ច្រើន ។ និយមន័យទាំងអស់របស់ទស្សនវិជ្ជា មានលក្ខណៈខុសគ្នាយោងតាមចំណាប់អារម្មណ៏ផ្ទាល់ខ្លួន និងភាពលម្អៀងរបស់ពួកគេ ។ បើពិនិត្យមួយយ៉ាងល្អិតល្អន់ ទន្ទឹមគ្នានេះ

ទន្ទឹមគ្នានេះ និយមន័យទាំងអស់
របស់ទស្សនវិជ្ជា មានលក្ខណៈខុសគ្នាយោងតាមចំណាប់អារម្មណ៏ផ្ទាល់ខ្លួន និងភាពលម្អៀង
របស់ពួកគេ ។

ពាក្យថា ទស្សនវិជ្ជា បានមកពីពាក្យក្រិចថា Philosophy ដោយពាក្យPhilia មានន័យថា ស្រឡា​ញ់​ ឬចូលចិត្ត និងពាក្យ Sophia មានន័យថា ស្លូតបូត ចេះដឹង បណ្ឌិត ឬពុទ្ធិ ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេ​សចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ។ ស្រលាញ់ ចូលចិត្ត ស្លូតបូត ចេះដឹង បណ្ឌិត​ ពុទ្ធិ វប្បធម អប់រំ ទេ​សចរណ៍

ទស្សនវិជ្ជាក្រិច (Greek philosophy) មានកំណើតដំបូងបង្អស់នៅសមុទ្រមេឌីទែរ៉ាណេ (Mediterranean) រវាងសតវត្សទី៧ មុនគ្រឹស្តសករាជ ។ មនុស្សដែលឱ្យនិយមន័យទស្សនវិជ្ជាដំបូងគេ គឺលោកតាលេស (Thales) ដែលជាអ្នកបង្កើតទ្រឹស្តីផ្នែកគណិតសាស្ត្រ ។ លោកតាលេសមានកំណើតនៅទីក្រុង Miletus តំបន់ឆ្នេរសមុទ្រនៃប្រទេសទួគីបច្ចុប្បន្ន ។ តើទស្សនវិជ្ជាមាននិយមន័យយ៉ាងដូចម្តេច? លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេ​សចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថា ផ្អែកតាមការសិក្សាស្រាវជ្រាវ ទស្សនវិជ្ជាមាននិយមន័យផ្សេងៗប្លែកៗគ្នា ។

Smith Titus Steven Bittle Aristotle Pythagoras

លោកពីតាហ្គ័រ (Pythagoras) ទស្សនវិទូក្រិកបុរាណ បានផ្ដល់និយមន័យទស្សនវិជ្ជាថា គឺជាការស្រឡាញ់គតិបណ្ឌិត ។ លោកអារីស្ដូត (Aristotle) បានឱ្យនិយមន័យទស្សនវិជ្ជា គឺជាការគិតដែលមានគោលបំណងខ្ពស់បំផុត ដែលទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍ទាំងអស់ ។ លោក Steven Bittle យល់ថា ទស្សនវិជ្ជា គឺជាវិទ្យាសាស្ដ្រស្ដីអំពីភាវៈដែលនៅក្នុងការពិចារណា បុព្វហេតុ និងគោលការណ៍ខ្ពស់បំផុតរបស់វាគេអាចទទួលបានតែតាមរយៈជំនួយនៃវិចារណាញ្ញណរបស់មនុស្សតែមួយគត់ប៉ុណ្ណោះ ។ លោក Titus និង Smith បានផ្ដល់នូវទស្សនៈ៥យ៉ាងស្ដីពីទស្សនវិជ្ជា ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក រួមមាន ៖
១. ឥរិយាបថផ្ទាល់ខ្លួនចំពោះជីវិត និងសាកលលោក
២. វិធីនៃការគិតពិចារណាបែបឆ្លុះបញ្ចាំង និងការអង្កេតប្រកបដោយវិចារណញ្ញាណ
៣. ការព្យាយាមដើម្បីទទួលបាននូវទស្សនៈរួមមួយ
៤. ការវិភាគពីភាសាតាមបែបតក្កវិជ្ជា និងបញ្ជាក់អត្ថន័យនៃពាក្យ និងបញ្ញត្ដិ
៥. និងជាចង្កោមបញ្ហា ហើយក៏ជាទ្រឹស្ដីស្ដីពីដំណោះស្រាយបញ្ហាទាំងនោះផងដែរ ។
“ថ្វីត្បិតមាននិយមន័យជាច្រើនក៏ពិតមែន ប៉ុន្តែគេអាចពន្យល់ជារួមមកវិញថា ទស្សនវិជ្ជា គឺជាការសិក្សាអំពីបញ្ហាសំខាន់ៗ ដូចជា អត្ថិភាព ភាវៈ ពុទ្ធិ សច្ចភាព សោភ័ណភាព យុត្តិធម៌ សុពលភាព ចិត្ត ភាសា …។ ទស្សនវិជ្ជា គឺជាការសិក្សាយ៉ាងហ្មត់ចត់ និងជាប្រព័ន្ធអំពីបញ្ហាសំខាន់ៗ ទាំងនៅក្នុងជីវិតប្រចាំថ្ងៃ ទាំងការប្រតិបត្តិជំនាញដទៃទៀត ។”  នេះបើតាមលោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេ​សចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ។

តើទស្សនវិជ្ជាមានសារ:
សំខាន់យ៉ាងដូចម្តេច?
ទស្សនវិជ្ជា គឺជាវិធីនៃការវិភាគអំពីបាតុភូតនៃជីវិតដែលគ្មានទីបញ្ចប់ ទាំងបាតុភូតធម្មជាតិ ទាំងបាតុភូតដែលបង្កើតឡើងដោយមនុស្ស និងផ្ដល់ឱ្យមនុស្សនូវទស្សនៈរិះគន់ និងទស្សនៈពិចារណាជ្រៅជ្រះពីជីវិតរបស់គេ ។ ទស្សនវិជ្ជា ជាមុខវិជ្ជាមួយជួយអ្នកសិក្សាឱ្យចេះគិត ពិចារណាបានត្រឹមត្រូវ ឈានទៅធ្វើការសម្រេចចិត្ដប្រកបដោយគតិបណ្ឌិត និងការប្រព្រឹត្ដិប្រកបដោយសីលធម៌ ដែលនាំឱ្យពួកគេទទួលបានសេចក្ដីសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ និងភាពសុខដុមរមនានៅក្នុងគ្រួសារ សហគមន៍ ជាតិ តំបន់ អន្ដរជាតិ និងពិភពលោកទាំងមូល ។ យោងតាម Jonathan Cahn មនុស្សប្រកបដោយគតិបណ្ឌិត គឺជាអ្នកដែលមានការយល់ដឹងបែបទស្សនវិជ្ជា ។ មនុស្សបែបនេះ មិនអាចត្រូវគេបំភ័យតាមរយៈអំណះអំណាងបែបមានះ ឬបែបគម្ពីរនិយម (dogmatic statements) បានឡើយ ហើយគេត្រៀមតស៊ូប្រឆាំងនឹងអ្នកដែលត្រួតត្រាគំនិតរបស់គេ ។

លោកបណ្ឌិត
ឈត ប៊ុនថង
“ការសិក្សាទស្សនវិជ្ជា អាចផ្ដល់ជាកំពែងការពារប្រឆាំងនឹងទាសភាពខាងគំនិត (mental servitude) និងផ្ដល់នូវក្របខ័ណ្ឌមួយដែលនៅក្នុងនោះ យើងអាចគិត និងធ្វើអំពើប្រកបដោយបញ្ញា ។”

និស្សិត ឬអ្នកសិក្សាដែលបានឆ្លងកាត់ការសិក្សាមុខវិជ្ជា នឹងទទួលបានពុទ្ធិជាច្រើន ៖ អ្នកសិក្សាស្គាល់ខ្លួនឯងកាន់តែច្បាស់ក្នុងទំនាក់ទំនង ។
និស្សិតក្លាយទៅជាធនធានមនុស្សពិត បង្រៀននិស្សិតឱ្យចេះឆ្ងល់ និងចេះសួរសំណួរដែលមានតម្លៃ ។
អ្នកសិក្សាធ្វើសេចក្ដីសម្រេចចិត្ដប្រកបដោយគតិបណ្ឌិតផ្អែកលើការវិនិច្ឆ័យត្រឹមត្រូវដែលអនុលោមតាមវិចារញ្ញណ និងបទពិសោធន៍ ប្រសើរជាងអាស្រ័យទៅលើវេទនារម្មណ៍ ។
និស្សិតមានការគិតដោយឯករាជ្យ ស្វ័យភាព ស្វ័យគ្រប់គ្រង ទស្សនវិស័យទូលាយពីជីវិត ប្រើប្រាស់ចំណេះដឹង សមត្ថភាព អំណាច ទ្រព្យសម្បត្តិ និងសក្ដានុពលរបស់ខ្លួនប្រកបដោយភាពចាំបាច់ សមហេតុផល និងសីលធម៌ ។
លោក Steven Bittle យល់ថា ទស្សនវិជ្ជា គឺជាវិទ្យាសាស្ដ្រស្ដីអំពីភាវៈដែលនៅក្នុងការពិចារណា បុព្វហេតុ និងគោលការណ៍ខ្ពស់បំផុតរបស់វាគេអាចទទួលបានតែតាមរយៈជំនួយនៃវិចារណាញ្ញណរបស់មនុស្សតែមួយគត់ប៉ុណ្ណោះ ។ អ្នកសិក្សាមានសមត្ថភាពស្វែងរកការណ៍ពិត តាមរយៈគោលការណ៍ច្បាស់លាស់មុនធ្វើការសន្និដ្ឋានអំពីអ្វីមួយ ។ អ្នកសិក្សាមានសមត្ថភាពពង្រីកលើការពិចារណា ជំនាញគិតហ្មត់ចត់ និងគិតសមហេតុ ដែលនាំទៅដល់សច្ចភាព និងយុត្ដិធម៌ ។

លោកបណ្ឌិត​ ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់បន្តថា ជាប្រពៃណីមែកធាងសំខាន់ៗរបស់ទស្សនវិជ្ជាមាន ៥ រួមមាន អស្តិរូបវិជ្ជា ពុទ្ធិវិជ្ជា តក្កវិជ្ជា សីលវិជ្ជា ឬទស្សនវិជ្ជាសីលធម៌ និងសោភណវិជ្ជា ។ មែកធាងរបស់ទស្សនវិជ្ជានេះ ជាប់ពាក់ព័ន្ធជាមួយប្រធានបទ ឬវិស័យមួយចំនួននៅក្នុងជីវភាពប្រចាំថ្ងៃ ។

ទស្សនវិជ្ជានអំពីច្បាប់ ទស្សនវិជ្ជានយោបាយ ទស្សនវិជ្ជាអំពីវិទ្យាសាស្ត្រ ទស្សនវិជ្ជាអំពីសាសនា ទស្សនវិជ្ជាអំពីចិត្ត ទស្សនវិជ្ជាអំពីភាសា ទស្សនវិជ្ជាអំពីការអប់រំ Philosophy of education Philosophy of language Philosophy of mind Philosophy of religion Philosophy of science Political philosophy Political philosophy

ទស្សនវិជ្ជាអំពីវិទ្យាសាស្ត្រ ទស្សនវិជ្ជានអំពីច្បាប់ ទស្សនវិជ្ជានយោបាយ ទស្សនវិជ្ជាអំពីសាសនា ទស្សនវិជ្ជាអំពីចិត្ត ទស្សនវិជ្ជាអំពីភាសា ទស្សនវិជ្ជាអំពីការអប់រំ Philosophy of education Philosophy of language Philosophy of mind Philosophy of religion Philosophy of science Political philosophy Philosophy of law

អស្តិរូបវិជ្ជា (Metaphysics) ៖ សិក្សាអំពីសំណួរមូលដ្ឋានស្ដីអំពីតថភាព ធម្មជាតិនៃភាវៈ និងតថភាព (ភាវវិទ្យា/ontology, ចក្រវាលវិទ្យា/លោកធាតុវិទ្យា/cosmology, ហើយក៏សិក្សាអំពីអធិធម្មជាតិនិយម/ជំនឿខាងអធិធម្មជាតិ/mysticism, ទេវវិជ្ជា/សាសនវិជ្ជា/theology…)ដែរ ។
តក្កវិជ្ជា (Logic) ៖ សិក្សាអំពីគំរូនៃការគិតដែលផ្ដើមចេញពីមូលបដិញ្ញាពិតទៅដល់សន្និដ្ឋាន ។
ពុទ្ធិវិទ្យា (Epistemology) ៖ សិក្សាអំពីធម្មជាតិ ប្រភព សុពលភាព និងវិសាលភាពនៃពុទ្ធិនិងជំនឿ (សច្ចភាព/truth, យុត្តិកម្ម/justification ..., វិធីសាស្ត្រ / methodology) និងអ្វីដែលយើងអាចដឹងបាន ។ សីលវិជ្ជា ឬទស្សនវិជ្ជាសីលធម៌ (Ethics or moral philosophy ៖ សិក្សាអពីសំណួរនានាស្ដីអំពីរបៀបដែលមនុស្សគួរប្រព្រឹត្ត (សីលធម៌ គុណធម៌/ morality, virtue) និងសិក្សាអំពីតម្លៃមនុស្ស ។ សោភ័ណវិជ្ជា (Aesthetic) ៖ សិក្សាអំពីសញ្ញានៃសោភណភាព និងទស្សនវិជ្ជាអំពីសិល្បៈ (សិល្បៈ, សេចក្ដីរីករាយ, តម្លៃខាងអារម្មណ៍) ។

តើមនុស្សម្នាក់ៗចាំបាច់ត្រូវ
មានចំណេះដឹងទស្សនវិជ្ជា
ដែរឬទេ? ហេតុអ្វី?
អស្តិរូបវិជ្ជា ទស្សនវិជ្ជាអំពីចិត្ត ពុទ្ធិវិទ្យា ទស្សនវិជ្ជាអំពីសាសនា ទស្សនវិជ្ជាអំពីចិត្ត ពុទ្ធិវិទ្យា អស្តិរូបវិជ្ជា

មនុស្សម្នាក់ៗចាំបាច់ត្រូវមានទស្សនវិជ្ជា (ដែលកើតឡើងពីការពិនិត្យ បទពិសោធន៍ ការពិចារណាផ្ទាល់ខ្លួនផង និងពីការសិក្សារៀនសូត្រ ឬការទទួលយកទស្សនវិជ្ជារបស់ ទស្សនវិទូនានាផង) ដើម្បីស្វែងយល់អំពីខ្លួនឯង ភាពជាមនុស្ស សង្គម ជីវិត ធម្មជាតិ និងបញ្ហាផ្សេងៗ ដែលកើតឡើងនៅក្នុងពិភពលោកនេះ។
ជួយអ្នកសិក្សាឱ្យចេះធ្វើសេចក្ដីសម្រេចចិត្ដប្រកបដោយគតិបណ្ឌិត ពោលគឺ ការសម្រេចចិត្ដមួយផ្អែកលើការវិនិច្ឆ័យត្រឹមត្រូវ ដែលអនុលោមតាមវិចារណញ្ញាណ និងបទពិសោធន៍ ជាជាងអាស្រ័យទៅលើវេទនារម្មណ៍ ។
មនុស្សត្រូវការទស្សនវិជ្ជា ដើម្បីវិភាគអំពីបាតុភូតនៃជីវិតដែលគ្មានទីបញ្ចប់ ទាំងបាតុភូតធម្មជាតិ ទាំងបាតុភូតដែលបង្កើតឡើងដោយមនុស្ស និងផ្ដល់ឱ្យមនុស្សនូវទស្សនៈរិះគន់និងទស្សនៈ ពិចារណាជ្រៅជ្រះពីជីវិតរបស់គេ ។ ទស្សនវិជ្ជា ជាមុខវិជ្ជាមួយជួយអ្នកសិក្សាឱ្យចេះគិត ពិចារណាបានត្រឹមត្រូវ ឈានទៅធ្វើការសម្រេចចិត្ដប្រកបដោយគតិបណ្ឌិត និងការប្រព្រឹត្ដិប្រកបដោយសីលធម៌ដែលនាំឱ្យពួកគេទទួលបានសេចក្ដីសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ និងភាពសុខដុមរមនានៅក្នុងគ្រួសារ សហគមន៍ជាតិ តំបន់ អន្ដរជាតិ និងពិភពលោកទាំងមូល ។ យោងតាម Jonathan Cahn  មនុស្សប្រកបដោយគតិបណ្ឌិត  គឺជាអ្នកដែលមានការយល់ដឹងបែបទស្សនវិជ្ជា ។ មនុស្សបែបនេះ មិនអាចត្រូវគេបំភ័យតាមរយៈអំណះអំណាងបែបមានះឬបែបគម្ពីរនិយម (dogmatic statements) បានឡើយ ហើយគេត្រៀមតស៊ូប្រឆាំងនឹងអ្នកដែលត្រួតត្រាគំនិតរបស់គេ។ ដូច្នេះ ការសិក្សាទស្សនវិជ្ជា អាចផ្ដល់ជាកំពែងការពារប្រឆាំងនឹងទាសភាពខាងគំនិត (mental servitude) និងផ្ដល់នូវក្របខ័ណ្ឌមួយ ដែលនៅក្នុងនោះ យើងអាចគិតនិងធ្វើអំពើប្រកបដោយបញ្ញា ។

ហេតុអ្វីបានជារាល់កម្រិតសិក្សានៅថ្នាក់ឧត្តមសិក្សា គេតម្រូវឱ្យនិស្សិតសិក្សាពីទស្សនវិជ្ជា ? លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ត្រង់នេះថា ទស្សនវិជ្ជា គឺជាឫសគល់ឬជាមាតានៃវិទ្យាសាស្ត្រដទៃទៀត ។ ជាមួយគ្នានេះ ទស្សនវិជ្ជាជួយឱ្យមុខវិជ្ជាដទៃទៀត និយាយ សរសេរ និងបង្កើតទឡ្ហីករណ៍ដោយមានភាពច្បាស់លាស់ ភាពជាក់លាក់ ភាពត្រឹមត្រូវ ភាពទាក់ទងគ្នា សង្គតិភាព ភាពត្រឹមត្រូវខាងហេតុផល ភាពពេញលេញ និងយុត្តិធម៌ ព្រមទាំងអាចគេចផុតពីវិរុទ្ធនិទស្សន៍នានា ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៧ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...



លោក ម៉ៅ សំណាង | Mr. Mao Samnang

លោក ម៉ៅ សំណាង | Mr. Mao Samnang

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា