វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស​ ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ ​១,៥​លាន​នាក់​ ​(​TVET​ ​1.5​M​)។​

Advertisement

​ការ​ផ្តល់​ឱកាស​សិក្សា​ដ៏​ធំ​នេះ​ ​បាន​ក្លាយជា​ស្ពាន​ដ៏​សំខាន់​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ ​ឱ្យ​អាច​ទទួលបាន​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព​ ​ដោយ​មិន​ចាំបាច់​បារម្ភ​ពី​ថ្លៃ​សិក្សា​ ​ហើយ​ថែមទាំង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ ​ដែល​ជួយ​សម្រាល​បន្ទុក​ជីវភាព​គ្រួសារ​ទៀតផង ​ខណៈ​យុវជន​ទូទៅ​ក៏​អាច​ចូលរៀន​ដោយ​ឥត​បង់​ថ្លៃ​ផងដែរ។​

​ជំនាញ​ទាំង​ ​១៤​ ​ដែល​វិទ្យាស្ថាន​បាន​បើក​បណ្តុះបណ្តាល ​គឺជា​ជំនាញ​ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវការ​ខ្ពស់​ និង​មាន​សក្តានុពល​បង្កើត​ប្រាក់​ចំណូល​សមរម្យ​ ​រួមមាន​ជំនាញ​អគ្គិសនី​ ​បំពង់ទឹក​ ម៉ាស៊ីន​ត្រជាក់​ ​ផ្សារ​ដែក ​ជួសជុល​រថយន្ត​ ​ម៉ាស៊ីន​កសិកម្ម​ ​គ្រឿង​សង្ហារឹម​ ​សំណង់​ កសិកម្ម ​ដេរ​សម្លៀកបំពាក់​ បដិសណ្ឋារកិច្ច​ ​និង​សេវាកម្ម​កុំព្យូទ័រ។ ​

​លក្ខខណ្ឌ​ក្នុង​ការ​ចុះឈ្មោះ​
​-​ ​យុវជន​មកពី​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ងាយ​រងគ្រោះ​
​-​ ​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ​
​-​ ​មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ ​ឬ​សំបុត្រ​កំណើត​
​-​ ​មាន​ប័ណ្ណ​ក្រីក្រ​១​ ​ក្រីក្រ​២​ ​និង​ប័ណ្ណ​ងាយ​រង​ហានិភ័យ​

​វេន​សិក្សា​ ​៖​ ​ថ្ងៃចន្ទ​ដល់​ថ្ងៃសុក្រ ​និង​ថ្ងៃសៅរ៍​អាទិត្យ​ ​ព្រឹក​ពី​ម៉ោង​ ​៧:៣០​ ​ដល់​ម៉ោង​ ​១១:៣០, ​រសៀល​ពី​ម៉ោង​ ​១៤:០០​ ​ដល់​ម៉ោង​ ​១៧:០០​ ​និង​វេន​យប់​ ពី​ម៉ោង​ ​១៧:៣០​ ​ដល់​ម៉ោង​ ​២០:៣០​។​

​សម្រាប់​ការ​ចុះឈ្មោះ​ [​សូម​ចុច​ត្រង់នេះ​] ​ឬ​ទំនាក់ទំនង​ទៅកាន់​វិទ្យាស្ថាន​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​ មហាវិថី​សហព័ន្ធ​រុស្ស៊ី ​ភូមិ​ចុង​ថ្នល់​លិច ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ​ ​(​ក្រោយ​វត្ត​ទឹក​ថ្លា​) ​ឬ​តាមរយៈ​ទូរស័ព្ទ​លេខ​ ​012​ ​766​ ​488​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា