ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ដំណឹងល្អសម្រាប់សិស្ស-និស្សិត! ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍នេះ បើកទូលាយសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដោយមានព័ត៌មានលម្អិតដូចខាងក្រោម៖

១. ជំនាញសិក្សាដែលផ្ដល់ជូន

អាហារូបករណ៍ផ្ដល់ជូនលើ ៧ ជំនាញសំខាន់ៗ រួមមាន៖
១. នីតិសាស្ត្រ
២. រដ្ឋបាលសាធារណៈ
៣. សេដ្ឋកិច្ចអភិវឌ្ឍន៍
៤. គ្រប់គ្រងធុរកិច្ច
៥. ធនាគារនិងហិរញ្ញវត្ថុ
៦. គណនេយ្យ
៧. សេដ្ឋកិច្ចព័ត៌មានវិទ្យា

២. លក្ខខណ្ឌ និងព័ត៌មានសិក្សា

កម្រិតសិក្សា ៖ ថ្នាក់បរិញ្ញាបត្រ (ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល)។

សម្គាល់៖ ចំពោះសិស្សដែលទើបប្រឡងបាក់ឌុបឆ្នាំ២០២៦ មិនទាន់ដឹងលទ្ធផល អាចភ្ជាប់បញ្ជីឈ្មោះបេក្ខជនប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ពាក្យបាន។

វេនសិក្សា៖ ពេលរសៀល (ម៉ោង ១៤:០០ ដល់ ១៧:០០)

កាលបរិច្ឆេទចូលរៀន៖ ចុងខែតុលា ឆ្នាំ២០២៦

ទីតាំងសិក្សា៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)

៣. លក្ខខណ្ឌអាទិភាព

ផ្ដល់អាទិភាពពិសេសចំពោះបេក្ខជនដែលធ្លាប់ចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (មិនមែនជាលក្ខខណ្ឌតម្រូវដាច់ខាតឡើយ)។

បេក្ខជនដែលមានលក្ខណៈសម្បត្តិខាងលើ អាចភ្ជាប់មកជាមួយនូវលិខិតសរសើរ/លិខិតថ្លែងអំណរគុណ ឬលិខិតបញ្ជាក់ភាពក្រីក្រដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

៤. របៀប និងកាលបរិច្ឆេទនៃការដាក់ពាក្យ

របៀបដាក់ពាក្យ៖ បេក្ខជនត្រូវបំពេញបែបបទ និង Upload ឯកសារតាមរយៈកម្មវិធីទូរស័ព្ទដៃ APP Sar Sokha Scholarship ដែលអាចទាញយកបានពី App Store និង Play Store។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ជាកំហិត។

ព័ត៌មានទំនាក់ទំនងបន្ថែម Telegram៖ ០៩៩ ៣៤៥ ៤៣២៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា