សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះសង្ឃខ្មែរទី១ បញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Harvard | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះសង្ឃខ្មែរទី១ បញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Harvard

សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះសង្ឃខ្មែរទី១ បញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Harvard

សម្តេចព្រះមហាអរិយវង្ស ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះបាឡាត់គណរាជធានីភ្នំពេញសាកលវិទ្យាធិការងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត រាជាគណៈថ្នាក់ទោ ជាក់ស្ដែងលោកក្ថួី

ដែលជាព្រះសង្ឃខ្មែរទី១ ផ្អែកតាមព័ត៌មានពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានបញ្ជាក់ថា ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត (សីលសំវរោ) ប្រសូតក្នុងគ្រួសារកសិករមួយ នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានបងប្អូនបង្កើតចំនួន ៥នាក់ ព្រះអង្គជាកូនទី២ នៃគ្រួសារ ។ បានបញ្ចប់ថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យហាវើដ (Harvard) នៅលើទឹកដីសហរដ្ឋអាមេរិក ក្រោយពីការតស៊ូសិក្សាអស់រយៈពេលជាង ៣ឆ្នាំ ។

ក្រោយមកព្រះអង្គក៏និមន្តបន្តការសិក្សានៅសាលាពុទ្ធិកវិទ្យាល័យ អ៊ឹង ធួងទាំងនេះជាទីកន្លែងដែលព្រះអង្គមានឱកាសរៀនសូត្រធម៌វិន័យ ភាសាបាលី និងភាសាអង់គ្លេស ។ បានសាងផ្នួស និងសិក្សាក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ១៩៩១ ហើយបានបន្តការសិក្សានៅសាលាជាដំបូងនាសាលាបឋមសិក្សា ដែលមានគ្រូឧទ្ទេសាចារ្យ ប្រាក់ ឃុន ជាអ្នកបង្ហាត់បង្រៀនផ្ទាល់ ។ ព្រះមុនីកោសលបណ្ឌិត

ថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត) ផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យកល្យាណីយ៍ (University of Kelaniya) និងសញ្ញាបត្រទំនាក់ទំនងអន្តរជាតិ ចេញពីមជ្ឈមណ្ឌល Badaranaike Center for International Studies (BCIS) ទីក្រុងកូឡុមប៊ូ (Colombo) អស់រយៈពេលជាង ៦ឆ្នាំនាប្រទេសស្រីលង្កា រួចក៏និមន្តត្រឡប់មកមាតុប្រទេសវិញ។ ដំណើរជីវិតជាបព្វជិតក្នុងពុទ្ធចក្រជាង៣០ឆ្នាំមកនេះ ព្រះអង្គតែងលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីរួមចំណែកលើកកម្ពស់ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។ ព្រះអង្គបាននិមន្តចាកចេញពីប្រទេសកំណើតដើម្បីទៅបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា កម្រិតសិក្សាបរិញ្ញាបត្រ ឯកទេសផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យពុទ្ធសាសនា-បាលីភាសា (Buddhist and Pali University of Sri Lanka) នៅក្នុងឆ្នាំ២០០៣

ព្រះអង្គក៏និមន្តចាកចេញពីប្រទេសកម្ពុជាម្ដងទៀតទៅសហរដ្ឋអាមេរិក ដើម្បីបន្តការសិក្សាសា្រវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យល័យ Harvard ។ បាននិមន្តចូលរួមក្នុងកិច្ចប្រតិបត្តិការសាសនាសន្និសីទអន្តរជាតិជាច្រើនប្រទេសនៅទូទាំងពិភពលោក ជាបេក្ខជនខ្មែរតែមួយអង្គគត់ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត (Postdoctoral research Fellowship) នៅដើមខែតុលា ឆ្នាំ២០១៦ ។ ព្រះបណ្ឌិត យ៉ន សេងយៀត ព្រះអង្គបានស្រាវជ្រាវអំពីទស្សនវិជ្ជាពុទ្ធសាសនារយៈពេលមួយឆ្នាំដោយផ្ដោតលើតួនាទីព្រះសង្ឃក្នុងការរក្សាសន្ដិភាពនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ មកដល់សព្វថ្ងៃ ។

ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត (សីលសំវរោ) ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានទទួលគោរមងារជា “សម្តេចព្រះមហាអរិយវង្ស” គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។ ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត បាន​ទទួល ​“សក្ខី​បត្រ​ថ្នាក់​បណ្ឌិត​រដ្ឋ” ពី​មហាវិទ្យា​ល័យ​ទស្សនវិជ្ជា Harvard Divinity School នៃ​សកល​វិទ្យា​ល័យ​ Harvard នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ លើ​ជំនាញ​ទស្សនវិជ្ជា ដោយ​ស្រាវជ្រាវ​លើ​ប្រធានបទ

នៅថ្ងៃទី០១ ខែធ្នូ ព.ស.២៥៦៥ ឆ្នាំ២០២២ ព្រះបណ្ឌិតបានទទួលភារកិច្ចជាអ្នកគ្រប់គ្រង និងដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។ ប្រធានពុទ្ធិកសមាគមសមណនិស្សិតខ្មែរ
នៅប្រទេសស្រីលង្កា (២០០៣-២០០៦)
សាស្ត្រាចារ្យពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃ
ក្រសួងធម្មការ និងសាសនា (២០០៨)
សាកលវិទ្យាធិការរងនៃពុទ្ធិកសាកល
វិទ្យាល័យព្រះសីហនុរាជ (២០០៦-បច្ចុប្បន្ន)
ព្រឹទ្ធបុរសរងភាសាអង់គ្លេសនៃសាកល
វិទ្យល័យបញ្ញាសាស្ត្រកម្ពុជា (២០១៣-បច្ចុប្បន្ន)
បាននិមន្តចូលរួមក្នុងកិច្ចប្រតិបត្តិការសាសនាសន្និសីទអន្តរជាតិជាច្រើនប្រទេសនៅទូទាំងពិភពលោក ជាបេក្ខជនខ្មែរតែមួយអង្គគត់ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត (Postdoctoral research Fellowship) នៅដើមខែតុលា ឆ្នាំ២០១៦ ។ ព្រះបណ្ឌិត យ៉ន សេងយៀត សញ្ញាបត្រកម្រិតឧត្តមនៅសាលាភូមិន្ទរដ្ឋបាល និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាកម្ពុជា (២០១០-២០១៤)

សិក្សាស្រាវជ្រាវទាំងយប់ទាំងថ្ងៃក្នុងវិស័យពុទ្ធចក្រតាំងពីកុមារភាពមក ធ្វើឱ្យសម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត មានសមត្ថភាព ចំណេះដឹង ជំនាញផ្នែកកិច្ចការសិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សានៃក្រសួងធម្មការ និង សាសនា ។ ដោយការព្យាយាម

នៅក្នុងកិច្ចសន្ទនាមួយតាមបណ្ដាញសង្គមហ្វេសប៊ុកនៃ ព.ស.ស.ខ. កាលពីរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ព្រះអង្គបានរំឭកឡើងនូវថេរដីការបស់ព្រះឧបជ្ឈាយ៍ ប៉ាន គិត (ឧបជ្ឃាយ៍ផ្ទាល់របស់ព្រះអង្គ) ថា ៖ សម្តេចធ្លាប់មានសង្ឃដីកាថា “វាពុំមែនជាការចៃដន្យឡើយ ដែលព្រះសង្ឃខ្មែរយើងមានឱកាសទៅបន្តការសិក្សាថ្នាក់ក្រោយបណ្ឌិត នៅគ្រឹះស្ថានសិក្សាក៏ល្បីល្បាញមួយនៅលើពិភពលោកនេះ”។ ដោយការព្យាយាម “ចៅឯងមិនមែនសិស្សឆ្លាតទេ ប្រសិនបើមិនព្យាយាម មិនអត់ធ្មត់ទេ អ្វីៗគ្រប់យ៉ាងមិនបានសម្រេចឡើយ
ការសិក្សារបស់អ្នកបួសក្នុងព្រះពុទ្ធសាសនា ត្រូវមានសេចក្ដីព្យាយាមជាការសំខាន់”។

សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត បានបញ្ជាក់បន្ថែមថា ៖ “សម្រាប់អាត្មា ចំពោះការសិក្សារៀនសូត្រ គឺត្រូវអនុវត្តតាមដំបូន្មានរបស់គ្រូ ទ្រឹស្ដីពុទ្ធសាសនាក៏ថ្លែងដែរថា ពេលវេលាវាតែងទំពាស៊ីនូវមនុស្ស មានន័យថា ពេលវេលាគ្រប់វិនាទីហ្នឹង តែងមានតម្លៃ បើយើងប្រើពេលវេលាគ្រប់វិនាទីឱ្យមានប្រយោជន៍ គឺវានឹងឱ្យផលមិនខានឡើយ។” ការងារសង្គម រួមទាំងចំណេះជំនាញ និងបទពិសោធន៍ការងារ “សម្រាប់អ្នកសិក្សាដែលប្រាថ្នាទៅកាន់សាលាធំលើពិភពលោក គួរណាស់តែត្រូវរក្សាកំណត់ត្រាប្រចាំថ្ងៃ ហើយប្រឡូកឱ្យមែនទែនក្នុងកិច្ចការសង្គម ជួយសង្គមតាមរយៈរូបភាពណាក៏ដោយ ទោះបីតិចក្ដី ច្រើនក្ដី សាលាធំៗគេឱ្យតម្លៃលើការងារទាំងនេះ ព្រោះគេចង់បណ្ដុះមនុស្សឱ្យមានចំណេះដឹង ហើយមានគុណធម៌ទៀត គេសួរថា តើយើងរៀនចប់មានអ្វីជួយសង្គមជាតិវិញ?” តាមមតិយោបល់របស់អាត្មា

ស្ថិតក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីលើកទី៩ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នាថ្ងៃសៅរ៍ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលមានព្រះជន្មាយុ ៤១ឆ្នាំហើយនោះ មានសង្ឃដីកាថា ៖

លោកវេជ្ជបណ្ឌិតអាចក្បត់នរណាម្នាក់បាន
តែមិនអាចក្បត់អ្នកជំងឺរបស់ខ្លួនបានឡើយ !
អ្នកបួសអាចក្បត់នរណាបាន
តែមិនអាចក្បត់សីលធម៌បានទេ !
ប្រវត្តិវិទូអាចក្បត់នរណាបាន
តែមិនអាចក្បត់ប្រវត្តិសាស្ត្របានទេ !
“យើងទាំងអស់គ្នាជានិស្សិតរបស់បញ្ញាសាស្ត្រកម្ពុជា ជាជនជាតិខ្មែរ
ដាច់ខាតត្រូវតែការពារទឹកដី និងថែរក្សាប្រទេសរបស់យើងឱ្យបានគង់វង្ស” ។
អ្នកនយោបាយអាចក្បត់នរណាៗបាន តែមិនអាចក្បត់ប្រទេសជាតិរបស់ខ្លួនបានឡើយ !

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៦ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...



លោក ម៉ៅ សំណាង | Mr. Mao Samnang

លោក ម៉ៅ សំណាង | Mr. Mao Samnang

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា