សម្ដេច​តេជោ ​ហ៊ុន ​សែន ​បង្ហាញ​ជំនឿ​ថា​ ​បាក់ឌុប​ឆ្នាំ​នេះ​ ស្ត្រី​អាច​ជាប់​ច្រើន​ជាង​បុរស​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេច​តេជោ ​ហ៊ុន ​សែន ​បង្ហាញ​ជំនឿ​ថា​ ​បាក់ឌុប​ឆ្នាំ​នេះ​ ស្ត្រី​អាច​ជាប់​ច្រើន​ជាង​បុរស​

សម្ដេច​តេជោ ​ហ៊ុន ​សែន ​បង្ហាញ​ជំនឿ​ថា​ ​បាក់ឌុប​ឆ្នាំ​នេះ​ ស្ត្រី​អាច​ជាប់​ច្រើន​ជាង​បុរស​

​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា ​បាន​បង្ហាញ​ជំនឿ​ថា​ ​បេក្ខ​នារី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប​ឆ្នាំ​២០២៦​ ​អាច​មាន​ចំនួន​ជាប់​ច្រើន​ជាង​បេក្ខជន​ប្រុស​ ​ខណៈ​សម្ដេច​មានប្រសាសន៍​ថា​ ​សម្ដេច​តែង​តាមដាន​ ​និង​ប្រៀបធៀប​លទ្ធផល​សិក្សា​របស់​សិស្ស​ស្រី​ ​និង​សិស្ស​ប្រុស​ជារៀងរាល់​ឆ្នាំ​។

Advertisement

​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ ​នៅ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា ​នា​ថ្ងៃទី​១៤​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​បាន​មានប្រសាសន៍​ថា​ ​សម្ដេច​នឹង​រង់ចាំ​មើល​លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ ​ដើម្បី​ប្រៀបធៀប​ចំនួន​សិស្ស​ស្រី​ ​និង​សិស្ស​ប្រុស​ដែល​ទទួលបាន​ជោគជ័យ​។

សម្រាប់​ការ​ប្រឡង​ថ្នាក់​ទី​១២​ ​ឆ្នាំ​នេះ​ ​តើ​ស្ត្រី​ជាប់​ប៉ុន្មាន​? ​ខ្ញុំ​នៅតែ​ជឿ​ថា​ ស្ត្រី​នៅ​ឆ្នាំ​នេះ​ ​អាច​ជាប់​ច្រើន​ជាង​បុរស​ទៀត​

​សម្ដេច​បាន​បញ្ជាក់​ថា​ ​សម្ដេច​តែង​យកចិត្តទុកដាក់​តាមដាន​ចំនួន​សិស្ស​ស្រី​ ​និង​សិស្ស​ប្រុស​ ​ដែល​ទទួលបាន​និទ្ទេស​នីមួយ​ៗ​ ​ជាពិសេស​និទ្ទេស​ ​A​។ ​នៅពេល​ចូលរួម​ពិធី​ចែក​សញ្ញាបត្រ​តាម​សាកលវិទ្យាល័យ​នានា ​សម្ដេចក៏​តែង​ពិនិត្យមើល​សមាមាត្រ​និស្សិត​ស្រី​ ​និង​និស្សិត​ប្រុស​ផងដែរ​។​

​លោក​ ​ទិត ​ប៉ារូស ​អគ្គ​លេខាធិការង​ប្រចាំ​សហព័ន្ធ​និស្សិត​កម្ពុជា​នៅ​បរទេស ​បាន​ប្រាប់​ ​AMS​ ​ថា​ ​ជាក់ស្តែង​ សិស្ស​ស្រី​ភាគ​ច្រើន​ខិតខំ​រៀនសូត្រ ​និង​ទទួលបាន​លទ្ធផល​ល្អ​ជាង​សិស្ស​ប្រុស​ ​ដោយសារ​សិស្ស​ស្រី​ផ្តោត​លើ​ការ​សិក្សា​ខ្លាំង​ជាង​ ​ខណៈ​សិស្ស​ប្រុស​មួយចំនួន​ចំណាយ​ពេល​លើ​ការ​កម្សាន្ត​ ​និង​ការ​ដើរលេង​។​

​លោក​បន្ត​ថា​ ​និន្នាការ​ដែល​សិស្ស​ស្រី​ខិតខំ​សិក្សា​ ​និង​ទទួលបាន​លទ្ធផល​ល្អ​ ​គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​សង្គម​ ព្រោះ​ស្ត្រី​កម្ពុជា​បច្ចុប្បន្ន​កាន់តែ​មាន​ឱកាស​ និង​សមត្ថភាព​ក្នុង​ការ​សិក្សា​ ​អភិវឌ្ឍ​ជំនាញ​ បច្ចេកវិទ្យា​ ​និង​ស្វែងរក​ឱកាស​សិក្សា​នៅ​ក្រៅ​ប្រទេស​។​

​គួរ​ជម្រាប​ថា​ ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦​ ​មាន​បេក្ខជន​ចូលរួម​ប្រឡង​ជាង​ ​១៥​ម៉ឺន​នាក់​ ក្នុង​នោះ​បេក្ខ​នារី​មាន​ចំនួន​ជាង​ ​៨​ម៉ឺន​នាក់​។​ បច្ចុប្បន្ន ​ដំណើរការ​កំណែ​កំពុង​បន្ត ​ខណៈ​លទ្ធផល​ប្រឡង​គ្រោង​ប្រកាស​នៅ​ថ្ងៃទី​២​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​ទូទាំង​ប្រទេស​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា