សម្តេចនាយករដ្ឋមន្រ្តី ៖ អនាគតរបស់ប្រទេសជាតិ ផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចនាយករដ្ឋមន្រ្តី ៖ អនាគតរបស់ប្រទេសជាតិ ផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជន

សម្តេចនាយករដ្ឋមន្រ្តី ៖ អនាគតរបស់ប្រទេសជាតិ ផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជន

ក្នុងពិធីសំណេះសំណាលជាមួយ​សិស្ស​និទ្ទេស A នាព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ថ្លែងថា អនាគត​របស់ប្រទេស​ជាតិ គឺផ្សារ​ភ្ជាប់​ជាមួយនឹង​អនាគត​របស់យុវជនយើង ព្រោះបើយុវជនយើង​មាន​ចំណេះដឹង មានសុខភាពល្អ ហើយ​ការរៀន​ភ្ជាប់ជាមួយ​នឹង​តម្រូវ​ការរបស់សង្គម នោះពួកគេអាច​កសាងនូវអនាគត ដែលនេះ​គឺជា​ការ​ចូលរួម​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

Advertisement

ដើម្បីជួយ​យុវជន​រៀនឱ្យ​ស្របទៅនឹង​តម្រូវការ​របស់សង្គម សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាល​បានគិតគូរតាំងពីដើមអាណត្តិ ក្នុងការ​ត្រៀម​លក្ខណៈ​បណ្តុះបណ្តាល​យុវជន​ឱ្យ​ស្រប​ទៅតាម​តម្រូវការ នៃការវិវត្តរបស់ប្រទេស ដោយ​ក្រសួងអប់រំ និង​ក្រសួងការងារ បានសហការគ្នា​រៀបចំ​ជាគន្លងនៃការ​រៀនសូត្រ ក៏​ដូចជា​តម្រង់ទិសអាជីពទៅថ្ងៃអនាគត ចាប់ពីថ្នាក់ទី១០ឡើងទៅ។

សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា កិច្ចការងារនេះ គឺដើម្បីធានា​នូវ​ប្រសិទ្ធភាព នៃការ​បង្កើន​ចំណេះដឹង​ឱ្យ​ស្របទៅ​តាម​តម្រូវការ​ការងារ ក៏​ដូចជា​គន្លង​នៃអាជីព ឬចំណង់ចំណូលចិត្ត​របស់យុវជនយើង ដែលវា​ក៏​កំពុង​អនុវត្តនៅ​បណ្តា​ប្រទេស​អភិវឌ្ឍជាច្រើន ដូចជា​ប្រទេស​សឹង្ហបុរី និងអាល្លឺម៉ង់ ជាដើម។

“នេះគឺជាការគិតគូរ ព្រោះអនាគតរបស់ប្រទេស​ជាតិ ភ្ជាប់ជាមួយនឹងអនាគតយុវជន ប្រជាជនយើង”

បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី ការតម្រង់ទិសយុវជនពីថ្នាក់ទី៩ ឱ្យ​ស្គាល់នូវអាជីព គឺជា​កិច្ច​ការ​ដែលត្រូវធ្វើ ដើម្បីពួកគេ​ទទួលបាន​នូវ​ព័ត៌មាន​ត្រឹមត្រូវ​ក្នុងការ​សម្រេចចិត្តជ្រើសរើស​អាជីព​ទៅថ្ងៃអនាគត​របស់ពួកគេ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដោយអនុវត្ត​តាមអនុសាសន៍​របស់សម្តេចនាយករដ្ឋមន្រ្តី នៅក្នុងឆ្នាំនេះ ក្រសួងអប់រំ​បានដាក់​ឱ្យ​អនុវត្ត​សាកល្បង​នូវ​គន្លងអាជីពថ្មី ដែលជា​គន្លងវិជ្ជាជីវៈ ដោយ​បច្ចុប្បន្ន​មានវិទ្យាល័យ​ចំនួន ៤៦កំពុងអនុវត្ត។

ក្នុង​ចំណោម​វិទ្យាល័យចំនួន ៤៦នោះ មានវិទ្យាល័យ​ចំនួន១៣ កំពុងតែធ្វើការ​បណ្តុះបណ្តាល​លើ​មុខ​ជំនាញចំនួន ១៣ ដូចជា អគ្គិសនី អេឡិចត្រូនិច មេកានិច មេកាត្រូនិច ព័ត៌មានវិទ្យា បសុសត្វ ក្សេតសាស្រ្ត កសិកម្មវ័យឆ្លាត កសិកម្មទំនើប កែច្នៃម្ហូបអាហារ គណនេយ្យ ការិយាល័យជួរមុខ និងការ​រៀបចំសណ្ឋាគារ។ ដោយ​ឡែកវិទ្យាល័យ​ចំនួន ២៨ទៀត កំពុង​តែអនុវត្ត​សាកល្បងលើការ​បណ្តុះបណ្តាលជំនាញ​គណនេយ្យ និង​ព័ត៌មានវិទ្យា៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា