ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការអភិរក្ស និងអភិវឌ្ឍភាសាជាតិ គឺជាភារកិច្ចរួមរបស់ពលរដ្ឋគ្រប់រូប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការអភិរក្ស និងអភិវឌ្ឍភាសាជាតិ គឺជាភារកិច្ចរួមរបស់ពលរដ្ឋគ្រប់រូប

ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការអភិរក្ស និងអភិវឌ្ឍភាសាជាតិ គឺជាភារកិច្ចរួមរបស់ពលរដ្ឋគ្រប់រូប

ក្នុងពិធីម្ពោធពិព័រណ៍សៀវភៅ អបអរសាទរទិវាជាតិអំណានលើកទី១១ កាលពីថ្ងៃពុធ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ភាសាជាតិអាចរីកចម្រើនទៅបាន គឺអាស្រ័យលើស្មារតីអភិរក្ស និងអភិវឌ្ឍពីយើងទាំងអស់គ្នា។

Advertisement

ការរៀបចំពិព័រណ៍សៀវភៅ ដែលជាព្រឹត្តិការណ៍អមក្នុងទិវាជាតិអំណានជារៀងរាល់ឆ្នាំនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ព្រឹត្តិការណ៍នេះសបញ្ជាក់ពីសក្ខីភាព នៃការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើតទម្លាប់នៃការអាន និងការកសាងវប្បធម៌សិក្សាពេញមួយជីវិត។

ឯកឧត្តមបន្តថា ក្នុងបរិបទថ្មីនេះ ការពង្រឹងទំនាក់ទំនងរវាងសាលារៀន បណ្ណាល័យ អ្នកនិពន្ធ និងអ្នកអាន គឺជាកត្តាចាំបាច់បំផុត ព្រោះថាមានអ្នកអាន ទើបមានអ្នកនិពន្ធ, ជាមួយគ្នា ក្រសួងនឹងបន្តផ្តល់ឱកាសកាន់តែទូលំទូលាយដល់អ្នកនិពន្ធក្នុងការបង្ហាញស្នាដៃ ដើម្បីជំរុញការផលិតធនធានអំណានឱ្យកាន់តែសម្បូរបែប ដែលជាគ្រឹះក្នុងការជួយគាំទ្រដល់ការអនុវត្តកញ្ចប់អំណានដំបូងរបស់ក្រសួងឱ្យមានប្រសិទ្ធភាព សំដៅបណ្តុះស្មារតីស្នេហាអក្សរសាស្ត្រជាតិ និងការពារអត្តសញ្ញាណខ្មែរឱ្យបានគង់វង្ស។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវពីវប្បធម៌ និងភាសារបស់ខ្លួនឱ្យបានស៊ីជម្រៅ ដោយអាចប្រើប្រាស់ឥទ្ធិពលរបស់អ្នកនិពន្ធល្បីៗ ជាកម្លាំងចលករក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន។ ភាសាជាតិអាចរីកចម្រើនទៅបាន គឺអាស្រ័យលើស្មារតីអភិរក្ស និងអភិវឌ្ឍពីយើងទាំងអស់គ្នា។

ពិព័រណ៍សៀវភៅ អបអរសាទរទិវាជាតិអំណានលើកទី១១ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១៥ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយ​មានតូបសៀវភៅបង្ហាញស្នាដៃរបស់អ្នកនិពន្ធល្បីៗ ក៏​ដូចជា​អ្នកនិពន្ធជំនាន់ថ្មីប្រមាណ៨០៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា