វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​ ​និង​ ​៥០​% ​សម្រាប់​និទ្ទេស​ ​B​ ​ក្នុង​ការ​សិក្សា​ជំនាញ​បច្ចេកទេស​ កម្រិត​បរិញ្ញាបត្រ​បច្ចេកទេស​។​

​ចំពោះ​មហាវិទ្យាល័យ​ដែល​ផ្តល់​សម្រាប់​ការ​សិក្សា​រួមមាន​ ​៖ ​អគ្គិសនី​, ​អេឡិចត្រូនិក​ និង​ទូរគមនាគមន៍​, ​មេកានិក​, ​មេកានិក​រថយន្ត​, ​សំណង់​ស៊ីវិល​ ​និង​ស្ថាបត្យកម្ម​, ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​, ​ទេសចរណ៍​ ​និង​បដិសណ្ឋារកិច្ច​។​

​សេវា​គាំពារ ​សិស្ស​-​និស្សិត​ ​៖ ​មាន​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​, ​មាន​អាហារដ្ឋាន​សម្រាប់​សិស្ស​និស្សិត​ ​និង​មធ្យោបាយ​ធ្វើដំណើរ​, ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ​ឧបករណ៍​ ​សម្ភារ ​និង​ទីធ្លា​ធំ​ទូលាយ​, ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ ​និង​បណ្ណាល័យ​ប្រើប្រាស់​, ​មាន​សេវា​ប្រឹក្សា​ស្តីពី​ការ​ផ្លាស់ប្តូរ​កម្មវិធី​សិក្សា​ក្រៅ​ប្រទេស​, ​កម្មសិក្សា​ ​និង​ឱកាស​ការងារ​…​។​

​លក្ខខណ្ឌ​ផ្សេង​ៗ​នៃ​អាហារូបករណ៍​ ​៖ ​សិស្ស​និទ្ទេស​ ​A​ ​វិទ្យាស្ថាន​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​ឆ្នាំ​ទី​១​ ​និង​បន្ត​ទទួលបាន​អាហារូបករណ៍​ ​១០០​%​ ​ក្នុង​ឆ្នាំ​បន្ទាប់​ ​ប្រសិនបើ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ ​ប្រចាំ​ឆ្នាំ​ដោយ​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត​តាម​ជំនាញ​នីមួយ​ៗ​។ ​ក្នុង​ករណី​ពិន្ទុ​ប្រចាំ​ឆ្នាំ​តិច​ជាង​ ​៩០​% ​នៃ​ពិន្ទុ​សរុប​ សិស្ស​ និស្សិត​ ​នឹង​ទទួលបាន​អាហារូបករណ៍​តែ​ ​៥០​%​ប៉ុណ្ណោះ​។​ ​សិស្ស​និទ្ទេស​ ​B​ ​វិទ្យាស្ថាន​ផ្តល់​អាហារូបករណ៍​ ​៥០​% ​រយៈពេល​១​ឆ្នាំ​។ ​សិស្ស​នារី​ទទួលបាន​ការ​បញ្ចុះ​តម្លៃ​សិក្សា​ ​៣០​%​រៀងរាល់​ឆ្នាំ​។ ​និស្សិត​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ​ប្រចាំ​ឆ្នាំ​ និង​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត​តាម​ជំនាញ​នីមួយ​ៗ​ ទទួលបាន​អាហារូបករណ៍​ ​១០០​% ​សម្រាប់​១​ឆ្នាំ​សិក្សា​បន្ទាប់​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​វិទ្យាស្ថាន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ពពេល​ ​សង្កាត់​សំរោង​ក្រោម​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ​ឬ​តាម​ទូរស័ព្ទ​លេខ​ ​032​ ​652​ ​691​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
Advertisement
Neocom Advertisement
Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា