អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៣កន្លែង សម្រាប់និស្សិតកម្ពុជាសិក្សានៅ Pu'er University | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៣កន្លែង សម្រាប់និស្សិតកម្ពុជាសិក្សានៅ Pu'er University

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៣កន្លែង សម្រាប់និស្សិតកម្ពុជាសិក្សានៅ Pu'er University

សាកលវិទ្យាល័យ Pu’er University របស់ប្រទេសចិន បាន​ប្រកាស​ផ្តល់អាហារូបករណ៍​ពេញថ្លៃ​ដល់​និស្សិតកម្ពុជា ចំនួន ៣ កន្លែង​ សម្រាប់ឆ្នាំសិក្សា២០២៧ ខាងមុខ​នេះ​។

អាហារូបករណ៍ ត្រូវបានផ្តល់ឡើងតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) រវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យ Pu’er University ដោយនឹងផ្តល់ឱកាសឱ្យសិស្សជ្រើសរើសជំនាញក្នុងមហាវិទ្យាល័យទាំង ១១ មានដូចខាងក្រោម៖
-School of Tea and Coffee ៤ ជំនាញ
-School of Humanities ៣ ជំនាញ
-School of Foreign Languages (School of ASEAN Studies) ៥ ជំនាញ
-School of Economics and Management ៤ ជំនាញ
-School of Political Science and Law Science of Law/Law  ៤ ជំនាញ
-School of Mathematics and Statistics ៤ ជំនាញ
-School of Science and Technology Statistics ៥ ជំនាញ
-School of Biology and Chemistry ៤ ជំនាញ
-School of Teacher Education ៣ ជំនាញ
-School of Art Fine Arts ៤ ជំនាញ
-School of Physical Education ២ ជំនាញ

អត្ថប្រយោជន៍ទទួលបានពីអាហារូបករណ៍
-ថ្លៃសិក្សា100%
-ថ្លៃស្នាក់នៅ
-ប្រាក់ឧបត្ថម្ភ (៦០០ យ័ន/ខែ )
-ធានារ៉ាប់រងសុខភាព ។

ឯកសារតម្រូវស្នើសុំ

  1. លិខិតឆ្លងដែន (Passport)
  2. លទ្ធផលប្រឡងវាយតម្លៃសមត្ថភាពសិក្សារបស់និស្សិតចិន(China Scholastic Competency Assessment) (CSCA)
    3.សញ្ញាបត្រសិក្សា (Academic diploma)
  3. ប្រតិចារិកពិន្ទុសិក្សា  (Academic record)
  4. វិញ្ញាបនបត្របញ្ជាក់កម្រិតភាសាចិន HSK និង HSKK (HSK & HSKK Score )(HSK3/HSK4)
  5. ផែនការសិក្សា (Study plan)
  6. លិខិតណែនាំចំនួន ២ ច្បាប់ ជាភាសាចិន ឬភាសាអង់គ្លេស(Two Recommendation Letters in Chinese or English)
  7. លិខិតបញ្ជាក់ប្រវត្តិគ្មានទោសព្រហ្មទណ្ឌ ដែលចេញដោយក្រសួងយុត្តិធម៌ ឬស្ថាប័នពាក់ព័ន្ធ (Non-Criminal Record Report from the Ministry of Justice, etc.)
  8. លិខិតពិនិត្យសុខភាពសម្រាប់ជនបរទេស  (Foreigner Physical Examination Form)។

អាហារូបករណ៍នេះ នឹងចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៧ ដោយសិស្ស និស្សិត អាចដាក់ពាក្យតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

សម្រាប់ព័ត៌មានលម្អិតបន្ថែម និងការដាក់ពាក្យ សិស្ស និស្សិត អាចទំនាក់ទំនងមកការិយាល័យសមាគមទំនាក់ទំនង យុវជនកម្ពុជា-ចិន (ជាន់ទី៣ បន្ទប់០០៤ អគារសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា) ឬ Telegram CCYA: 099 985 987 ACSC: 099 985 987៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា